Episode 33

216 12 1
                                    

(វីដេអូទី២ជាវីដេអូខ្លីៗ)

"ថ្ងៃនេះខ្ញុំបានមកលួចថតរូបរបស់គាត់នៅក្នុងបន្ទប់របស់គាត់... មើលចុះគាត់ពិតជាសង្ហារខ្លាំងណាស់ឃើញទេ??? មុខរបស់គាត់ទាក់ទាញណាស់... ហាស់ហា..." ហាណាបានបង្ហាញរូបដែលនាងបានថតក្នុងវីដេអូ...

(វីដេអូទី៣)

"ខ្ញុំមកពីមន្ទីរពេទ្យវិញហើយថ្ងៃនេះខ្ញុំទៅជាមួយបងជីមីន... លទ្ធផលពិនិត្យរបស់ខ្ញុំមិនល្អទេ... ខ្ញុំពិតជាពិបាកចិត្តណាស់... ខ្ញុំខ្លាចថ្ងៃដែលបងយ៉ុងគីដឹងគាត់អាចនឹងដូចបងជីមីនអញ្ចឹងព្រោះពេលនេះគាត់ពិបាកចិត្តណាស់តាមខ្ញុំមើលទៅគាត់ទោះគាត់មិននិយាយក៏ដោយ"

(វីដេអូទី៤)

"ខ្ញុំខានថតវីដេអូយូរហើយមិនមែនខ្ញុំខ្ចិលទេតែមួយរយៈនេះសុខភាពរបស់ខ្ញុំរាងដុនដាបបន្តិចហើយ... មើលមុខខ្ញុំចុះ... ស្លក់ណាស់មែនទេ??? មិនមែនខ្ញុំមិនគេងទេតែ.... ហុឹមថ្ងៃនេះត្រឹមនេះចុះ... ខ្ញុំមានអារម្មណ៍ថាហត់ណាស់... ខឹក... ខឹក... ខឹក..."

(វីដេអូទី៥)

"ពេលវេលាកាន់តែគៀកហើយខ្ញុំចង់ឲ្យបងប្រុសប្រាប់ថាស្រលាញ់ខ្ញុំណាស់... មានដឹងទេថាខ្ញុំតែងតែសួរគាត់ថា... ហុឹម... សង្ឈឹមថាគាត់នឹងប្រាប់ខ្ញុំនៅថ្ងៃណាមួយតែខ្ញុំនៅតែមានអារម្មណ៍ថាហត់កាន់តែខ្លាំងឡើងហើយ... លាហើយ..."

(វីដេអូទី៦)

មុនពេលនាងនិយាយក្នុងវីដេអូនេះនាងបានស្រក់ទឹកភ្នែកលាយឡំជាមួយទឹកមុខដ៏ក្រៀមក្រំហើយក៏ឱនមុខចុះ

"ថ្ងៃនេះសក់របស់ខ្ញុំជ្រុះច្រើនណាស់... មើលនេះវាមកតាមដៃរបស់ខ្ញុំច្រើនណាស់, ច្រមុះរបស់ខ្ញុំហូរឈាមទៀតហើយមើលនៀក... ខ្ញុំបានពាក់មួកនៅពេលចេញក្រៅ... ខ្ញុំ... ខ្ញុំ... "

*តុក...តុក...*

"អ្នកណា???" ហាណា

"គឺបង..."

*ក្រាក... *

"បងប្រុសបងមានការអីដែរ???"ហាណា

"រវល់មែនទេ??? ហើយថ្ងៃនេះមានរឿងអីហេតុអីក៏ញញឹមញញែមម៉េស???" យ៉ុងគី

"អត់រវល់ទេហើយក៏មិនមានរឿងអីដែរតែឲ្យតែឃើញបុរសម្នាក់នេះគឺដឹងតែមានអារម្មណ៍ថាចង់ញញឹមដាក់" ហាណា

