Episode 24

256 15 2
                                    

"បងជីន" ជុងគុកដើរចូលមកដមទាំងគ្មានកម្លាំងកំហែង

"ជីមីននៅឯណា? គេកំពុងធ្វើអី?" ជេហូប

"អ្នកទាំងបីទាំងបួនមានរឿងអីហេតុអីក៏សួររកជីមីន? ឬគេធ្វើអីខុសទៀតហើយ" ជីន

"គេមិនធ្វើខុសទេតែពួកយើងបារម្ភពីគេ.. " ណាមជុន

"យើងស្មានតែគេធ្វើអីខុសទៀតហើយ... គេសំងំក្នុងបន្ទប់មិនចេញមកទេ" ជីន

"ខ្ញុំទៅមើលគេសិន..." និយាយចប់ថេយ៉ុងនឹងជុងគុកក៏ដើរសំដៅទៅរកបន្ទប់ជីមីន... ហើយអ្នកដែលនៅសេសសល់ក៏និយាយពីរឿងដែលពួកគេបានដឹង....

*តុក...តុក...*

"ជីមីនបើកទ្វារ" ថេយ៉ុង

"ពួកយើងមានកិច្ចការត្រូវពិភាក្សាជាមួយបង" ជុងគុក

"ជីមីន... បើមិនបើកយើងយកសោរចាក់ហើយណា... ប្រយ័ត្នយើងចូលហើយមិនព្រមចេញណា" ថេយ៉ុង

*ក្រាក...*

"មានរឿងអី!!!" ជីមីន

"ហេតុអីក៏បន្ទប់របស់ឯងមានក្លិនស្រាយ៉ាងនេះ??" ថេយ៉ុង

"មុខបងដូចជាមនុស្សទើបនឹងយំហើយ" ជុងគុក

"យើងសួរថាមានរឿងអី" ជីមីន

"ហាណា..." ថេយ៉ុង

"ហាណា... ហាណាយ៉ាងមិច??? ហាណានាងមានរឿងអី???" គ្រាន់តែលឺឈ្មោះនេះភ្លាមធ្វើឲ្យជីមីនផ្លាស់ប្ដូរភ្លាម...

"បងដឹងថានាងមានរឿងអីហើយមែនទេ???  ហេតុអីក៏មិនព្រមទៅមើលនាង " ជុងគុក

"នាងចូលមន្ទីរពេទ្យទៀតហើយ... គ្រូពេទ្យថានាង..." ថេយ៉ុង

"នាងយ៉ាងមិច??? នាងនៅឯណាខ្ញុំទៅរកនាងភ្លាម" ជីមីន

"ផាកជីមីន... ឯងឈប់ឆ្កួតទៅ... នាង... នាងជិតអស់ពេលហើយឯងក៏ដឹង... នាងជិតអស់ពេលហើយ!!!" ថេយ៉ុង

"គីមថេយ៉ុង... ហឹក... ហឹក... គីមថេយ៉ុង... ឯងដឹងទេថា... ថាយើងស្រឡាញ់នាង... យើងស្រឡាញ់នាងឯងដឹងទេ??? យើងស្រលាញ់នាងតែយើងគ្មានឱកាសទេ..." ជីមីន

"បងស្វាងឡើង... នាងនៅមិនយូរទេ... បន្តិចទៀតនាងមកហើយបងរៀបចំខ្លួនឲ្យហើយទៅ... ខ្ញុំគិតថានាងមិនចង់ឃើញបងបែបនេះទេ" ជុងគុក

"មែនហើយ!!! ខ្ញុំទៅងូតទឹកសិន... អ្នកទាំងពីរជួយរៀបចំបន្ទប់ខ្ញុំផង" ជីមីន

"ហឹម..."

"នាងពិតជាគួរឲ្យអាណិតណាស់!!!" ជីន

"ហាណា..." ជេហូប

"បងប្រុសដឹងអស់ហើយមែនទេ???" ហាណា

"មែនហើយ..."

"សុំទោសផងដែលខ្ញុំលាក់បាំងពួកបងកន្លងមក... " ហាណាឱនគោរពអ្នករាល់គ្នាដោយទឹកមុខនៅស្លេកស្លាំងនៅឡើយ

*ក្រាក... ក្រឹប...*

"មានរឿងអីហាណា?" យ៉ុងគី

"អត់មានអីទេ" ហាណា

"ក្រែងឲ្យចាំនៅក្រុមហ៊ុនមែនទេ???" យ៉ុងគី

"ខ្ញុំចង់ដើរផ្សាទើបមកដមវិញបន្ទាប់ពីដើរផ្សារួច... ហើយវាយ៉ាងមិចបង??? " ហាណា

"គ្មានយ៉ាងមិចទេ" យ៉ុងគីនិយាយចប់សម្លេងរបស់បុរសសម្ដីផ្អែមក៏បន្លឺឡើងមក

"មកហើយមែនទេ? បងនឹកអូនឯងណាស់ហាណា" ជីមីន

"បងប្រុស... ខ្ញុំបានចូលផ្សារទិញគ្រឿងសម្រាប់ធ្វើស៊ុបនឹងសាច់អាំងជុំគ្នាណា... ពិសេសគ្មានខ្ទឹមសធ្វើឲ្យបងជីនប្រតិកម្មទេ" ហាណា

"ហាណា..." ជីន

"បងដឹងទេថាខ្ញុំចូលផ្សារទិញរបស់មកច្រើនណាស់...ខ្ញុំយកមិនអស់ទេ... បងជីមីនចុះទៅក្រោមជួយយកខ្ញុំបន្តិចបានទេ" ហាណា

"បានបាន" ជីមីន

*ទឹង...*

"បងញុាំស្រាទៀតហើយ!!!" ហាណា

"អត់ទេ, គ្មានបានញុាំសូម្បីបន្តិច... បងមានកាលវិភាគច្រើនណាស់អញ្ចឹងគ្មានពេលលួចញុាំស្រាទេ" ជីមីន

"ហាណាដឹងថាបងប្រុសញុាំ... បងពិបាកចិត្តរឿងហាណាមែនទេ??? កុំបារម្ភអី, បងមើលមកហាណាមក... បីខែហើយហាណានៅអាចដើរបានដដែលគ្មានអីប្លែកផង...ញញឹមក៏ស្រស់ជាងមុន"

"ហាណា... បងដឹងហើយថាហាណានៅតែស្អាត... តោះឆាប់ចូលទៅអ្នករាល់គ្នាប្រហែលកំពុងចាំហើយ" ជីមីន

~~~~To be continued~~~~

អាំងប៉ាវសម្រាប់អ្នកអានជាទីស្រលាញ់(◍•ᴗ•◍)✧*。រីករាយចូលឆ្នាំចិន( ◜‿◝ )♡ admin ទើបប្រលងចប់ម្សិលមិញ(◔‿◔)

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now