បន្ទាប់ពីជីមីនដើរចេញទៅផុតបងធំជីនក៏បានទាក់ទងទៅហាណាដោយមិនឲ្យប្អូនប្រុសដឹង...
"សួស្តីបងប្រុស" ហាណា
"ចូលរួមត្រេកអរ... ទីបំផុតនាងតូចបានជាហើយ... " ជីន
"ចាស... ខ្ញុំរំភើបឡើងស្រក់ទឹកភ្នែកហើយបងប្រុស... និយាយអញ្ចឹងថ្ងៃស្អែកខ្ញុំហោះទៅកូរ៉េវិញហើយ..." ហាណា
"ចង់បង្ហាញមុខហើយមែនទេ???" ជីន
"មែនហើយ... ខ្ញុំលាក់ខ្លួនយូរដែរហើយល្មមបង្ហាញខ្លួនហើយ" ហាណានិយាយចប់ជីមីនក៏បានមកឈរមើលឃើញពីក្រោយបងធំដោយសារមុននេះខ្លួនបានភ្លេចទូរស័ព្ទ
"បងមាន video របស់ហាណាដែរមែនទេ???" ជីមីន
"ជី... ជី... ជីមីន... ឯងមកតាំងពីពេលណា???" ជីន
"ខ្ញុំលឺថា... ថា..." ជីមីន
"បងប្រុស... កុំលាក់បាំងទៀតអី... ឲ្យខ្ញុំជួបគាត់ទៅ" ហាណា
"នេះ... មិនមែនជាវីដេអូថតទុកទេតែជារូបពិតសម្លេងពិត" ជីន
"បងកុំនិយាយលេង" ជីមីន
"បងប្រុស... មើលនៀក... នេះគឺហាណាណា... ហាណាដែលបងតែងតែនៅក្បែររហូតមក... បងឃើញទេ..." ហាណា
"ហាណា... អូនឯងពិតជា... ពិតជាហាណាមែនឬ????" ជីមីនក៏យំៗខ្លាំងមែនទេ ដែលមើលទៅពិតជាគួរឲ្យឈឺចាប់ជំនួសព្រោះថាខ្លួនស្ទើតែបាត់បង់សតិដោយសារនាងទៅហើយ
"បងឈប់យំទៅ... ស្អែកខ្ញុំទៅវិញហើយៗថ្ងៃខានស្អែកខ្ញុំទៅដល់ហើយ... ចាំជួបគ្នាណា" ហាណានិយាយទាំងទឹកភ្នែករលីងរលោងដូចគ្នាហើយក៏ដល់ពេលនិយាយលាទៅបងប្រុសទាំង២នៅកូរ៉េនេះ...
"បងដឹងពីពេលណា??? ហើយវាអាចទៅរួចដែរមែនទេ???" ជីមីន
"ពេលឯងត្រូវថេយ៉ុងជូនមកផ្ទះវិញនោះ... ហើយហាណាបានទៅជួបគេ... បានហើយ... ២ថ្ងៃទៀតជួបនាងហើយ... កុំប្រាប់អ្នកណា... ដឹងតែយើង៣នាក់បានហើយ..." ជីន
"បាទ..." ជីមីននិយាយទាំងមុខសុទ្ធតែទឹកភ្នែកតែក៏ញញឹមបណ្ដើរ
----------------
[ម៉ោង០៩:១០នាទីយប់]"នេះម៉ោង៩ហើយហេតុអីនាងនៅតែមិនទាន់មក????" ជីមីនដែលកំពុងដើរទៅមកយ៉ាងអន្ទះសារក៏បានរអ៊ូរដល់បងធំនិងថេយ៉ុងដែលកំពុងអង្គុយចាំយ៉ាងស្ងៀមលើសាឡុងក្នុងរបស់ហាណា

YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....