ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️ភាគទី22

4K 147 7
                                    

ភាគ22
បន្ទាប់ពីការធ្វើដំណើរអស់ជាច្រើនម៉ោងពួកគេក៏មកដល់អាមេរិចក្រោមទឹកមុខខ្លាចរអារបស់ជីមីន។ឡាន5គ្រឿងបោលចូលមកក្នុងវិមានដែលជីមីនមកជាន់លើកដំបូងក្រោយពីរយះពេល5ឆ្នាំនេះហើយបើគ្មានជុងមីនគេក៏គ្មានវាស្នាមកជាន់ទីនេះដូចគ្នាគិតដល់ត្រឹមនេះជីមីនកាន់តែភ័យព្រោះដំបូងជុងហ្គុកមិនត្រូវការកូនទើបគេខ្លាចជុងធ្វើបាបកូនតែពេលនេះទង្វើជុងហ្គុកទាំងថ្នាក់ថ្នាមកូនថើបកូនគេខ្លាចណាស់ថាជុងហ្គុកដណ្ដើមកូនគេចេញពីគេ ហើយមិនដឹងថាជីវិតតទៅរស់ក្នុងផ្ទះនេះបែបណាបើពីមុនមានថានះជាប្រពន្ធនៅវេទនាចុះទំរាំពេលនេះគ្មានថានះស្អីសោះទៀត។ កុំពុងគិតស្លុងនោះនោះឡានក៏ចតមុខផ្ទះហើយជុងបើកទ្វាពរកូនចូលផ្ទះមិនព្រមដាក់កូនចុះពីដៃជីមីនក៏រត់ដើរតាមពីក្រោយរហូតដល់បន្ទប់ធំរបស់គេហើយដាក់អោយកូនដេក លើពូកឃីងសាយហើយជីមីនដោយសារហត់ផងយំផងនៅឈឺក្បាលទៀតក៏ទាញកូនមកអោបដេកលក់បាត់ ជុងហ្គុកឃើញចឹងក៏ទាញភួយដណ្ដប់អោយម៉ែកូនទាំង2ហើយចូលទៅសម្អាតខ្លួនមួយសន្ទុះក៍ចេញមកវិញវាឡើងលើគ្រែទាញជីមីនមកអោបហើយទទួលអារម្មហ៏ដឹងថាជីមីនភ្លែកច្រើនមិនដូចមុនទេស្គមឡើងគេអាចប៉ះឆ្អឹងហើយ«បងសូមទោសប្រពន្ធសម្លាញ់ បងនឹងប៉ះពៅអោយអូនគ្រប់យ៉ាង បងស្រលាញ់អូននឹងកូនណា»ជុងហ្គុកនិយាយហើយថើបមាត់ជីមីនថ្នមៗនឹងអោបពេញដៃគេដឹងថាគេខុសដែរប្រើវិធីនេះយកពួកគេមកវិញតែគេមិនចងបាត់បងជីមីនបើនិយាយស្រួលខ្លាចមិនមកចឹងមានតែធ្វើបែបនេះ
-ព្រឹកថ្មី-
ជីមីនម្នីម្នារត់ចុះពីជាន់លើមកដល់ក្រោមធ្វើអោយអ្នកបំរើទាំងអស់អោនគោរពចៅហ្វាយតូចសឹងមិនទាន់
«ឯណាជុងហ្គុក ឯណាកូនប្រុសខ្ញុំគេយកកូនខ្ញុំទៅ»ជីមីនចាប់ដៃអង្គរក្សម្នាក់សួរទាំងទឹកភ្នែកជោកថ្ពាល់បើកភ្នែកធំដូចបាត់សតិអស់ហើយ
«ចៅហ្វាយនាំអ្នកប្រុសតូចទៅក្រៅហើយទាន»អង្គរក្សប្រាប់
«ទៅណាជុងហ្គុកនាំកូនខ្ញុំទៅណា»ជីមីនយំបង្គុញជើងដល់ឥដ្ធយំយកយំយកសម្បីអ្នកបំរើក៏អាណិត
