ភាគ13
«គឺលោកមានផ្ទៃពោះ2ខែជាងហើយ សូមចូលរួមត្រេកអរផង» លោកដុកទ័រញញឹមនិយាយប្រាប់
«ខ្ញុំមានកូនពិតមែនហ៎»ជីមីនសួរទាំងភ្នែករលីងរលោង
«បាទពិតមែនហើយប៉ុន្តែ»ទឹកមុខដុកទ័ររឿងធ្លាក់ចុះបន្តិច
«មានអីមែនទេលោកដុកទ័រ កូនខ្ញុំមានរឿងអីមែនទេ»ជីមីនភ័យលើកដៃស្ទាបពោះខ្លួនដែរមានជីវិតតូចនៅក្នុងនោះ
«កូនរបស់លោកមានសុខភាពល្អមិនមានបញ្ហាទេតែសុខភាពលោកទើបមានបញ្ហា»ដុកទ័រប្រាប់ជីមីន
«សុខភាពខ្ញុំ មានបញ្ហាអី»ជីមីនចងស្លុតដោយសារពាក្យបន្ទាប់របស់ដុកទ័រ
«លោកមានបញ្ហាសរសៃឈាមខួរក្បាល តែវាមិនធ្ងន់ធ្ងរទេបើលោកទទួលការព្យាបាល គ្រាន់តែលោកមានផ្ទៃពោះបែបនេះលោកមិនអាចប្រើប្រាស់ថ្នាំបាន»លោកដុកទ័រណែរនាំ
«ចុះមានវិធីផ្សេងទេលោកដុកទ័រ»ជីមីនភ័យគេមិនចងបាត់បង់កូនទេ គេស្រលាញ់កូនដែរជាចំណងរវាងគេនឹងប្ដី
«មានគឺលោកអាចរំលូតកូនហើយទទួលការព្យាបាលសិនព្រោះរយះពេលព្យាបាលក៏មិនយូរហើយគ្រាន់តែត្រូវប្រើគីមីមកព្យាបាលនឹងលេងអីហើយ»ដុកទ័រលួងលោមអោយជីមីនព្យាបាលទោះដឹងថាចិត្តជាម្ដាយវាឈឺចាប់ដែរបាត់បងកូនតែជីមីននៅក្មេងអាចមានសង្ឃឹមពពោះបានទៀតបើគេមានសុខភាពល្អ
«ចុះបើខ្ញុំមិនព្យាបាលនោះលោកគ្រូពេទ្យ»ជីមីនគេមិនអាចបាត់បងកូនបានទេកូនជាសាចឈាមរបស់គេ
«បើលោកមិនព្យាបាលខ្លាចតែលោកមិនអាចទ្រាំទ្រនឹងការឈឺចាប់បានរយះពេល9ខែក្នុងកំឡុងពេលពពោះដែរលោកមិនអាចប្រើប្រាស់ថ្នាំបានហើយបន្ទាប់ពីសំរាលសុខភាពលោកនឹងចុះខ្សោយជាងធម្មតាជាខ្លាំង»លោកដុកទ័រនិយាយ
«ខ្ញុំសម្រេចចិត្តថាទុកកូន»ជីមីននិយាយដោយមានស្នាមញញឹមគេសុខចិត្តឈឺក៏គេមិនបាត់បងកូនដែរ
«ហឹមចឹងបើនេះជាការសម្រេចចិត្តរបស់លោកហើយខ្ញុំក៏មិនមានអ្វីដែរត្រូវនិយាយទៀតដែរតែត្រូវចាំថាមិនត្រូវធ្វើអ្វីធ្ងន់
ហើយហាមមិនអោយត្រូវក្បាលប៉ះអ្វីដួលដាច់ខាតបើឈឺត្រូវសម្រាកដោយសារលោកមិនអាចប្រើថ្នាំអ្វីនោះទេ ចឹងពេលនេះអាចទៅបើកថ្នាំការពារទារកបានណា»ដុកទ័រណែនាំ
