"ចង់និយាយអីនិយាយមកអាងខ្ញុំទៅយកកន្សែងជូតខ្លួនឲ្យ..." ហាណា"បងចង់ប្រាប់ថាបងស្រលាញ់ឯង... បងស្រលាញ់ឯងយូរហើយ... បងស្រលាញ់តែបងមិនហ៊ានសារភាពប្រាប់ឯងទេ... បងខ្លាចថាឯងមិនសប្បាយចិត្តពេលឯងដឹងរឿងនេះ... បងស្រលាញ់ឯងនាងល្អិត" យ៉ុងគី
"នេះជាសម្ដីពិតឬសម្ដីពេលស្រវឹង? តែបងសង្ហារណាស់ពេលបងគេងបែបនេះយ៉ុងគី..." ហាណា
---------
ព្រឹកឡើង.....
"តើខ្ញុំមកវិញដោយវិធីណា?"
"បងប្រុសងើបហើយ? ខ្ញុំបានដាំបបរខ្លះបងទៅញុាំទៅ" ហាណា
"បាន... តែយប់មិញខ្ញុំមានបាននិយាយអីទេ!" យ៉ុងគី
"បើនិយាយយ៉ាងមិច? ពាក្យដែលបងនិយាយគឺជាពាក្យពិតមែនទេ??? ទើបមើលទៅភ័យយ៉ាងនេះ" ហាណា
"មនុស្សស្រវឹងមិនដែលនិយាយពិតទេ" យ៉ុងគី
"គ្មាននិយាយអីទេ" ហាណា
"ស្លៀកពាក់ស្អាតអញ្ចឹងទៅណាដែរ"
"ខ្ញុំចង់ទៅពេទ្យបន្តិច" ហាណា
"ឈឺអីមែនទេ!!! ចាំខ្ញុំកំដរទៅក៏បាន" យ៉ុងគី
"អឺមិនអីទេ... ខ្ញុំគ្រាន់តែវិលមុខបន្តិចដូច្នេះចង់ទៅពិនិត្យបន្តិច... ហើយពិនិត្យមើលថាបេះដូងរបស់ខ្ញុំមាននៅក្នុងទ្រូងទេ" ហាណា
"មានរឿងអី???" យ៉ុងគី
"ខ្ញុំខ្លាចបេះដូងរបស់ខ្ញុំរត់ទៅនៅក្នុងទ្រូងរបស់បង" ហាណានិយាយហើយក៏ស្ញេញធ្មេញដាក់យ៉ុងគីទាំងមើលទៅគួរឲ្យស្រលាញ់..
"ឈប់និយាយលេងទៅ... អញ្ចឹងចាំខ្ញុំបើកឡានជូនទៅចុះ" យ៉ុងគី
"ល្អណាស់... បានចំណេញប្រាក់ថ្លៃតាក់សុីផង..." ហាណា
"នេះឬជាកូនទី២របស់សេដ្ឋី.." យ៉ុងគីនិយាយរួចក៏ងើបដើរចេញទៅ...
.....At hospital......
"ចាំចេញចាំប្រាប់ខ្ញុំៗនឹងឲ្យគេមកយក" យ៉ុងគី
"មិនអីទេ..." ហាណា
"យប់មិញខ្ញុំនិយាយអីខុសមែនទេ???" យ៉ុងគី
"អត់ទេ... ខ្ញុំចុះទៅហើយ"
"សួស្ដីអ្នកនាង" ដុកទ័រ
"ចាសលោកគ្រូពេទ្យ, ថ្ងៃនេះខ្ញុំចង់មកពិនិត្យសុខភាពព្រោះមួយរយៈនេះខ្ញុំតែងតែឧស្សាហ៍ឈាមច្រមុះហើយឈឺក្បាលពេលខ្លះក៏ក្អកមានឈាមទៀតផង តើខ្ញុំអាចមានបញ្ហាអីដែរទេ" ហាណា
"តើអាការៈនេះវាបានកើតឡើងយូរប៉ុណ្ណាហើយ?" ដុកទ័រ
"ប្រហែលមួយរយៈធំហើយ" ហាណា
"អញ្ចឹងអ្នកនាងឡើងមកគេងទីនេះមកខ្ញុំនឹងជួសឈាមឲ្យអ្នកនាងសម្រាប់ធ្វើការពិនិត្យ" ដុកទ័រ
" ចាស"
"ពេលលទ្ធផលចេញខ្ញុំនឹងទាក់ទងទៅអ្នកនាង" ដុកទ័រ
"អញ្ចឹងខ្ញុំសុំលាលោកគ្រូពេទ្យសិនហើយ"
"បាទសូមអញ្ជើញ" ដុកទ័រ
--------
"បងកំពុងធ្វើអីនឹង? មុខស្មើយ៉ាងនេះ" ជុងគុក
"យប់មិញធ្វើអីខុសមែនទេឬបងនឹងហាណា~~~" ជីមីន
"យើងមិនបានធ្វើអីទេ... តែនាងបែរជាមិនចង់និយាយរកយើងទេព្រឹកមិញនេះ...សូម្បីតាមក៏មិនចង់តាមឬយប់មិញយើងនិយាយអីខុស" យ៉ុងគី
"បងតែងតែនិយាយត្រង់ពេលបងស្រវឹង... ឬបងនិយាយរឿងអីឲ្យនាងខឹង" ជេហូប
"ឬក៏រឿងនោះ..." យ៉ុងគី
"រឿងអី???" ជីន
"គ្មានអីទេ" យ៉ុងគី
"តោះទៅញ៉ាំអាហារថ្ងៃត្រង់ព្រោះអាហារកម្មង់បានមកដល់ហើយ" វី
"ហឹម..."
"ឈប់ធ្វើមុខបែបនេះទៅ... " ជីន
"ខ្ញុំអាចនិយាយវាមែនទេ... អូ... មិនអាចទេ... ខ្ញុំមិនអាចនិយាយបែបនោះចេញមកនោះទេ..." យ៉ុងគី
"គេកើតអីន៎!?!?" ជីន
"គាត់ចម្លែកយ៉ាងនេះ???" ជីមីន
"សង្ស័យយប់មិញច្រឡំនិយាយអីចេញមកហើយមើលទៅ" RM
"មុខភ័យៗបែបនេះសង្ស័យណាស់..." វី
~~~~To be continued~~~~
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....