Episode 35

227 12 2
                                    

ខាងក្រោយឆាកសមាជិកទាំងប៉ុន្មានបានទៅផ្លាស់ប្ដូរសម្លៀកបំពាក់ដើម្បីត្រៀមត្រលប់ទៅដមវិញប៉ុន្តែមានតែអ្នកកម្លោះតួឯកយ៉ុងគីនិងអ្នកកម្លោះជីមីនកំពុងឈរសម្លឹងទៅលើមេឃដែលកំពុងបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតរួចអ្នកកម្លោះក៏បន្ត...

"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងដែលដៃកំពុងកាន់ចិញ្ចៀនមួយវង់ទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់... ឯអ្នកកម្លោះជីមីនបានត្រឹមឈរសម្លឹងកាំជ្រួចទាំងទឹកភ្នែកហើយមិនមាត់សូម្បីមួយម៉ាត់... ចំណែកឯសមាជិកដទៃដែលមុននេះទៅផ្លាស់សម្លៀកបំពាក់ក៏បានត្រលប់មកឈរអោបលួងលោមដល់បងប្រុសម្នាក់នេះដូចគ្នារួចក៏នាំគ្នាទៅដមវិញដើម្បីសម្រាកព្រោះថ្ងៃស្អែកអ្នកទាំង៧ត្រូវទៅកម្មវិធីបន្តទៀត...

--------------------

--> KBS <--

-- បន្ទប់រៀបចំខ្លួន --

"បងចង់ញុាំអីបន្តិចទេ???" ជេហូប

"អត់ទេ..." យ៉ុងគី

"បងចង់ញុាំកាហ្វេបន្តិចទេ???" ណាមជុន

"បាន..."យ៉ុងគី

"អ្នកនាង... សូមជួយយកកាហ្វេឲ្យពួកយើងបន្តិចបានទេ???" ណាមជុនដើរមកប្រាប់បុគ្គលិកនៅខាងក្រៅដើម្បីសុំកាហ្វេ

"ចាស... បាន... សូមលោកចាំបន្តិចទៅណា" បុគ្គលិក

"បាទអរគុណ..." ណាមជុនឱនគោរពទុកជាការអរគុណរួចក៏ដើរចូលមកខាងក្នុងវិញ...

"កាលវិភាគយើងនៅច្រើនទៀតមែនទេ???" ជីន

"បាទ... អាទិត្យក្រោយពួកយើងត្រូវទៅថត MV ថ្មីត្រៀមសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកយើង" ណាមជុន

"ការថតសម្លេង... ការជួបជុំអ្នកគាំទ្រ... នៅមានប្រជុំជាមួយក្រុមហ៊ុនទៀត... ច្រើនណាស់នៀក" ជុងគុក

"ខ្ញុំងងុយគេងណាស់" ជីមីន

*តុក... តុក...*

*ក្រាក... ក្រឹប...*

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now