«បាទលោកដុកទ័រខ្ញុំយល់ហើយ អរគុណ»ជីមីននិយាយហើយក៏ងើបដើរចេញមកក្រៅ
«មីនីឯងយ៉ាងមេចហើយ»សូប៊ីនងើបទៅសួរមិត្ត ហើយជួយបណ្ដើរជីមីនអោយមកអង្គុយរង់ចាំពេលឃើញជីមីនដើរចេញមក
«យើងមិនអីទេឯង»ជីមីនញញឹមស្រស់ដាក់មិត្ត
«ចឹងពេទ្យថាឯងកើតអីទើបបែបនេះ»សូប៊ីនសួរបន្ត
«ពេទ្យថាយើងមានកូនហើយ»ជីមីននិយាយហើយយកដៃសូប៊ីនមកដាក់ពោះរៀបស្មើរបស់ខ្លួន
«ថាមិចឯងមានកូន»សូប៊ីនភ្ញាក់ផ្អើលជាងយ៉ុងជុនសំធ្វើសង្សាដំបូងទៀត
«អឹមមែនហើយ 2ខែជាងហើយឯង»ជីមីនសប្បាយចិត្តណាស់ញញឹមស្ទើរហែកមាត់ទៅហើយ
«យើងអបអរផងឯងនេះយើងបានធ្វើជាពូគេហើយហេ ចាស់យើងអស់ហើយ»សូប៊ីនយកក្ដោបថ្ពាល់ខ្លួនឯងហើយនិយាយញិកញក់ធ្វើអោយជីមីនសលចអោយកខឹក
«បានហើយឯងនេះ ឯងនៅតែជាកូនក្មេងរហូតនឹង»ជីមីននិយាយប្រាប់មិត្តដែរដូចជាកូនក្មេងរបស់ខ្លួន
«មែនហើយចេញពីនេះយើងត្រូវទៅទិញកាដូអោយកូនឯងទើបបានយើងខលទៅប្រុសាចាស់អោយមកយកសិន»សូប៊ីននិយាយញាប់ឆ្មេរហើយដើរចេញខលទៅសង្សាគេបាត់ទុកអោយជីមីនអង្គុយសើចហួសចិត្តនឹងមិត្តខ្លួន
«កូនម៉ាក់កូនជាកែវភ្នែកម៉ាក់ណា ម៉ាក់សង្ឃឹមថាប៉ានឹងសប្បាយចិត្តដូចម៉ាក់ចឹងណាកូន» ជីមីនញញឹមហើយអង្អែលពោះខ្លួនឯងហើយ គិតថានឹងលាក់ជុងហ្គុកសិនព្រោះជិតដល់ខួបកំណើតជុងហ្គុកហើយ គេចង់អោយរឿងនេះជាកាដូរសម្រាប់ជុងហ្គុក
_______
កំពូលលោកប្ដីរបស់ជីមីនពេលនេះកំពុងដេកអោបជេសសុីក្និងខុនដូផ្ទាល់ខ្លួនរបស់គេមិនខ្វល់ពីប្រពន្ធអីបន្តិច
Take my hand now you're the cause of my euphoria~~~~ទូរស័ព្ទរបស់ជុងហ្គុករុលដាស់អ្នកកំពុងដេកអោបគ្នាអោយភ្ញាក់
«ហាឡូកូន»សម្លេងផ្អែមស្រួយរបស់ជីនបន្លឺឡើងភ្លាមពេលជុងហ្គុកលើកទូរស័ព្ទ
«ហាឡូ ម៉ាក់ ម៉ាក់សុខសប្បាយទេ»ជុងលឺសម្លេងម្ដាយភ្លាមស្នាមញញឹមមិនងាយបានឃើញផុសនៅលើមុខមាំភ្លាម
«ម៉ាក់សុខទេ ចុះកូនហើយនឹងមីនី»ជីនសួរ
