"ហាណា... ក្មួយយ៉ាងមិចហើយ??" អ្នកស្រីមីន"ចាសខ្ញុំមិនអីទេ...តែនេះជាកន្លែងណានិងអ៊ុំស្រី???" ហាណា
"នេះជាមន្ទីរពេទ្យ, តែក្មួយមិនចាំថាមានរឿងអីកើតឡើងទេមែនទេ???"អ្នកស្រីមីន
"គឺខ្ញុំចាំបានថាខ្ញុំកំពុងធ្វើម្ហូបហើយក៏រអិលជើងដួល... បន្ទាប់មកក៏នៅទីនេះតែម្ដង" ហាណា
"ក្មួយប្រាកដហើយមែនទេថាមិនមែនជាស្នាដៃរបស់យ៉ុងគី??? កុំកុហក់អ៊ុំណា!!!" អ្នកស្រីមីន
"ខ្ញុំមិនកុហក់អ៊ុំទេ... តែពេលនេះគាត់នៅឯណា?? " ហាណា
"បីថ្ងៃនេះអ៊ុំមិនបានឃើញសូម្បីតែស្រមោលគេមកមើលឯងទេ... អ៊ុំក៏គិតថាជាស្នាដៃរបស់គេទៅ ព្រោះឲ្យតែគេមានខ្លួនដឹងតែបាត់ស្រមើលបែបនេះ" អ្នកស្រីមីន
"អ៊ុំថាខ្ញុំគេងនៅមន្ទីរពេទ្យ ៣ថ្ងៃហើយមែនទេ??? យូរដល់ថ្នាក់នេះផង??? តើអ៊ុំស្រីមានឃើញទូរស័ព្ទរបស់ខ្ញុំទេ??" ហាណា
"គឺនៅទីនេះ, អ៊ុំបានឲ្យ Geum Jae ទៅយកមក" អ្នកស្រីមីន
"គាត់មកហើយមែនទេ???" ហាណា
"គឺពួកបង" ជីមីន
"បងជីមីន, បងជុងគុក និងបងវីទេ!!! ចុះឯណាបងយ៉ុងគី???" ហាណា
"គាត់មិនស្រួលខ្លួនទើបមិនបានមកមើលនាងតូច" វី
"គេឈឺឬក៏គេគេចមិនហ៊ានមក???" អ្នកស្រីមីន
"គាត់ពិតជាឈឺមែនណាម៉ាក់អ៊ុំ... ហើយពេលនេះគាត់នៅមិនទាន់ជាស្រួលបួលនៅឡើយទេ" ជុងគុក
"គាត់ឈឺអីដែរទៅបងប្រុស???" ហាណា
"ខ្លួនកំពុងឈឺមិនទាន់ជាផងមិចក៏បារម្ភពីគាត់ខ្លាំងជាងខ្លួនឯងអញ្ចឹងនាងតូច??" ជីមីន
"គាត់មិនងាយឈឺទេ...បើឈឺគឺមិនធម្មតាទេ" ហាណា
"ក្មួយយល់ពីគេដល់ថ្នាក់នេះ???" អ្នកស្រីមីន
"តាមខ្ញុំសង្កេតមើលទៅគឺគាត់មិនចិត្តដាច់ដូចម៉ាក់អ៊ុំគិតទេ... គាត់ជាមនុស្សដែលពូកែបារម្ភណាស់ មិនដូចទឹកមុខនឹងពាក្យសម្ដីរបស់គាត់ទេ" ហាណា
"អញ្ចឹងទើបគាត់បាត់នាងតូចមិនបាន" វី
"វី...." ជីមីន
"អរ...គឺមិនអីទេ... អញ្ចឹងពួកខ្ញុំសុំលាទៅសិនហើយព្រោះបន្តិចទៀតពួកយើងមានកាលវិភាគត្រូវធ្វើ... ដូច្នេះសុំលាម៉ាក់អ៊ុំនិងហាណាសិនហើយ" វី
"បងយ៉ុងគីគាត់មិនអីទេមែនទេ??? បងជួយប្រាប់គាត់ផងថាខ្ញុំជិតជាហើយៗកុំបារម្ភអី" ហាណា
"បាន... អញ្ចឹងខ្ញុំលាម៉ាក់អ៊ុំសិនហើយ" ជុងគុក
១សប្ដាហ៍ក្រោយមកពេលវេលាចេញពីមន្ទីរពេទ្យក៏បានមកដល់...
"អ៊ុំរៀបអីវ៉ាន់ហើយៗតោះទៅផ្ទះវិញ"
"ទៅ apartment របស់បងយ៉ុងគីមែនទេអ៊ុំស្រី" ហាណា
"មិនឲ្យទៅទេ... ទៅនៅជាមួយអ៊ុំវិញល្អជាងទៅនៅជាមួយអាល្អិតនោះ"
"ម៉ាក់អ៊ុំ... ខ្ញុំសូមអង្វរ... ឲ្យខ្ញុំទៅនៅជាមួយគាត់វិញល្អទេ?? ក្រែងអ៊ុំឲ្យខ្ញុំទៅមើលគាត់មែនទេ??? " ហាណា
"ហាណា...កូនបារម្ភពីគេដល់ថ្នាក់នេះមែនទេ??? សុខភាពកូនមិនទាន់ជាស្រួលបួលផងហើយអាល្អិតនោះមិនសូវនៅផ្ទះទៀត... បានអ្នកណាមើលកូនទៅ???"
"ខ្ញុំមិនអីទេណាម៉ាក់អ៊ុំ.... ខ្ញុំធំហើយ... ម៉ាក់អ៊ុំឲ្យខ្ញុំទៅៗណា... ណាម៉ាក់អ៊ុំណា... ក្មួយសូមអង្វរម៉ាក់..." ហាណា
"បានៗ... អ៊ុំសុំខ្លាចក្មួយហើយ...តែសន្យានិងអ៊ុំថាបើមិនស្រួលខ្លួនត្រូវប្រាប់អ៊ុំភ្លាមមិនអាចលាក់បានទេ... បើអ៊ុំដឹងអ៊ុំនិងបង Geum Jae របស់ឯងទៅប្រមូលរបស់របរឯងមកវិញហើយ...ដឹងទេ"
"ចាស...ចាស ក្មួយដឹងហើយ" ហាណា
------------------
*គ្រឺង....គ្រឺង...*"អ្នកណា call មកហ្នឹង..." អ្នកគ្រប់គ្រង
"សួស្តីបងប្រុស..." ហាណា
"តើអ្នកនាងជាអ្នកណាដែរ??? អឺ...ពេលនេះយ៉ុងគីកំពុងថតដូច្នេះអ្នកនាងអាចប្រាប់ខ្ញុំបានព្រោះខ្ញុំជាអ្នកគ្រប់គ្រងរបស់គេហើយខ្ញុំនឹងប្រាប់គេនៅពេលគេថតចប់" អ្នកគ្រប់គ្រង
"អឺបងប្រុសអ្នកគ្រប់គ្រងជួយប្រាប់គាត់បងយ៉ុងគីផងថាខ្ញុំគឺហាណា...ពេលនេះខ្ញុំចេញពីមន្ទីរពេទ្យហើយ, តែប៉ុណ្ណឹងបានហើយ... អរគុណបងអ្នកគ្រប់គ្រងហើយ" ហាណា
"បាទ... ខ្ញុំនឹងប្រាប់គេឲ្យ" អ្នកគ្រប់គ្រង
*ទឺត.... ទឺត.... ទឺត.....*
~~~~To be continued~~~~
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....