ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី16

4.2K 152 10
                                        

ភាគ16
គ្រាន់តែញាំអាហារជាមួយជេសសុីហើយភ្លាមជុងហ្គុកស្ទុះស្ទារមកផ្ទះវិញភ្លាមដោយសារគិតថាជិមីនមិនទាន់ទៅណាទេដោយពេលឈ្លោះគ្នាក៏ល្ងាយណាស់ទៅហើយ។
មកដល់វិមានភ្លាមជុងហ្គុករត់លឿនស្លេវទៅជាន់លើ
ក្រាក!
«ជីមីន!» ជុងហហគុកស្រែកហៅខ្លាំងៗហើយខំដើររកជីមីនគ្រប់កន្លែងតែមិនឃើញតែពេលក្រលែកទៅតុក៏ឃើញក្រដាសពណ៏ខ្លាញ់ក្ដាមដែរអាចស្មានដឹងថាវាជាលិខិតលេងលះជាមួយនឹងជញ្ចៀនរៀកការដែរតំលៃមិនក្រោម7លាននៅមានសេកដែរគេអោយនិងក្រដាសមួយសន្លឹកទៀត។ ជុងយកក្រដាសនោះមកអាន
[ជុងហា ពេលបងអានសំបុត្រនេះអូនបានចេញតាមបំណងបងហើយ អរគុណបងដែរអោយអូនស្គាល់សេចក្ដីសុខរយះពេលខ្លី បងដឹងទេ ពេលអូន6ឆ្នាំប៉ាម៉ាក់ក៏ស្លាប់ចោលអូន អូនត្រូវរស់នៅមន្ឌលកុមាកំព្រា អូនមិនដែរស្គាល់ទេ សុភមង្គល គ្មានអ្នកណារាប់រកអូន គ្មានអ្នកណាការពារអូន តែបងជាមនុស្សពិសេសអោយអូនស្គាល់ភាពកកក្ដៅទោះបងមិនបានស្រលាញ់អូនតែអូនចង់ប្រាប់បងម្ដងថាអូនស្រលាញ់បងណាស់លោកប្ដី រាល់ថ្ងៃទោះអូនត្រូវចាំបងទោះបងប្រងើយដាក់អូនក៏អូនអាចយល់ថាការរស់នៅជាមួយមនុស្សខ្លួនមិនស្រលាញ់បងលំបាកពិនណា អូនមិនអាចផ្ដល់កិត្តិយស កេរឈ្មោះ ឬធ្វើជាប្រពន្ធល្អសម្រាប់បងតែមិនអីទេពេលនេះអូនដោះលេងបងហើយ បងជាមនុស្សដំបូងនឹងចុងក្រោយសម្រាប់អូន អូនឃើញគេហើយគេស្អាតណាស់ សាកសមជាម្ដាយកូនបងគេនឹងបងទើបសាកសមគ្នា អូនសូមជូនពរបងនឹងគេស្រលាញ់គ្នារហូត គេជាមនុស្សស្រីសំណាងណាស់ដែរបានបេះដូងបងទាំងមូល សូមទោសដែរស្រមោលដូចជាអូនហ៊ាននៅយូររំខានពេលបង ថែរខ្លួនណា
ពីអូន ផាក ជីមីន]
គ្រាន់តែជុងហ្គុកអានចប់ភ្លាមគេត្រហូរយំ គេ ចេះឈឺហើយ គេស្គាល់ហើយអ្វីជាការឈឺចាប់ មនុស្សដូចគេមិនដែរស្រក់ទឹកភ្នែកសម្បីម្ដងតែពេលនេះគេចងស្រែកថាគេឈឺណាស់«ផាក ជីមីន អូននៅឯណា ក្រែងអូនថា អូនស្រលាញ់បង ហេហាស មិចក៏លឿនបែបនេះ»ជុងហ្គុកយំស្រែកហៅជីមីនពេញបន្ទប់«អូនជារបស់បង បងមិនអោយអូបទៅជាដាច់ខាតផាកជីមីន»ជុងនិយាយទាំងភ្នែកក្រហមងើបហើយរត់ចុះទៅខាងក្រោម