«កូនមិនអីទេម៉ាក់ ចុះលោកតាមានរករឿងម៉ាក់ទេ»ជុងសួរម្ដាយដោយបារម្មហ៏ព្រោះអតីតកាលរបស់ជីនធ្វើអោយជុងស្ទើតែស្អប់លោកតាគេដែរហ៊ានធ្វើបាបជីន សូម្បីតែណាមជូនក៏ជុងធ្លាប់ស្អប់ដែរ
«គាត់មិនអីទេ កូនឈប់បារម្មហ៏ទៅវាជារឿងពីមុនពេលនេះគាត់ស្រលាញ់ម៉ាក់ណាស់»ជីនពន្យល់ជុងអោយឈប់គិតអគតិលើលោកតាគេទៀត
«កូនគ្រាន់តែបារម្មហ៏ខ្លាចគាត់ធ្វើអីមិនចេះគិតទៀត»ជុងនិយាយហើយងើបពីគ្រែទៅនិយាយជាមួយម្ដាយនៅខាងក្រៅ
«ពីមុនគាត់គិតពីរឿងមិនសាកសមតែពេលនេះគាត់យល់ហើយបើមិនចឹងមិនមែនគាត់អនុញាតិអោយកូនរៀបការទេ»ជីននិយាយហើយវាជាការពិតបើមិនដោយសារលោកតា គិតពីរឿងសាកសមមិនសាកសមម្លេះណាមជូនមិនរៀបការ2ដងហើយជីនក៏មិនត្រូវឈឺចាប់ស្ទើឆ្កួត
«កូនយល់តែកូននៅតែនឹកឃើញទង្វើគាត់មិនទាន់ភ្លេច»ជុងនិយាយនឹកឃើញទង្វើលោកតានឹងណាមជូនធ្លាប់ធ្វើដាក់ជីនព្រោះពេលនោះគេអាយុ10ឆ្នាំទៅហើយអាចដឹងសាចការហ៏គ្រប់យ៉ាង
«បានហើយកូនប្រុស តែថាជិតដល់ខួបកំណើតកូនហើយ កូនមកធ្វើនៅផ្ទះធំទេ»ជីនសួរកូនព្រោះគេនឹកកូននឹងកូនប្រសា
«កូនជាប់រវល់ប្រហែឆ្នាំនេះមិនបានធ្វើទេម៉ាក់»ជុងនិយាយប្រាប់ម៉ាក់គេព្រោះគេរវល់មែនហើយណាមួយជេសសុីសុំឆ្លងថ្ងៃកំណើតជាមួយគេបាត់ទៅហើយ
«ចឹងម៉ាក់ទៅរកកូនល្អទេ ម៉ាក់នឹកកូនប្រសា»ជីន
«មិនបាច់លំបាកម៉ាក់ទេចាំកូនទៅលេងម៉ាក់ឆាប់ៗនេះពេលកូនឃ្លាការងារហើយ»ជុងនិយាយពេលមានអារម្មហ៏ថាមានដៃអោបក៏គេពីក្រោយ«ជុង.....»ជេសសុីអោបជុងពីក្រោយពេលក្រោកមកបាត់ជុងហ្គុក
«សម្លេងអ្នកណានឹងជុង»ជីនជ្រួញជញ្ចើមសួរពេលលឺសម្លេងមនុស្សស្រី
«គ្មានអ្នកណាទេម៉ាក់»ជុងឆ្លើយបែបនេះដោយសារមិនចងអោយជីនមិនសប្បាយចិត្តតែវាក៏ធ្វើអោយជេសសុីមានអារម្មហ៏អន់ចិត្តក៏ដើរចេញទៅ
«ចុះជីមីននៅឯណាជុង»ជីនសួរដេញជើងទាំងអាចទាយដឹងទៅហើយ
«គេទៅក្រៅមិនទាន់មកវិញទេម៉ាក់»ជុងកុហកជីនដោយសារនេះក៏ម៉ោង7យប់ហើយ
