Episode 1

1.5K 39 0
                                    

🖤📝ភាគ១📝🖤

ព្រឹកព្រលឹមក្នុងថ្ងៃថ្មីនារដូវស្លឹកឈើជ្រុះក៏បានចាប់ផ្ដើមឡើងមកជាមួយអាកាសធាតុយ៉ាងស្រស់ស្អាត សម្លេងទូរស័ព្ទក៏ចាប់ផ្ដើមរោទ៍ឡើង... សម្លេងគ្រលរៗរបស់បុរសរាងខ្ពស់បានបន្លឺឡើងមកដើម្បីឆ្លើយឆ្លង នឹងខ្សែទូរស័ព្ទម្ខាងទៀត.....

"អាឡូម៉ាក់"

"ថ្ងៃនេះកូនទំនេរទេម៉ាក់ចង់ឲ្យកូនមកផ្ទះដើម្បីញុាំអាហារជុំគ្នា"

"ខ្ញុំរវល់ណាស់... នៅក្រុមហ៊ុនមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើដូច្នេះចាំលើកក្រោយទៅ"

"មីន យ៉ុងគី!!!! ឯងរវល់ដល់ថ្នាក់បាយមួយពេលក៏មិនមកញុាំមែនទេ? បើឯងមិនមកយើងនឹងទៅក្រុមហ៊ុនហើយសុំច្បាប់ឲ្យឯងសម្រាក"

"ម៉ាក់!!!!!"

"អង្គុយគិតសិនទៅណាកូនប្រុសជើងល្អគិតថាគួរមកឬមិនមក"

"បាន... បាន... ស្អែកកូននឹងទៅ"

"ល្អ!!! បានហើយណាកូនសម្លាញ់ចិត្តម៉ាក់"

"បាទៗ"

"អេហេយ៉ុងគី!!! មុខមិនរីកបែបនេះគួរតែ...." ជីន

"មុខរបស់គាត់គួរតែម៉ាក់បង្ខំទៀតហើយមើលទៅ" ជុងគុក

"ប្រហែលជាវិធីចាស់នោះហើយ...." ជេហូប

~~~~ត្រលប់ទៅអតីតកាល~~~~
"យ៉ុងគីហា!!! ស្អែកមកផ្ទះដើម្បីត្រៀមរៀបចំពិធីនៅថ្ងៃខានស្អែក ok ??? មកព្រឹកបន្តិចមកណាម៉ោង8 អីមកឲ្យដល់ផ្ទះណា" អ្នកស្រីមីន

"កូនរវល់ណាស់ចាំថ្ងៃខានស្អែកចាំកូនទៅតែម្ដង" យ៉ុងគី

"បើកូនមិនមកម៉ាក់នឹងជួយកូនទៅចុះ... អញ្ចឹងបានហើយណា" អ្នកស្រីមីន

"បាទម៉ាក់" យ៉ុងគី

--ស្អែកឡើង (ម៉ោង11 ព្រឹក)--

"សួស្តីអ្នកស្រី" លេខា

"ខ្ញុំចង់ជួប Bang PD តើពេលនេះគាត់រវល់ទេ? ហើយខ្ញុំមិនបានណាត់ទុកមុនទេ" អ្នកស្រីមីន

"ចាសគាត់មិនរវល់ទេ... ចាំខ្ញុំទៅជម្រាបគាត់បន្តិចសិន...." លេខា

"ល្អ" អ្នកស្រីមីន

"រួចរាល់ហើយសូមអ្នកស្រីអញ្ជើញចូល" លេខា

"សួស្តីលោក Bang PD" អ្នកស្រីមីន

"អរអ្នកស្រីមីន!!! ថ្ងៃនេះខ្យល់អីបក់អ្នកស្រីមកដល់ទីនេះ?" Bang PD

"គឺខ្ញុំមកចង់សុំច្បាប់ឲ្យយ៉ុងគីសម្រាក 2-3ថ្ងៃព្រោះគេថាគេរវល់ទើបចង់សុំឲ្យគេ" អ្នកស្រីមីន

"អរបាទបានចាំខ្ញុំឲ្យគេសម្រាកទៅចុះ..." Bang PD

~~~~ត្រលប់មកបច្ចុប្បន្នវិញ~~~~

"តោះទៅញ៉ាំបាយ..." ជីន

"ហឺយ... ម៉ាក់ខ្ញុំធ្វើបាបខ្ញុំទៀតហើយ" យ៉ុងគី

...ថ្ងៃថ្មីក៏បានកើតឡើងមកជាថ្មីម្ដងទៀតជាមួយបុរសសង្ហាររាងខ្ពស់របស់យើងដែលកំពុងដើរសំដៅទៅជណ្ដើរប្រអប់ជាមួយទឹកមុខសស្លេកនឹងទទេស្អាតដូចមនុស្សគ្មានវិញ្ញាណហើយក្នុងដៃកាន់កាបូបជាប់...

*ទីងតង់.... ទីងតង់....*

"គេប្រហែលជាមកហើយ" អ្នកស្រីមីន

"ចាំខ្ញុំទៅបើកទ្វារឲ្យគាត់ទៅចុះណាអ៊ុំស្រី"

"ល្អ...." អ្នកស្រីមីន

*ក្រាក...*

"សួស្តីប្រុសសង្ហារ"

"នាងគឺ ...." យ៉ុងគី

"ឯងភ្លេចនាងហើយមែនទេ?" អ្នកស្រីមីន

"ភ្លេចហើយ" យ៉ុងគី

"ក្រែងកាលនៅក្មេងបងចូលចិត្តសុំខ្ញុំរៀបការនុះអី?"

"នាងក៏ចេះនិយាយថានៅក្មេងដែរ... ក្មេងមិនដឹងខ្យល់អីទេ!" យ៉ុងគី

"នេះឯងមិនចោលចរឹកនិយាយមិនទុកមុខឲ្យគេទេឬ?" អ្នកស្រីមីន

"មិនអីអ៊ុំស្រី... គាត់តែអញ្ចឹងហើយ"

"សួស្តីប៉ា... បងប្រុស..." យ៉ុងគី

"បងលឺថាឯងមិនសូវនៅ dorm ទេមែនទេ???" Geum Jae

"គឺខ្ញុំចង់ស្នាក់នៅ apartment ផ្ទាល់ខ្លួននឹងណា" យ៉ុងគី

"ល្អណាស់អញ្ចឹងម៉ាក់ចង់ឲ្យ....." អ្នកស្រីមីន

"ម៉ាក់ចង់ឲ្យខ្ញុំធ្វើអី?" យ៉ុងគី

~~~~To be continued~~~~

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now