"តោះញុាំបាយ, អាហាររៀបចំហើយៗ" យ៉ុងគី

"ចាស, ចាស...." ហាណា

*ក្រឹប...*

នាងក្រមុំបិទទ្វាភ្លាមក៏ដើរមករកវីដេអូដែលថតមិនទាន់បិទ

"បានហើយណាខ្ញុំទៅញុាំបាយជាមួយមនុស្សសំខាន់ខ្ញុំហើយ"
____________________    

"ថ្ងៃនោះ... នាង... នាង..." យ៉ុងគីមើលបណ្ដើរយំបណ្ដើរហើយក៏ស្រមៃដល់ពេលនោះបន្ទាប់ពីនាងក្រមុំថតវីដេអូនោះចប់

~~~~Memory ទី២~~~~

(វីដេអូទី១)

"សួស្តីខ្ញុំគឺហាណា... មើលមកខ្ញុំច្បាស់ទេ??? ខ្ញុំគិតថាច្បាស់ហើយ... គឺខ្ញុំក៏មិនចង់ថតវីដេអូដែរតែដោយសារខ្ញុំកាន់ប៊ិកមិនជាប់ទើបសម្រេចចិត្តថតវាទៅ... ពេលនេះនៅពេលមិនដល់កន្លះខែទេ... ខ្ញុំមិនភ័យខ្លាចអ្វីបន្តិចទេ... (ញញឹម) ឃើញទេ... ថ្ងៃនេះខ្ញុំត្រូវទៅឆែកសុខភាពបន្តិចសិន... លាហើយណាបងជីមីនមកយកខ្ញុំហើយលាហើយ..."

(វីដេអូទី២)

"វីដេអូដែលខ្ញុំថតលើកនេះនៅសល់ពេលមិនដល់១ថ្ងៃទេ... ខ្ញុំលួចថតវាបន្ទាប់ពីអ្នករាល់គ្នាមិននៅ... វីដេអូលើកមុនខ្ញុំមិនភ័យទេតែលើកនេះគឺខុសគ្នា... ខឹក... ខឹក... ខ្ញុំភ័យណាស់... ខ្ញុំខ្លាចណាស់... ខ្ញុំមិនចង់ស្លាប់ទេ... ហឹក... ហឹក... ដង្ហើមរបស់ខ្ញុំចាប់ផ្តើមខ្សោយហើយមានអារម្មណ៍ថាឆាប់ហត់នៅពេលខ្ញុំនិយាយច្រើន... មើលមកខ្ញុំពាក់ឧបករណ៍ជំនួយហើយ...  ខ្ញុំខ្លាចខ្លាំងណាស់... តែបើវាជ្រុលជាជិតមកហើយៗខ្ញុំមិនអាចគេចវេសបានទេ... មុខមួយនេះស្លេកណាស់មែនទេ??? តែមិនអីទេចាំពេលខ្ញុំដោះឧបករណ៍ចេញបានខ្ញុំនិងលាបក្រែមបន្តិចដើម្បីបន្ថែមសម្រស់... មែនហើយថ្ងៃនេះខ្ញុំលឺថាមានព្រិលធ្លាក់ផងដែរ... សង្ឃឹមថាខ្ញុំអាចមើលវាជាលើកចុងក្រោយជាមួយពួកគាត់ទៅចុះ... ពិសេសគឺបងយ៉ុងគី... ខ្ញុំក៏សង្ឃឹមដែរថាបងនឹងអាចរស់នៅដោយសុខភាពល្អ... ញញឹមឲ្យបានច្រើនកុំមុខក្រញ៉ូវអី... វាគួរឲ្យខ្លាចណាស់ហើយគួរឲ្យធុញផងដែរ... លាហើយស្នេហាលើកដំបូងរបស់ខ្ញុំ..." ហាណាញញឹមហើយក៏បិទវីដេអូ ហើយចំណែកឯវិដេអូចុងក្រោយនៃ memory card នេះគឺបានថតពីពិធីបុណ្យសពរបស់នាងក្រមុំ...

---------------------

បន្ទាប់ពីមើលវីដេអូទាំងអស់នេះចប់អ្នកកម្លោះក៏ដើរចេញមកកន្លែងទុកស្រារួចក៏អង្គុយផឹកនៅទីនេះប្រៀបដូចជាផឹកទឹក... ទឹកភ្នែកស្រក់ចុះមកដូចជាទឹកដែលបានបាក់ទំនប់ទប់មិនជាអញ្ចឹង.... ចំណែកឯដៃម្ខាងកាន់ដបស្រាដៃម្ខាងកាន់ប្រអប់មួយដែលអ្នកកម្លោះត្រៀមរៀបចំឲ្យនាងក្រមុំតែមិនបានបង្ហាញឲ្យនាងឃើញនោះ...

~~~~To be continued~~~~

Admin ចេញភាគតម៉ោងបាយទេណាលើកនេះ😅

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now