«ជុងម៉ាក់ប្រាប់កូនណា កុំធ្វើអោយប្រពន្ធឈឺចិត្តដូចណាមជូនធ្វើដាក់ម៉ាក់ណាកូន កុំធ្វើអោយខ្លួនមានស្ដាយក្រោយដោយសារការសប្បាយមួយឆាវ»ជីនប្រដៅកូនទោះកូនជាម៉ាហ្វៀក៏ដោយតែជីវិតគ្រួសារជីនហែរឆ្លងឆ្អែតហើយទើបមិនចងអោយកូនដើរផ្លូវខុស
«កូនយល់ហើយម៉ាក់កុំបារម្មហ៏អី»ជុងមានអារម្មហ៏ថាពិបាកចិត្តដូចគ្នាព្រោះគេពិតជាពិបាករើសមែន
«អឹមចឹងម៉ាក់បិទហើយកូនកុំភ្លេចឆាប់មកលេងម៉ាក់ផង»ជីន
«បាទម៉ាក់កូនស្រលាញ់ម៉ាក់»ជុងនិយាយហើយបន្ទាប់ពីបិទទូរស័ព្ទគេក៏ដើរចូលបន្ទប់វិញឃើញជេសសុីរៀបចំនឹងទៅផ្ទះវិញ
«មិចក៏អូនទៅវិញ»ជុងចូលទៅអោបជេសសុីហើយសួរ
«អូនចង់ទៅផ្ទះព្រោះប៉ាក៏ខលមកតាមហើយ»ជេសសុីយកលេះព្រោះគេក៏មានអារម្មហ៏ថាខុសនឹងជីមីនដូចគ្នា
«មិចចឹងជេស អូនកើតអី»ជុងចាប់មុខជេសសុីមកមើល
«ជុងអូនគិតថាបងគួរតែឃ្លារឿងគ្រប់យ៉ាងទៅ»ជេសសុីគេដាច់ចិត្តនិយាយការពិតហើយ
«អូននិយាយពីអី»ជុងទម្លាក់ដៃចុះវិញព្រោះគេអាចយល់ន័យរបស់ជេសសុីហើយ
«បងក៏ដឹងអូនចងនិយាយពីអីហើយ អូនមិនអាចធ្វើជាស្រីលួចលាក់របស់បងបានទេ អូនមានតំលៃរបស់អូន បើបងយកប្រពន្ធបងអូនក៏ព្រមដើរចេញហើយអូននឹងមិនខឹងបងទេ»ជេសសុីនិយាយទាំងទឹកភ្នែក គេស្រលាញ់ជុងហ្គុកណាស់តែគេមិនអាចធ្វើស្រីលួចលាក់របស់ជុងហ្គុកបានទេ
«បងយល់ បងនឹងដោះស្រាយគ្រប់យ៉ាង អូនចាំបងណា»ជុងជូតទឹកភ្នែកអោយជេសសុីហើយអោបនាងជាប់ទាំងចិត្តច្របូកច្របល់ថាគេគិតនេះត្រូវដែរទេដែរជ្រើសយកជេសសុីមិនមែនជីមីន#Min_Ayla
YOU ARE READING
ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️
Romanceណាម:ឯងត្រូវតែរៀបការជាមួយជីមីន ជុង: តែខ្ញុំមិនបានស្រលាញ់គេទេ ណាម:វាជាទំនួលខុសត្រូវក្នុងនាមជាកូនប្រុសណាជុង ជុង: ok ខ្ញុំតាមប៉ា (តែខ្ញុំនឹងអោយគេស្គាល់នរក ក្នុងចិត្តជុង) ________ ជីមីន: អូនស្រលាញ់បងជាកំហុសអូន ជុង: យើងមិនបានអោយឯងស្រលាញ់យើង ____________ ជ...