«ជេក! អាជេក»ជុងស្រែកហៅជេកចង់ផ្អើលវិមាន
«បាទចៅហ្វាយ»ជេករត់មកដល់ឃើញមុខចៅហ្វាយភ្ញាក់មិនស្ទើព្រោះមើលក៏ដឹងថាទើបនឹងយំខ្លាំងហើយ(នេះសាតានចេះយំហេ)ជេកគិតក្នុងចិត្ត
«ឆាប់ទៅតាមរកជីមីនមក គេអាចនឹងមិនទាន់ចេញពី New York ទេ!»ជុង
«បាទ ចៅហ្វាយ ខ្ញុំទៅភ្លាម»ជេករត់ទៅធ្វើតាមបញ្ជាររបស់ចៅហ្វាយភ្លាម
«ជួបគ្នាឆាប់ៗណាប្រពន្ធសម្លាញ់»ជុងញញឹមអង្អែលជញ្ចៀនរបស់ជីមីន
__________
4ថ្ងៃក្រោយមក
Busan South Korea
អ្នកដែរជុងហ្គុកគិតថាមិនបានចេញប្រទេសទាំងយប់នោះគឺខុសហើយ ជីមីនសុខចិត្តហោះពីអាមេរិកមកការណាដានិងហោះបន្តមកកូរេទាំងយប់ទោះគ្មានជើងហោះហើរក៏សុខចិត្តបន្តជើងយន្តហោះព្រោះមិនចងនៅទៀតណាមួយគេក៏គ្មានកន្លែងអោយនៅដែរ។ ជីមីនមកដល់ស្រុកកំណើតកាលពីក្មេងដែរមុនចូកមណ្ឌលកុមារកំព្រា ព្រោះគេមិនអាចរៀនបន្តបានហើយក៏គ្មានកន្លែងនៅសេអូលបានដែរ។ ពេលនេះសុខចិត្តលះបងក្ដីស្រមៃគ្រប់យ៉ាងដើម្បីកូនហើយមក ធ្វើការជាអ្នកធ្វើត្រីអោយអ្នកនេសាទដើម្បីចិញ្ចឹមជីវិត ព្រោះមកពីអាមេរិចគេមានលុយជាប់ខ្លួនមិនច្រើនទេសល់តែលុយតិចតួចទុកបង្កើតកូនប៉ុណោះ។
តែពេលនេះកំពុងដើរទៅផ្ទះសុខៗគេមានអារម្មហ៏ថាគេឈឺពោះចំលែក
«អួយ» ជីមីនស្រុនជើងចុះដោយសារឈឺពេកហើយក៏ធ្វើអោយអុំប្រុសដែរឃើញហេតុការណ៏មកជួយភ្លាម
«ក្មួយមិនអីហេក្មួយ»អុំប្រុសសួរនឹងជួយគ្រា
«អុំប្រុស ខ្ញុំមានកូនខ្ញុំឈឺពោះណាស់ជួយកូនខ្ញុំផង»ជិមីនយំអង្វរអោយគាត់ជួយព្រោះគេឈឺពោះណាស់
«មិនអីទេអុំជាពេទ្យ ចាំអុំជួយក្មួយណា»អុំប្រុសរៃអេននិយាយហើយក៏ទាញទូរស័ព្ទខលហៅឡានពេទ្យមកជួយ
«កុំអោយគេកើតអីអោយសោះសូមមេត្តាផង គេជារបស់តែមួយគត់ដែរខ្ញុំនៅសល.... ជួយគេផង»ជីមីនក្សឹបក្សួលរហូតសន្លប់បាត់ទៅ
-Busan international hospital-
ជីមីនត្រូវសន្លប់មួយសន្ទុះធំដោយសារគេមានជំងឺស្រាប់ហើយធ្វើការហត់ញាំមិនគ្រប់គ្រាន់ទើបធ្វើអោយគេឈឺពោះដល់សន្លប់ហើយអ្នកដែរជួយគេគឺដុកទ័ររៃអេនគាត់នឹងប្រពន្ធរស់នៅតែ2អ្នកព្រោះកូនៗនៅរៀបការនៅផ្សេងអស់ហើយទើបឃើញជិមីនគាត់អាណិតបែបនេះ
«អរគុណអុំប្រុសណាស់ បើមិនបានអុំជួយខ្ញុំប្រហែលជាយាប់មិនខាន»ជីមីននិយាយសម្លេងញ័រធ្វើអោយបុរសចំណាស់អត់អាណិតមិនបានហើយក៏ញញឹមទទួល