«កូនខ្ញុំនៅឯណា»ជីមីន
       អ្នកដែរជីមីនកំពុងរកនោះពេលកំពុងពរកូនដើរសបភីងឡើងផ្អើលគេតាមមើលព្រងព្រាត់ អ្នកណាមិនមើលបើម៉ាហ្វៀមុខយក្សចេះញញឹមពរក្មេងទាំងរាល់ដងមុខដូចបិសាចសន្ធិត
«ប៉ាប៉ា»ជុងមីនដែរជុងហ្គុកពរហៅឳពុក គេដឹងហើយថានេះជាប៉ាគេព្រោះជុងហ្គុកប្រាប់គេនឹងយករូបជាច្រើនរបស់ខ្លួននឹងជីមីនមកបង្ហាញកូន ណាតាមសញ្ញាតិញាណឳពុកកូនធ្វើអោយជុងមីនជឿយ៉ាងងាយ
«បាទកូន»ជុងហ្កុកអោនចុះថើបកូនដែរនៅលើដៃ
«ប៉ារកផ្លូវពិបាកទេ ម៉ាក់ប្រាប់ថាប៉ាវង្វែងផ្លូវនៅឆ្ងាយណាស់ទើបមិនបានមករកកូននឹងម៉ាក់»ជុងមីនសួរគួរអោយស្រលាញ់ទៅប៉ាគេ
«មិនពិបាកទេកូន ហើយពេលនេះប៉ាមកវិញហើយហើយឈប់ទៅចោលកូនហើយ»
«ចុះម៉ាក់ទៅណា»ជុងមីនសួរមិនឈប់ធ្វើអោយជុងហ្គុកដឹងថាកូនប្រុសគេម្នាក់នេះឆ្លាត់ហើយពិននិយាយណាស់
«ម៉ាក់មិនស្រួលខ្លួន ត្រូវការសម្រាក់ពេលយើងទិញអីវ៉ាន់ហើយចាំទៅរកម៉ាក់ណា»ជុងហ្គុកនិយាយបែបនេះដោយសារកាលពីព្រឹកចេញមកជីមីនមិនទាន់ភ្ញាក់ហើយគេមិនដាស់ទុកអោយដេកអោយបានគ្រប់
«ហេតុអីម៉ាក់មិនទៅរកលោកតារៃអេន»ជុងមីន
«ម៉ាមីគេងបន្តិចលេងអីហើយកូន កុំបារម្មហ៏»ជុងឃើញទឹកមុខកូនដឹងថាក្មេងតូចបារម្មហ៏ពីម៉ាក់គេ
«អត់ទេកូន ចងទៅរកម៉ាក់»ជុងមីន
«ចឹងយើងទិញអីវ៉ាន់សិនហើយប្រញាប់ទៅវិញល្អទេ»ជុងហ្គុកលួងកូនធ្វើអោយជុងមីនងួកក្បាលទាំងមិនចង់
«កូនចងបានអីប៉ាទិញអោយ»ជុងហ្គុកនាំកូនចូលហាងទិញរបស់ក្មេងមានខោអាវនិងរបស់លេង
«កូនមិនចងបានកូនមានហើយ»ជុងមីនប្រាប់ហើយសម្លឹងមើលខោអាវក្មេងលើម៉ាឡាកាំង
«កូនស្រលាញ់អីប្រាប់ប៉ាទិញអោយកូនណា»ជុងមើលមុខកូន
«កូនប៉ះមិនបាន ម៉ាក់ថាវាមិនមែនជារបស់កូនកូនប៉ះមិនបានទេ»ជុងមីនពន្យល់ឳពុក
«កូនប៉ះបាន កូនចងបានប៉ាទិញអោយគ្រប់យ៉ាង»ជុងហ្គុកនិយាយដោយសម្លេងញ័រគេឈឺចិត្តណាស់ មិនដឹងជីមីននិងកូនលំបាកបែបណាទើបកូនគេមិនហ៊ានសូប្បីប៉ះបែបនេះ
«វាមិនមែនជារបស់កូន កូនមិនចងបានទេប៉ាកូនមានហើយតើ»ជុងមីនឆ្លើយប្រាប់ថាខ្លួនមានខោអាវហើយទាំងដែរវាជាខោអាវចាស់ណាស់ទៅហើយ
