មិនយូរប៉ុន្មានជីមីនក៏បានមកដល់កន្លែងដែលហាណាកំពុងនៅ... នាងក្រមុំបានអង្គុយក្រោមដើមឈើតែម្នាក់ឯង... ភ្នែកទាំង២ក្រហមនិងហើមជាខ្លាំង... អ្នកកម្លោះជីមីនឃើញបែបនេះក៏សន្ទុះរត់មករកនាងក្រមុំទាំងក្ដីព្រួយបារម្ភ...
"ហាណាយប់នេះត្រជាក់ណាស់ហេតុអីនៅខាងក្រៅហើយពាក់អាវស្ដើងបែបនេះទៀតអញ្ចឹង" ជីមីន
"បងជីមីន... ហឹក... ហឹក... បងដឹងទេថារាល់ថ្ងៃបងយ៉ុងគីទុកខ្ញុំជាអីនឹងគាត់ទេ? ហឹក... ហឹក... " ហាណា
"ហេតុអីក៏សួរបែបនេះ? ហើយអូនឯងយំមែនទេហាណា? កុំយំអីណាកូនក្មេងល្អរបស់បង... មើលភ្នែកហើមហើយក្រហមទៀត... ឈប់យំទៅ... ចាំបងនាំត្រលប់ទៅវិញល្អទេ??? " ជីមីន
"ខ្ញុំស្រលាញ់គាត់ណាស់បងប្រុស... ខ្ញុំសុំឲ្យគាត់ស្រលាញ់ខ្ញុំត្រឹមរយៈពេលខ្លីក៏គាត់មិនព្រម... ឬខ្ញុំអន់ដល់ថ្នាក់នេះឬ???? ខ្ញុំប្អូនគាត់តែប្រាំឆ្នាំប៉ុណ្ណោះហេតុអីមិនអាច!!! ពេលស្រវឹងគាត់បានប្រាប់ខ្ញុំថាគាត់ស្រលាញ់ខ្ញុំ... ប៉ុន្តែពេលស្វាងស្រាគាត់ស្រាប់តែធ្វើមិនដឹងមិនលឺជាមួយខ្ញុំទៅវិញ" ហាណា
"ហាណាហេតុអីនិយាយបែបនេះ? ឬអូនឯងចង់ទៅណាមែនទេ??? គាត់ស្រលាញ់តែគាត់មិនចេះផ្អែមល្ហែមដូចគេទេ..." ជីមីន
"អត់ទេ... អត់មានទៅណាទេ...ខ្ញុំ... ខ្ញុំ... គ្រាន់តែ..." ហាណា
"ហ៊ឹម... ឈប់និយាយទៅហើយត្រលប់ទៅវិញជាមួយបងប្រុសល្អទេ? " ជីមីន
"អត់ល្អទេ.... ខ្ញុំមិនទៅវិញទេ..." ហាណា
"មានដឹងអត់ថាមុនបងចេញមកគាត់ត្រលប់ទៅ dorm ទេ??? មុខគាត់ឡើងក្រហម...ប្រហែលទើបយំរួចផងហើយក៏ប្រហែលគាត់បារម្ភពីអូនឯងណាស់ដែរ" ជីមីនក៏បាននិយាយលួងលោមនាងក្រមុំយ៉ាងយូររហូតចុងក្រោយនាងក៏ព្រមត្រលប់ទៅវិញ...
------------
*-Morning at Yoongi Apartment-*
"មកវិញពីពេលណា? ឥឡូវចេះងរទៀតន៎"
"គិតថាមិនចង់ត្រលប់មកវិញទេតែមកពីភ្លេចថាខ្ញុំមានរបស់របរនៅទីនេះដូច្នេះទើបត្រលប់មកយកវិញ... ប៉ុន្តែមិនយូរទៀតទេខ្ញុំនឹងរលាយខ្លួនឲ្យបាត់មិនឲ្យបងឃើញសូម្បីតែដានជើងរបស់ខ្ញុំ" ហាណា
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....