Episode 26

251 13 1
                                    


"កូនស្រីហេតុអីកូនស្រលាញ់ស្មោះនឹងគេយ៉ាងនេះ?? ហេតុអីនៅចាំគេរហូតដល់ដង្ហើមចុងក្រោយបែបនេះ" លោកផាកសូ(ប៉ាហាណា)

"មកផ្ទះយើងវិញមកណាកូនណា" អ្នកស្រីផាកសូ(ម៉ាក់ហាណា)

"ពេលវេលាខ្ញុំនៅមិនយូរទេម៉ាក់, ប៉ា... កូនគ្រាន់តែចង់សុំអភ័យទោសពីអ្នកទាំងអស់គ្នាប៉ុណ្ណោះ...សុំទោសដែលមិនអាចនៅមើលថែម៉ាក់, ប៉ារហូតដល់ចាស់... កូន..កូន... លា... ម៉ាក់ប៉ាមុនហើយ... អ្នកទាំងពីរត្រូវមើលថែខ្លួនឯងផងណា... ខ្ញុំបិទហើយ ... ខឹក... ខឹក... ខឹក..." ហាណាក៏ក្អករហូតក្អួតចេញឈាមហើយក៏ចុចបិទបាត់ទៅ

*ទឺត...ទឺត...*

"ហាណាក្អកចេញឈាមហើយ... ហៅគ្រូពេទ្យមក" យ៉ុងគី

"មិន... មិនបាច់ទេ... យកក្រណាត់មកជូតឈាមចេញទៅបានហើយ... " ហាណា

"ចាំបងជូត" ជុងគុក

"ល្អ..." ហាណា

"ហាណាសម្រាកបន្តិចទៅណា" ណាមជុន

"មែនហើយ" ជីន&ជេហូប

ជីមីនដែលដើរមកពីណាមិនដឹងក៏និយាយមកកាន់ហាណាទាំងភ្នែកហើមក្រហមឆ្អិនឆ្អៅ...

"គេងបន្តិចទៅ... គេព្យាករណ៍ថាយប់នេះនឹងមានព្រិលធ្លាក់មកហើយ... ពួកយើងនឹងចាំមើលជាមួយគ្នា... Ok ទេ??"

"បង...បងប្រុស...ហេតុ...ហេតុអីក៏យំឡើងហើមភ្នែកបែបនេះ?" ហាណា

"បងមិនបានយំទេគ្រាន់តែមេឃត្រជាក់ប៉ុណ្ណោះ... ឆាប់សម្រាកទៅណា" ជីមីន

"ហឹម" ហាណា

---10:40នាទីយប់---

"ដឹងខ្លួនហើយមែនទេ???" ថេ

"បងមិនមានកាលវិភាគទេឬថ្ងៃនេះ?" ហាណា

"លុបចោលហើយ..." ណាមជុន

"ហេតុអី? ខ្ញុំសំខាន់ដល់ថ្នាក់នេះមែនទេ" ហាណា

"ហាណានិយាយអី??? ហាណាសំខាន់ណាស់  សំខាន់ជាងអ្វីទៅទៀត" ជេហូប

"អរគុណបងៗណាស់ដែលស្រលាញ់ខ្ញុំតែ..." ហាណា

"តែអីទៅហាណា?" វី

"ខ្ញុំចង់សួរបងយ៉ុងគីមួយសំណួរថាបងប្រុសនេះជាពេលវេលាចុងក្រោយរបស់ខ្ញុំហើយតើបងអាចឆ្លើយនឹងខ្ញុំបានទេ, ខ្ញុំចង់បានចម្លើយចេញពីចិត្តមិនលាក់លាមឬដោយសារខ្ញុំបែបនេះទេឆ្លើយដោយស្មោះត្រង់មកណា" ហាណា

"បាន" យ៉ុងគី

"បងស្រលាញ់ខ្ញុំទេ? កុំឆ្លើយដោយសារអាណិតខ្ញុំអីបងឆ្លើយដោយត្រង់មក" ហាណា

"គឺស្រលាញ់" យ៉ុងគី

"យប់នេះប្រហែលគ្មានព្រិលនោះទេ... ខ្ញុំប្រហែលគ្មានវាសនាបានឃើញវាជាលើកចុងក្រោយនោះទេ..." ហាណា

"ឯងនិយាយអី!!! កុំនិយាយអញ្ចឹងអី" ជីន

"ហាណា... ហាណាមើលន៎កព្រិលធ្លាក់ហើយ...ព្រិលធ្លាក់ហើយ" ជីមីន

"ព្រិលនេះស្អាតខ្លាំងណាស់..."

   នាងតូចនិយាយចប់ក៏ញញឹមរួចក៏បិទភ្នែកហើយទឹកភ្នែកមួយដំណក់ចុងក្រោយក៏ស្រក់ចុះមក... សម្លេងនៃការយំសោកក៏បន្លឺឡើងពាសពេញបន្ទប់ក្នុងរាត្រីព្រិលធ្លាក់.......

"នាងបានទៅបាត់ហើយមែនទេ???" វី

"ត្រូវហើយនាងទៅបាត់ហើយ" ជេហូប

"នាងមិនទៅណាទេ!!! នាងគ្រាន់តែងងុយហើយក៏គេងតែប៉ុណ្ណោះ" ជីមីន

"មែនហើយនាងគ្រាន់តែគេងលក់ទេកុំនិយាយផ្ដេសផ្ដាស... ហាណាគេឲ្យស្រួលទៅណា... ស្អែកព្រឹកបងមានអ្វីធ្វើឲ្យហាណាភ្ញាក់ផ្អើលហើយហាណានឹងសប្បាយចិត្ត" យ៉ុងគី

~~~~To be continued~~~~

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now