«ពួកឯងទៅយកខោអាវលើម៉ាឡាកាំងនឹងមកហើយយករទេះមកផង»ជុងហ្គុកបញ្ជារអោយកូនទៅប្រមូលទាំងអស់មិនថាអ្វីដែរកូនចង់បាន មិនថាព្រះច័ន្ទព្រះអាទិត្យគេនិងយកអោយទាំងអស់
«កូនមិនបាច់ប៉ះកូនចង្អុលក៏បានប៉ាយកអោយណា»ជុងហ្គុកបញ្ចុះបញ្ចូកកូនទាំងតឹងទ្រូង
«កូនមិនចងបាន ម៉ាក់ប្រាប់ថាម៉ាក់គ្មានលុយកូនពិតជាមិនចងបានមែនណាប៉ា»ជុងមីនរលីងរលោងទឹកភ្នែកប្រាប់ប៉ាគេ
«ប៉ាសូមទោសកូន សូមទោសគ្រប់យ៉ាង»ជុងហ្គុកអោបកូនខឹងស្អប់ខ្លួនឯងដែរមិនបាន ការធ្វើអោយ2អ្នកម៉ាក់កូនលំបាករងារក្ដោកកណ្ដែងដូចក្បូនដាច់ខ្សែរ
បន្ទាប់ពីចេញពីហាងលក់ខោអាវគេក៏នាំកូនមកហាងលក់គ្រឿងពេជ្យ
«ជុងមីនម៉ាក់ស្រលាញ់ពណ៏អីកូន»ជុងហ្គុកសួរកូន
«ម៉ាក់ស្រលាញ់ពណ៏ខៀវម៉ាក់ថាពណ៏ខៀវដូចមេឃចឹង ពេលម៉ាក់មើលមេឃម៉ាក់មិននឹកប៉ាហើយអារម្មហ៏ក៏ស្ងប់»ជុងមីនរាយរាប់ប្រាប់ជុងហ្គុកធ្វើអោយជុងហ្គុកកាំងអណ្ដាតតែម្ដង គេមិនស្មានថាជីមីននឹកគេទេរហូតមក
«ខ្ញុំយកខ្សែនេះ»ជុងហ្គុកស្ដាប់កូនហើយក៏ចង្អុលខ្សែកពេជ្យដំណក់ទឹកអោយគេគិតលុយ
«ជុងមីនកូនចងបានអីទេកូន»ជុងហ្គុកនៅតែព្យាយាមសួរកូនទោះមុននេះអ្វីដែរជុងមីនសំលឹងគេប្រមូលទិញទាំងអស់ហើយក៏ដោយ
«កូនមិនត្រូវការអីទេប៉ា»ជុងមីន
«ចឹងកូនចងញាំអីទេ»ជុងហ្គុកពកូនឡើងសួរកូន
«កូនអាចសុំទិញនំមូឈីបានទេប៉ា កូនចងទិញបានផ្ញើរម៉ាក់»ជុងមីននិយាយសម្លេងផ្អែមប្រាប់ប៉ាគេ
«ប្រាកត់ជាបានតោះកូន»ជុងហ្គុកសប្បាយចិត្តយ៉ាងណាក៏កូនគេសុំគេបានមួយមុខដែរថ្ងៃនេះ
______
គ្រាន់តែសម្លេងឡានមកដល់ផ្ទះភ្លាមជីមីនស្ទុះទៅភ្លាម
«ជុងមីនកូនម៉ាក់»ជីមីនអោបកូនជាប់សម្លឹងជុងហ្គុកដែរនៅពីក្រោយកូនតាមដោយអង្គរក្សលើកអីវ៉ាន់ចូលមកពេញនឹង
«ម៉ាក់ហាម៉ាក់យ៉ាងមិចហើយមិចម៉ាក់អត់ទៅពេទ្យ»ជុងមីនសួរម្ដាយ
«ម៉ាក់មិនអីទេកូន បង»ជីមីនពកូនឡើងសម្លឹងមុខជុងហ្គុកជាប់ដូចខ្លាចគេដណ្ដើមកូន
«បងឃើញអូនដេកទើបមិនដាស់ បងទុកអោយអូនសម្រាក់ បើអូនចង់ជេស្ដីបងឡើងទៅលើសិនតែចាំកូនញាំអីហើយសិន»ជុងនិយាយធ្វើអោយជីមីនភ្ញាក់មិនតិច ដែរជុងហ្គុកថាគេមានសិទ្ធិអាចជេស្ដីសាតានម្នាក់នេះដែរឬ
