ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី12

2.1K 120 11
                                    

ភាគ12
មួយរយះក្រោយនេះជុងហ្គុកមិនសូវនៅផ្ទះទេជួនកាលក៏មកផ្ទះជួនក៏អត់មកដោយសាររវល់នៅជាមួយជេសសុីហើយក៏រវល់នឹងការងារណាស់ដែរប៉ុនតែសួរថាជីមីនខឹងឬសង្ស័យទេចំលើយគឺថា អត់ទេដោយសារជីមីនគិតថាជុងរវល់ធ្វើការហើយមានតែបារម្មហ៏ពីប្ដីខ្លាចប្ដីធ្វើការលើសកំលាំងទាំងជីមីនមួយរយះក្រោយនេះក្អួតព្រឹកល្ងាច ជួនកាលក៏ឈាមច្រមុះទៀតហើយនៅទៅរៀននឹងធ្វើការងារផ្ទះបំពេញតួនាទីជាប្រពន្ធពេញទីមិនខ្វះចន្លោះ
«ហឹម នេះជុងមិនមកផ្ទះទៀតហើយហេ»ជីមីនងើបមកមិនឃើញប្ដីក៏អាចដឹងថាជុងមិនបានមកផ្ទះទៀតហើយកាលពីយប់មិញ
«ហឹម!អុប»ជីមីនស្ទុះវឹងទៅបន្ទប់ទឹកព្រោះមានអារម្មហ៏ថាចងក្អួតទៀតហើយ«ហើយឈាមទៀតហើយ នេះខ្ញុំកើតអីអោយប្រាកត់»ជីមីននិយាយពេលឃើញខ្លួនក្អួតហើយចេញឈាមតាមច្រមុះទៀតមិនដឹងថាកើតអីទេ។ ជីមីនលុបមុខហើយក៏ដើរចុះមកក្រោមដើម្បីធ្វើម្ហូបផ្ញើអោយប្ដីទោះជុងមិនមកផ្ទះក៏ដោយ
«អ្នកប្រុសតូចធ្វើម្ហូបផ្ញើអោយលោកប្រុសមែនទេនឹងអោយខ្ញុំជួយទេ»អេរាអ្នកបំរើស្រីដែរអាណិតស្រលាញ់ជីមីនមកជួយយកអាសា
«មិនអីទេបង ខ្ញុំធ្វើបានណា»ជីមីនញញឹមមុខស្លេកដាក់
«អ្នកប្រុសតូចមុចស្លេកណាស់ ត្រូវការអោយខ្ញុំជូនទៅពេទ្យទេ»អេរាឃើញទឹកមុខជីមីនមិនស្រួលក៏សួរ
«មិនអីទេបង ខ្ញុំគិតថាចាំចេញពីរៀនឈ្លាតទៅតិចក៏បាន»ជីមីននិយាយព្រោះមួយរយះនេះធ្វើទុកគេណាស់គេទ្រាំស្ទើតែលេងបានទៅហើយ
«ចឹងប្រាប់លោកប្រុសអោយជូនទៅល្អទេទៅពេទ្យម្នាក់ឯងមិនល្អទេ»អេរាសួរ
«ក៏ល្អចាំខ្ញុំសាកខលសួរគាត់»ជីមីននិយាយ«នេះបង រួចហើយខ្ញុំទៅរៀនហើយណា ផ្ញើរផង»ជីមីនហុចប្រអប់អាហារផ្ញើរអោយអេរាយកអោយជុងហើយក៏ដើរចេញទៅរៀនព្រោះគេយឺតទៀតហើយ
_______
ពេលនេះជីមីនចេញពីសាលារៀនហើយមានអារម្មហ៏ថាពិបាកដកដង្ហើមណាស់ថបមែនតែនដល់ថ្នាក់អង្គុយនឹងដីដោយសារគេមិនបានញាំអីពីព្រឹកផងធ្វើអោយគេកាន់តែពិបាក
«មីនីឯងមិនអីទេហេ»សូប៊ីនសួរពេលឃើញមិត្តអង្គុយអោបពោះពិបាកភ្នែកណាស់
