"អ្នកណាចុចកណ្ដឹងនឹង!!! ខ្ញុំមិនបានកម្មង់អាហារមកនោះទេឬបងយ៉ុងគីគាត់កម្មង់?" ហាណា
*ក្រាក....*
"ព្រមបើកហើយមែនទេមីនយ៉ុងគី??" ជីន
"នាងជាអ្នកណា??" វី
"ហេតុអីនៅផ្ទះបងយ៉ុងគីឬនាងជា??" ជេហូប
"ទេ...ទេមិនមែនទេ... ខ្ញុំជាប្អូនស្រីសាច់ឆ្ងាយរបស់គាត់" ហាណា
"បងប្អូនសាច់ឆ្ងាយ???" Rm
"ចាស... តែបងៗឆាប់ចូលសិនមកនៅខាងក្រៅអញ្ចឹងគេមើលមកមិនសមទេ" ហាណា
"ចេះយល់ទុកធុរៈណាស់នាងតូច..." ជីន
"នាងឈ្មោះអី??? អាយុប៉ុន្មានហើយ??? មកពីណាដែរ??" ជីមីន
"អឺ... ខ្ញុំឈ្មោះ ផាក សូហាណា តែបងអាចហៅខ្ញុំថាហាណាបាន ហើយខ្ញុំអាយុ21ឆ្នាំនឹងមកពីអាមេរិកព្រោះខ្ញុំជាកូនកាត់" ហាណា
"អញ្ចឹងបានស្រស់ស្អាតណាស់ហើយសូម្បីត្រកូលរបស់យើងក៏ដូចគ្នាដែរ" ជីមីន
"អេ!!! នាងល្អិតមានបានកម្មង់អាហារហើយឬនៅខ្ញុំឃ្លានហើយ" យ៉ុងគី
"មីនយ៉ុងគី" ជីន
"អ្នករាល់គ្នាមកតាំងពីពេលណា???" យ៉ុងគី
"មុននេះ... " RM
"យើងមានគម្រោងញុាំ Pizza ជាមួយឯង..." ជីន
"អឺ... ខ្ញុំបានចំអិនអាហារជាច្រើនតើពួកបងឃ្លានដែលទេ??" ហាណា
"ឃ្លាន... ពួកយើងមិនទាន់ញុាំអាហារនោះទេ" ជុងគុក
"តោះទៅញុាំទៅអញ្ចឹង" ហាណា
"ទាំងអស់នេះនាងជាអ្នកចំអិនមែនទេ?" វី
"ចាសមែនហើយ" ហាណា
"តោះសាកភ្លក់វាទៅមើល" ជេហូប
"Wow វាពិតជាឆ្ងាញ់ណាស់" RM
"មែនហើយ..."
"បើមិនប្រាប់ខ្ញុំគិតថានាងហៅអាហារមកពីខាងក្រៅហើយ" យ៉ុងគី
"បងឯងគិតថាខ្ញុំខ្ចិលដល់ថ្នាក់នេះ??? " ហាណា
"និយាយអញ្ចឹងស្អែកពួកយើងមានកាលវិភាគមែនទេ???" ជីមីន
"ខ្ញុំទៅក្រៅល្អទេ??? ពួកបងនិយាយការងារចុះ" ហាណា
"មិនអីទេនៅស្ដាប់បានណា..." Rm
*ទីងតង់....*
"អញ្ចឹងខ្ញុំទៅបើកទ្វារចុះ... " ហាណា
~~~~ម៉ោង09:55នាទី~~~~
"នាងគេងបាត់ហើយហ៎" ជេហូប
"មិនទាន់បាននិយាយគ្នាផង" ជីមីន
"ជុងគុក...ឯងជួយលើកនាងទៅដាក់នៅបន្ទប់ខាងនោះបន្តិចទៅ" យ៉ុងគី
"បាទ..." ជុងគុក
"ពួកយើងក៏គួរទៅវិញដែរហើយ" Rm
"ស្អែកជួបគ្នាណាបងយ៉ុងគី" វី
"កុំភ្លេចនាំនាងទៅផងណាបងប្រុស" ជីមីន
"យើងដឹងហើយ...តែបើនាងមិនទៅយើងមិនដឹងទេ " យ៉ុងគី
...........................
"បងក្រោកហើយមែនទេ??? ឆាប់មកញុាំអាហារពេលព្រឹកមកខ្ញុំរៀបចំរួចរាល់ហើយ" ហាណា
"ឆាប់ទៅដូរសម្លៀកបំពាក់ទៅអាងទៅជាមួយគ្នា" យ៉ុងគី
"បងចង់យកខ្ញុំទៅដែរមែនទេ???" ហាណា
"បើមិនទៅក៏មិនអីដែរ" យ៉ុងគី
"ទេ...ទេ... ខ្ញុំនឹងទៅដូរភ្លាម, បងចាំបន្តិចណា...." ហាណា
~~~~To be continued~~~~
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....