"ដោយសារតែរបស់នេះទើបបងមិនអាចមកជូនដំណើរអូនជាលើកចុងក្រោយបាន... ពេលនេះបងបានត្រឹមអង្គុយមើលវាតែប៉ុណ្ណោះ... វាស្អាតទេ???(ស្រែកយំ) ហាណា... បងនឹកអូនណាស់... ហេតុអីមិនចាំបងមកជូនដំណើរជាលើកចុងក្រោយរបស់អូនផង... បងនឹកអូនណាស់... នឹកណាស់... ហាណា... អូន... ហេតុអី..." អ្នកកម្លោះស្រែករហូតសមាជិកផ្សេងចេញមកមើលដែលពេលនេះសភាពរបស់អ្នកកម្លោះគឺពិបាកមើលខ្លាំងមែនទែន...
"បងឯងកើតអីបងយ៉ុងគី" ជុងគុក
"ឆាប់នាំគាត់ទៅបន្ទប់វិញទៅ" ណាមជុន
"បងយ៉ុងគី" ថេយ៉ុង
"គាត់មិនដែលមានសភាពនេះទេ... មានរឿងអី???" ជេហូប
"មើលទៅសភាពបែបនេះដូច... " ជីន
"ដូចខ្ញុំណាស់មែនទេ????" ជីមីន
"ត្រូវហើយ... តែឯងក៏នៅបែបនេះម្ដងម្កាលដែរ" ជេហូប
"មានឯណា..." ជីមីន
"បងទើបយួរស្រាមកល្ងាចមិញនេះសោះ..." ជុងគុក
"បានហើយទៅយកកន្សែងមកទុកជូតខ្លួនឲ្យគេទៅ..." ជីន
"បាទ..." Maknae line ក៏បំបែកគ្នាទៅ..
-----------------
ព្រឹកឡើង....
"នេះបងកំពុងគេងឬកំពុងបើកភ្នែក???" ជេហូប
"គាត់កំពុងបើកភ្នែក" ណាមជុន
"ក្រពះបងធ្វើពីអីហេតុអីក៏បងផឹកស្រាដូចផឹកទឹកអញ្ចឹង???" ជេហូប
"ខ្ញុំចង់សម្រាក" យ៉ុងគី
"នេះស៊ុប... បងធ្វើវាឲ្យឯង" ជីន
"បាទ... មែនហើយបន្តិចទៀតខ្ញុំទៅក្រុមហ៊ុន" យ៉ុងគី
"ឯងទៅក្រុមហ៊ុនធ្វើអី???" ជីន
"ខ្ញុំទៅធ្វើការងាររបស់ខ្ញុំ... ខ្ញុំត្រូវទៅធ្វើចម្រៀងហើយត្រូវធ្វើភ្លេងច្រើនណាស់..." យ៉ុងគី
"ភ្នែកបងឯងហើមឡើងបើកមិនរួចហើយក្លិនស្រាវិញនៅជាប់ខ្លួននៅឡើយទេ..." ជេហូប
"យើងមើលអ្នករាល់គ្នាច្បាស់ទេ... កុំបារម្ភ..." យ៉ុងគីនិយាយចប់ក៏លើកហុតស៊ុបនោះអស់ទៅហើយបន្ទាប់មកក៏ក្រោកដើរទាំងខ្លួនធីងធោងៗចូលបន្ទប់ទឹកបាត់ទៅចំណែកឯសមាជិកទាំងប៉ុន្មានដែលបាននៅក្នុងបន្ទប់នោះគឺមិនបានទៅណាទេតែបែរជាអង្គុយចាំមើលអ្នកកម្លោះដើរចេញមកវិញដូចកំពុងមើលទូរទស្សន៍អញ្ចឹង...
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....