«យើងមិនអីទេ»ជីមីននិយាយដោយខ្សោយៗ
«ឯងទៅពេទ្យទៅចាំគ្នាជូនទៅណា»សូប៊ីនអង្អែលខ្នងជីមីន
«អោយយើងខលសួរជុងសិនណា»ជីមីននិយាយដើមខលសុំជុង
«អូខេ»សូប៊ីននិយាយហើយអង្គុយចាំជីមីនខលទៅជុងហ្គុក
តឺត តឺត
«អាឡូជុង»ជីមីននិយាយខ្សោយៗក្រោយពីខល2-3ដងទម្រាំលើក
«មានការអី»ជុងនិយាយគំរោះគំរើយដាក់
«បងរវល់ទេអូនចងសុំអោយបង.....»ជីមីននិយាយមិនទាន់ចប់ផងជុងនិយាយកាត់
«បានហើយយើងរវល់បើគ្មានការអីឈប់ខលមកទៀត»ជុងស្ដីអោយជីមីនហើយក៏ចុចបិទបាត់
«យ៉ាងមិចហើយមីនី»សូប៊ីនឃើញទឹកមុខមិត្តមិនស្រួលក៏សួរ
«គាត់រវល់មិនបានជូនយើងទៅទេ»ជីមីននិយាយទម្លាក់ទឹកមុខព្រោះនិយាយមិនទាន់ចប់ផងប្ដីបិទបាត់
«មិនអីទេមោះយើងជូនឯងទៅ»សូប៊ីននិយាយស្រស់ស្រយាព្រោះមិនចងអោយមិត្តគិតច្រើន
«អរគុណឯង»ជីមីនញញឹមអរគុណ
«មិនអីទេមោះយើងជួយ»សូប៊ីនក៏ជួយគ្រាជីមីនចេញទៅពេទ្យជាមួយគ្នា
______
ហើយអ្នកដែរថារវល់នេះតាមពិតមិនបានរវល់ណាស់ណាទេជុងកំពុងនៅក្នុងអូហ្វិសជាមួយជេសសុីទៅវិញទេទើបមិនចងនិយាយច្រើន
«បងមិនគួរនិយាយសម្ដីបែបនេះដាក់គេទេយ៉ាងណាក៏គេនៅឈ្មោះជាប្រពន្ធបងណា»ជេសសុីលឺគ្រប់ម៉ាត់ដែរជុងនិយាយទោះគេស្រលាញ់ជុងហ្គុកតែគេក៏យល់អារម្មហ៏ជីមីនដូចគ្នា
«អូនកុំខ្វល់ គេគ្រាន់តែខលមកអត់ប្រយោជន៏»ជុងនិយាយហៃហើយដើរទៅរកជេសសុីដែរអង្គុយនៅសាឡុង
«អូនគ្រាន់តែមិនចងអោយគេឈឺជាងនេះ»ជេសសុីនិយាយ
«អូនកាន់ជើងគេហេ»ជុងសួរដោយមួមៅ
«អូនមិនបានមានន័យបែបនឹង»ជេសសុីនិយាយដោះសារ
«បានហើយរផបរបស់ញាំទៅ»ជុងនិយាយហើយជេសសុីក៏ចាត់ចែងរបស់ដែរជីមីនធ្វើមកផ្ញើរនោះ
«មើលទៅចុងភៅផ្ទះបងពូកែណាស់ ធ្វើឡើងគួរអោយចងញាំ»ជេសសុីសរសើរព្រោះមិនដឹងថាជីមីនអ្នកធ្វើទេ
«គ្មានអីណាស់ណាទេ»ជុងនិយាយតែក៏ទទួលស្គាល់ថាអាហារជីមីនធ្វើមិនអន់ទេ
«ហើយក៏ឆ្ងាញ់ណាស់ដែរ»ជេសសុីសរសើរបណ្ដើរញាំបណ្ដើរ
«មិនដល់ទឹកដៃអូនទេដឹង»ជុងនិយាយ
«តែអូនមិនចេះធ្វើម្ហូបទេតែពូកែញាំ»ជេសសុីនាងនិយាយការពិតព្រោះនាងមិនចេះពិតមែន ការងារផ្ទះសារ៉ូ
