នៅពេលមកដល់បន្ទប់កាំមេរ៉ាសុវត្តិភាពភ្លាមអ្នកគ្រប់គ្រងកម្មវិធីក៏បានប្រាប់ទៅបុគ្គលិកកាន់កាំមេរ៉ាទាំងប៉ុន្មានឲ្យរកវីដេអូនដែលថតបាន... មិនយូរវីដេអូឃ្លីបនោះក៏បានរកឃើញនោះដោយពេលនោះនារីម្នាក់នោះមិនមែនជាបុគ្គលិកនៅក្នុងកម្មវិធីទេតែដោយសារអ្នកយកកាហ្វេច្រឡំក៏បានឲ្យនាងលើកយកទៅឲ្យអ្នកកម្លោះទាំង៧... នៅពេលនាងចេញពីបន្ទប់នោះវិញនាងក៏បានដោះមួកនោះចេញប៉ុន្ដែដោយសារនាងដើរផុតទៅក៏មិនអាចមើលដឹងថាជាអ្នកណាតែអ្នកកន្លោះក៏បាមសុំយកវីដេអូឃ្លីបខ្លីនោះយកទៅជាមួយហើយបុគ្គលិកនោះក៏បានកាត់ជាឃ្លីបខ្លីផ្ញើឲ្យអ្នកកម្លោះរួចអ្នកគ្រប់គ្រងនិងអ្នកកម្លោះយ៉ុងគីក៏បានលាត្រលប់មកវិញដោយអ្នកកម្លោះប្រែមកជាស្ងាត់ស្ងៀមមិននិយាយស្ដីអ្វីសោះឡើយ...
-->បន្ទប់សម្រាករបស់សិល្បករ<--
"យ៉ាងមិចហើយ??? " ណាមជុន
"គ្មានបានផលអីទេ" អ្នកគ្រប់គ្រង
"ហេតុអីបងមិនព្រមទទួលយកការពិតថាហាណានាង...." ជេហូប
"នាងពិតជាហាណា... យើងប្រាកដ១០០% ថានាងជាហាណា" យ៉ុងគីឱនក្បាលចុះក្រោមហើយយកដៃមកខ្ទប់ក្បាលជាប់
"ឈប់គិតទៅ... ហាណានៅទីវាលបញ្ចុះសពនោះទេ... នាងមិនអាចក្រោកមកបានទេ..." ថេយ៉ុង
"ខ្ញុំបានមើលគេបញ្ចុះសពនាងផ្ទាល់ភ្នែក" ជីមីនដែលអង្គុយធ្មឹងក៏បានបន្លឺឡើងមក
"មិនអាចទេ... យើងឃើញចិញ្ចៀនមួយនោះច្បាស់ណាស់... យើងប្រាកដណាស់ថាហាណានៅរស់ទេឈប់បោកយើងទៅ" យ៉ុងគី
"មីនយ៉ុងគីឯងឈប់ឆ្កួតទៅ" ជីន
"បងជីន... បងមិនជឿខ្ញុំមែនទេ???" យ៉ុងគី
"មែន... ពួកយើងបានឃើញគេបញ្ចុះនាងផ្ទាល់ភ្នែកណា..." ជីន
"ស្ងប់អារម្មណ៍ទៅ... បងស្ងប់អារម្មណ៍ទៅ..." ជីមីននិយាយរួចក៏ចេញទៅបាត់ដោយមានថេយ៉ុងដើរតាមពីក្រោយព្រោះមើលទៅជីមីនក៏មានអារម្មណ៍មិនប៉ុន្មានដែរ...
"ស្ងប់ចិត្តទៅយ៉ុងគីហ៎ា... បងដឹងថាឯងស្រលាញ់នាងណាស់តែពេលនេះនាងទៅបាត់ហើយ" ជីនមកអង្គុយជិតប្អូនប្រុសហើយក៏យកដៃទៅអង្អែលស្មាប្អូនថ្នមៗ ឯសមាជិកទាំងប៉ុន្មានផ្សេងទៀតក៏ខំនិយាយលួងលោមបងប្រុសដូចគ្នា...
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....