«ហើយតើ ថ្លៃព្យាបាលអស់ច្រើនទេ»ជីមីនសួរទាំងអៀនមាត់ដោយសារខ្លួនកំពុងខ្វះខាតផងមកជួបរឿងបែបនេះទៀត
«រឿងថ្លៃព្យាបាលក្មួយកុំបារម្មហ៏ ចាំអុំចាត់ចែងអោយណា»ដុកទ័ររៃអេននិយាយ
«មិនមែនចឹងទេ ខ្ញុំមិនបានមានន័យថាមិនអោយទេអុំ»ជីមីនតបទាំងឆ្លេឆ្លាចំណែករាងចំណាសបែរជាញញឹមពព្រាយទៅវិញ
«មិនអីទេអុំយល់តែអុំជួយក្មួយណា»ដុកទ័ររៃអែនប្រាប់
«ខ្ញុំគ្រាន់តែចងដឹងពីថ្លៃចំណាយស្រួលអោយខ្ញុំរៀបផែនការអោយត្រូវ»ជីមីននិយាយអោនមុខចុះ ដុកទ័រឃើញបែបនេះក៏ព្រមប្រាប់ការពិត ណាថ្លៃព្យាបាលហើយនៅថ្លៃថ្នាំទៀតធ្វើអោយជីមីនដកដង្ហើមធំតែម្ដងហើយក៏ព្រមនិយាយរឿងរបស់ខ្លួនប្រាប់ដុកទ័រចំណាស់ស្ដាប់
«ឥឡូូវចេះចុះ ក្មួយមកធ្វើជាមេផ្ទះនៅមន្ទីពេទ្យមក ហើយថ្លៃព្យាបាលអុំចេញអោយសិនណាមួយក្មួយកំពុងមានកូនមិនអាចធ្វើការបែបនោះទៀតមិនបានទេហើយក្បាលក្មួយក៏មិនអាចទ្រាំទ្របានដែរនិងរឿងលុយសងអុំតាមក្រោយកុំគិតអី»ដុកទ័រអាណិតជីមីនទើបគាត់ចង់ជួយណាគាត់ជាមនុស្សចាស់យល់ច្បាស់ពីទុកលំបាករបស់ជីមីន
«ខ្ញុំអរគុណណាស់អុំ ខ្ញុំនឹងខំប្រឹងសងអុំអោយអស់ អរគុណណាស់»ជីមីនអោនក្បាលអរគុណគាត់ជាច្រើនដង មិនស្មានថាលើលោកនេះមានមនុស្សចិត្តល្អបែបនេះសោះ គេមិនដឹងថាសាងបុណ្យឥទើបបានជួបគាត់ទេ
«មិនអីទេសម្រាក់សិនទៅក្មួយអុំ ទៅរកប្រពន្ធអុំសិនហើយចាំបបួលគាត់មកមើលក្មួយ»ដុកទ័រញញឹមអង្អែលក្បាលជីមីនហើយក៏ដើរចេញទៅ
«កូនម៉ាក់ យើងជួបមនុស្សល្អជួយអោយម៉ាក់មានការងារធ្វើហើយ ចាំម៉ាក់ខំប្រឹងធ្វើការដើម្បីកូនណា កូនល្អ» ជីមីនញញឹមអង្អែលពោះសំងំដេកព្រោះគេហត់ណាស់ទាំងជីវិតនឹងចិត្ត

 ជួយគេផង»ជីមីនក្សឹបក្សួលរហូតសន្លប់បាត់ទៅ-Busan international hospital-ជីមីនត្រូវសន្លប់មួយសន្ទុះធំដោយសារគេមានជំងឺស្រាប់ហើយធ្វើការហត់ញាំមិនគ្រប់គ្រាន់ទើបធ្វើអោយគេឈឺពោះដល់សន្លប់ហើយអ្នកដែរជួយគេគឺដុកទ័ររៃអេនគាត់នឹងប្រពន្ធរស់នៅតែ2អ្នកព្រោះកូនៗនៅរៀបការនៅ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ផ្ទះជីមីន
#Min_Ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now