«ក៏រៀនទៅ»ជុងនិយាយព្រោះវាក៏ពិតជេសសុីអាចនឹងមានហើយល្អទាំងព្រមសាកសមនឹងជុងហ្គុកតែជុងក៏ដឹងថាកិច្ចកាតព្វប្រពន្ធជេសសុីមិនអាចប្រៀបនឹងជីមីនបានទេ
«មិនរៀនទេផ្ទះបាយខ្លិនអាក្រក់ ចាំតែញាំល្អជាង»ជេសនិយាយ
«ញាំទៀតទៅបងឈប់ហើយ»ជុងមានអារម្មហ៏មិចមិនដឹងពេលជេសសុីនិយាយបែបនេះ
តុបតុប
«ចូលមក»ជុងអនុញាតិអោយចូល
«ចៅហ្វាយនេះឯកសារត្រូវសញ្ញេរ»ជេកប្រាប់ពេលដាក់ឯកសារអោយជុងសញ្ញេ ហើយក្រលែកទៅឃើញជេសសុីញាំអាហារដែរអ្នកប្រុសតូចធ្វើអោយចៅហ្វាយគេ(ព្រះអើយប្ដីអីក៏ល្អបែបនេះ ប្រពន្ធខំងើបធ្វើអោយពីព្រឹកបែរជាយកអោយស្រីញាំទៅវិញ) ជេកគិតក្នុងចិត្តអាណិតអ្នកប្រុសតូចរបស់គេ
«រួចហើយ មានអីទៀតទេ»ជុងសួរព្រោះឃើញកូនដូចភ្លឹក
«មានប្រជុំនៅម៉ោង2តែប៉ុននឹងទេចៅហ្វាយ»ជេកប្រាប់
«អូខេឯងទៅវិញចុះ»ជុងនិយាយហើយបែរមកចាប់អារម្មហ៏នឹងការងារខ្លួនវិញ
«បាទចៅហ្វាយ»ជេកអោនក្បាលគោរពហើយដើរចេញទៅវិញទៅ.
______
មកមើលជីមីនពេលនេះកំពុងដេកលើគ្រែពេទ្យអោយពេទ្យពិនិត្យ
«អឺ អត់ទោសលោកមាន ស្វាមីហើយមែនទេ»ដុកទ័រសួរក្រោយពិនិត្យមួយសន្ទុះ
«បាទ ខ្ញុំរៀបការរួចហើយ»ជីមីនសួររាងឆ្ងល់សុខសុខពេទ្យមកសួរគេបែបនេះ
«ចឹងខ្ញុំសុំឈាមនឹងទឹកនោមយកទៅពិនិត្យអោយច្បាស់សិនណា»លោកគ្រូពេទ្យនិយាយ
«បាទលោកគ្រូពេទ្យ»ជីមីនមានអារម្មហ៏ភ័យតិចៗដែរសុខៗពេទ្យត្រូវការពិនិត្យអោយដឹកដល់បែបនេះ
«ចឹងលោកអាចទៅចាំនៅខាងក្រៅសិនបានពេលណារួចរាល់យើងនឹងហៅណា»លោកដុកទ័រប្រាប់
«បាទអរគុណដុកទ័រ»ជីមីននិយាយនិងក្រោកដោយមានសូប៊ីនជួយគ្រា
«កុំគិតអីច្រើបអីឯង ប្រហែលដុកទ័រគ្រាន់តែចងអោយច្បាស់តែប៉ុននោះ»សូប៊ីនលួងមិត្តខ្លួនដែរមើលទៅស្រងូតស្រងាត់
«យើងមិនអីទេឯងកុំបារម្មហ៏»ជីមីនញញឹមបន្លប់
«ជីមីន ក្លារីសសូមអញ្ចើញចូលបន្ទប់ពិគ្រោះ»សម្លេងហៅអោយជីមីនចូលបន្ប់ពិគ្រោះក្រោយចាំលទ្ធផលអស់ជិត1ម៉ោង
«សួស្ដី លោកជីមីន ខ្ញុំមានដឹងប្រាប់លោក»លោកដុកទ័រចាប់ផ្ដើមនិយាយពេលជីមីនចូលមកអង្គុយ
«បាទលោកគ្រូពេទ្យតើខ្ញុំឈឺអីដែរ»ជីមីនសួររាងភ័យ
«គឺលោក....»

#Min_Ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now