ព្រឹកបន្ទាប់សមាជិកទាំងអស់ក៏បានភ្ញាក់មកតាំងពីព្រលឹមដើម្បីមកនៅជាមួយហាណាដែលកំពុងអង្គុយលើសាឡុង"ហេតុអីថ្ងៃនេះដូចជាត្រជាក់ខុសពីធម្មតា..." ហាណា
"ប្រហែលជិតមានព្រិលធ្លាក់ហើយមើលទៅ" យ៉ុងគី
"ខ្ញុំចូលចិត្តមើលព្រិលណាស់... ពិសេសព្រិលដែលទើបនឹងធ្លាក់ដំបូងបង្អស់ក្នុងមួយឆ្នាំ" ហាណា
"មុខអូនឯងស្លេកស្លាំងណាស់" ថេ
"បងប្រុសខ្ញុំមិនអីទេ... យប់មិញខ្ញុំញុាំបានច្រើនណាស់ហើយក៏សប្បាយណាស់ដែរ... ខ្ញុំចង់មានឱកាសបែបនេះជាលើកទីពីរណាស់ប៉ុន្ដែប្រហែលជាមិនអាចទេមើលទៅ... " ហាណាញញឹមតិចៗ
"ហេតុអីមិនអាច!!!! ល្ងាចនេះយើងអាចធ្វើវាញុាំម្ដងទៀតបាន" ជីន & ជេហូប
"មួយជីវិតមនុស្សឱកាសដែលសប្បាយមានតែម្ដងៗទេណាបងប្រុស" ហាណា
"អូនឯងកាន់ ipad របស់បងយកទៅណា?" ជីមីន
"ខ្ញុំចង់ call ទៅលេងម៉ាក់បន្តិចខ្ញុំចង់ប្រាប់គាត់ថាខ្ញុំកំពុងនៅជាមួយសមាជិក BTS ហើយពិសេសចង់អួតបងស្រីរបស់ខ្ញុំថាខ្ញុំមកដល់សេអ៊ូលយូរហើយ" ហាណា
"ជុងគុកហា... ទៅផ្សារជាមួយបងបន្តិចបានទេ?" យ៉ុងគី
"បាទបាន... ទៅឥឡូវនេះមែនទេបងប្រុស?" ជុងគុក
"មែនហើយ" យ៉ុងគី
"បងទៅទិញអីដែរ?" ហាណា
"ការងារប្រុសៗ មនុស្សស្រីមិនយល់ទេ" អ្នកកម្លោះនិយាយបណ្តើរដើរបណ្ដើររហូតចេញទៅបាត់
---ម៉ោង09:10នាទីព្រឹក---
"ហាណា... ហេតុអីគេនៅលើកៅអីបែបនេះ?" ជេហូប
"ហាណាទៅគេក្នុងបន្ទប់ទៅ... ហេតុអីក៏គេងបែរមុខទៅរានខាងក្រៅអញ្ចឹង?? មិនសូវល្អទេ" ថេ
"ហាណា... ហាណា... ហាណា..." ជេហូប
"នេះនាងសន្លប់បាត់ហើយមែនទេ??? ណាមជុន ឆាប់ចេញមកមើលហាណាទៅមើលហេតុអីបានជានាងមិនកំរើកអញ្ចឹងឬនាង... នាង..." ជីន
"ហាណា... ហាណា.... ហាណាកុំបំភ័យបងណាហាណា, កុំបំភ័យបងណា" ជីមីន
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....