Episode 2

541 23 0
                                    

"ម៉ាក់ចង់ឲ្យខ្ញុំធ្វើអី?" យ៉ុងគី

"ម៉ាក់ឯងចង់ឲ្យហាណាទៅនៅជាមួយឯង" លោកមីន(ប៉ាយ៉ុងគី)

"ឲ្យនាងទៅនៅជាមួយខ្ញុំ???មិនបានទេ!!!" យ៉ុងគី

"ហេតុអីមិនបាន? ឬមួយឯងលួចនាំតារាណាទៅលេង apartment របស់ឯងមែនទេ?"

"ម៉ាក់និយាយអីនិង!!! ខ្ញុំមិនចូលចិត្តរឿងទាំងអស់នោះទេ... " យ៉ុងគី

"ដោយសារហេតុនេះហើយទើបយើងទុកចិត្តឲ្យហាណាទៅស្នាក់នៅជាមួយឯងព្រោះឯងឆ្កួតនឹងតន្ត្រីរហូតមិនគិតពីខ្លួនឯងនោះទេ"

"ម៉ាក់ឲ្យនាងទៅធ្វើជាអ្នកស៊ើបការមែនទេ?" យ៉ុងគី

"តាមឯងគិតចុះ" អ្នកស្រីមីន

"ឯងព្រមទេហាណា!" លោកមីន

"ចាសព្រមអ៊ុំប្រុស" ហាណា

"នាង!!!!!" យ៉ុងគី

"បើ Ok ទាំងអស់គ្នាហើយអញ្ចឹងយើងទៅញុាំអាហារល្អទេ?" Geum Jae (បងប្រុសរបស់យ៉ុងគី)

ការញ៉ាំអាហារក៏បានបញ្ចប់ទៅជាយូរបន្ទាប់មកអ្នកកម្លោះយ៉ុងគីក៏និយាយឡើងមក......

"នាងចង់ទៅពេលណា?" យ៉ុងគី

"ពេលនេះព្រោះខ្ញុំបានរៀបចំអីវ៉ាន់រួចរាល់ហើយ" ហាណា

"ពិតជាគីងសំងាត់របស់ម៉ាក់មែន!!!"

"មុននេះឯងនិយាយអីមីនយ៉ុងគី??" អ្នកស្រីមីន

"គ្មានអីទេ... ទៅយកអីវ៉ាន់នាងមកខ្ញុំទៅចាំនៅឡានមុន" យ៉ុងគី

"ហាណា... ចាំបងទៅយកឲ្យអូនឯងទៅចាំនៅឡានមុនទៅណា" Geum Jae

"នេះល្ងាចហើយនៅនិយាយដល់ណា?" យ៉ុងគី

---នៅតាមផ្លូវ---

"ហេតុអីក៏បងមិននិយាយស្ដីច្រើនដូចសមាជិកដទៃ??" ហាណា

"ខ្ញុំមិនចូលចិត្ត"

"អញ្ចឹងទើបជាតិក្រោយចង់ក្លាយជាដុំថ្ម" ហាណារអ៊ូស្ងាត់ៗម្នាក់

"នេះនាងនិយាយអី???" យ៉ុងគី

"អរ... ខ្ញុំគ្រាន់តែចង់និយាយថាយើងជិតទៅដល់ហើយមែនទេ? តែក៏មិនចង់សួរព្រោះខ្លាចបងថាខ្ញុំនិយាយច្រើន" ហាណា

"មែនហើយនាង... នាងពិតជានិយាយច្រើនពេកហើយខ្ញុំធុញណាស់" យ៉ុងគី

"បើបងមិនចូលចិត្តខ្ញុំនិងបិទមាត់...." ហាណា

~~~20នាទីកន្លងផុតទៅ~~~

"នាងត្រូវការញ៉ាំអីទេ? ខ្ញុំនឹងកម្មង់អាហារយកទៅញុាំព្រោះ Apartment ខ្ញុំគ្មានបន្លែអីទេ" យ៉ុងគី

"ខាងមុខនោះមានផ្សារ...បងអាចចូលបានទេខ្ញុំត្រូវការទិញរបស់ខ្លះ" ហាណា

"បាន..." យ៉ុងគី

"ផ្សារបន្លែនៅម្ដុំណាទៅ!!!"

"ចង់ទិញបន្លែ?" យ៉ុងគី

"ចាសគឺចង់ទិញបន្លែខ្លះព្រោះមិនអាចញុាំតែអាហារកម្មង់នោះទេ" ហាណា

"នៅទីនោះចាំខ្ញុំជូនទៅ... ហុឹម... ខ្ញុំខ្លាចនាងជាងម៉ាក់របស់ខ្ញុំទៀត... គីងសំងាត់..." យ៉ុងគី

"ចាស... ខ្ញុំគឺគីងសំងាត់... អឺនេះជាបន្លែ, សាច់, ផ្លែឈើ, ភេសជ្ជៈ.... Ok ទិញគ្រប់អស់ហើយ... តោះបងប្រុស" ហាណា អ្នកទាំងពីរក៏បានបន្តដំណើរត្រលប់មក Apartment

--->នៅឯ Apartment<---

"ខ្ញុំអស់កម្លាំងណាស់...ខ្ញុំទៅសម្រាកបន្តិចសិនហើយនេះជាលេខរបស់ហាងអាហារនាងជួយ call កម្មង់គេផង " យ៉ុងគី

"បងខ្ចិលដល់ថ្នាក់នេះឬ??? តែមុខបែបនេះ cute ដូចកូនឆ្មាអញ្ចឹង" ហាណា

"នាងនិយាយអីហ្នឹង??? កុំភ្លេចកម្មង់អាហារផងណាខ្ញុំងងុយណាស់, ទៅសម្រាកហើយ... " យ៉ុងគី

"ចាស... ចាសដឹងហើយបងប្រុស" ហាណា

*ទីងតង់... ទីងតង់....*

(អ្នកណាជាអ្នកចុចកណ្ដឹង???)

~~~~To be continued~~~~

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now