«កូនឃ្លាននៅកូន»ជីមីនអោនសួរកូនដែរនៅក្នុងដៃ
«កូនឃ្លានតែអាចទ្រាំបាន»សម្ដីជុងមីនធ្វើអោយជុងហ្គុកសម្លឹងមុខជីមីននេះជុងមីនធ្លាប់អត់អាហារហេ អ្នកជាឳពុកមានអារម្មហ៏ខ្លោចចិត្ត ជីមីនបានត្រឹមខាំមាត់អោនមុខគិចខ្សែភ្នែកជុងហ្គុកហើយនាំកូនទៅបន្ទប់អាហារ
«ម៉ាក់ហា ប៉ាទិញមូឈីមកអោយយើងណាម៉ាក់»ជុងមីនប្រាប់ម៉ាក់គេពេលដល់បន្ទប់អាហារជីមីនដាក់កូនអោយអង្គុយលើផ្លូវតាមដោយជុងហ្គុកអង្គុយនៅកៅអីមេគ្រួសារលើកនំនឹងរបស់ញាំមកដាក់អោយកូន
«កូនញាំទៅណា ម៉ាក់បញ្ចុក»ជីមីនយកនំបញ្ចុកកូនទាំងដៃញ័រ តាំងពីកើតកូនមកជីមីនធ្វើការមិនឈប់ហើយនៅឈឺទៀតចឹងធ្វើអោយគេខ្សោយហើយញ័របែបនេះ
«ម៉ាក់ញាំដែរទៅវាមានច្រើនណាស់ម៉ាក់មិនមែនមានតែ2ទេណា ចឹងម៉ាក់មិនបាចទុកអោយកូនទេ»ជុងមីននិយាយ ធ្វើអោយជុងហ្គុកយល់ហើយ ជីមីនតែងទុករបស់ឆ្ងាញ់អោយកូនហើយមិនញាំខ្លួនឯងទេទើបកូនចាំច្បាស់បែបនេះ
«ម៉ាក់ញាំតើកូន កូនញាំទៅណា»ជីមីនញាំទាំងទើសទាល់ដោយសារជុងហ្គុកតាមសម្លឹងរហូត
«កូនខានញាំមូឈីយូរនៅកូនប៉ា»ជុងហ្គុកឆ្ងល់ក៏សួរកូនហើយឃើញជីមីនក៏មិនសូវញាំតែមិនបានសង្កេតថាជីមីនញ័រដៃទេ
«យូរហើយប៉ាតែម៉ាក់មិនដែរបានញាំទេចឹងម៉ាក់យូរជាងកូនទៀតហើយម៉ាក់ថាកាលទំងន់កូនម៉ាក់ក៏ឃ្លានតែមូឈីដូចគ្នា»ជុងមីននិយាយ
«ជុងមីនញាំទៅកូន កុំនិយាយច្រើនមិនល្អទេ»ជីមីនមិនចងអោយកូននិយាយពីពេលលំបាករបស់ខ្លួនមិនចងអោយជុងហ្គុកថាគេចិញ្ចឹមកូនមិនល្អហើយយកលេះយកកូនពីគេ
«ជុប!ញាំហើយចាំទៅខាងលើបងចាំអូនទៅជេបង»ជុងហ្គុកផ្ងើយចង្កាជីមីនឡើងលើថើបមាត់ជីមីនប្រាប់ជីមីនដោយសម្ដីផ្អែមហើយរត់ឡើងលើបាត់ទុកអោយជីមីនមុខក្រហមនៅមុខកូន
«ហាហាហាប៉ាថើបម៉ាក់ ម៉ាក់មុខក្រហម»ជុងមីនសើចម៉ាក់គេកាច់ករ
«ជុងមីនញាំទៅកូនកុំនិយាយពេលញាំ»ជីមីនបន្លប់កូនហើយបញ្ចុកកូនបន្តទៀត

#Min_Ayla

ទឹកភ្នែកប្រពន្ធម៉ាហ្វៀ❤️Where stories live. Discover now