Episode 21

258 16 2
                                    

បន្ទាប់ពីត្រលប់មកកូរ៉េម្ដងទៀតនេះ សុខភាពរបស់នាងក្រមុំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទ្រុតទ្រោមទៅៗដោយអាការៈកើតឡើងក្នុងរយៈពេលយ៉ាងខ្លីហើយពេលវេលាដែលនាងមានកាន់តែតិចទៅៗនាងក្រមុំមកលើកនេះគឺមិនផ្ដោតទៅលើអ្នកកម្លោះយ៉ុងគីដូចពីមុនទេគឺប្រៀបដូចជាមនុស្សថ្មីម្នាក់អញ្ចឹង...

*តុក... តុក... តុក...*

សម្លេងគោះទ្វាបន្ទប់ក៏បានបន្លឺឡើងមក

"បងប្រុសបងក្រោកហើយឬនៅ??? ខ្ញុំមានការចង់ឲ្យបងជួយបន្តិច..." ហាណា

*ក្រាក...*

"មានការអីមែនទេ? បងងងុយណាស់, យប់មិញមិនបានគេងទេទើបតែថតចប់មួយម៉ោងមុននេះទេពេលនេះអស់កម្លាំងណាស់" យ៉ុងគី

"ហុឹម... បើបងងងុយគេបន្តទៀតទៅចាំស្វាងពីគេចាំខ្ញុំមករកបងម្ដងទៀតអូខេទេ??? ខ្ញុំទៅវិញហើយបងសម្រាកទៅ" គ្រាន់តែនាងតូចចេញផុតពីបន្ទប់យ៉ុងគីភ្លាមអាការៈជម្ងឺរបស់នាងក៏ចាប់ផ្ដើមរើឡើងរហូតធ្វើឲ្យនាងតូចទន់ជង្គង់ដើរមិនរួចសូម្បីកម្លាំងវាលើការ៉ូក៏មិនមានតែចៃដន្យជីមីនក៏បើកទ្វាមកហើយក៏ឃើញនាងក្រមុំកំពុងវាបែបនេះក៏ស្ទុះមកមើលនាងហើយក៏សួរទៅនាងក្រមុំ...

"ហាណា... យ៉ាងមិចហើយ? អូនដើរមិនបានទេមែនទេ? ជម្ងឺនោះវារើឡើងមែនទេ? ថ្នាំអូននៅឯណា???"

"ថ្នាំ... ថ្នាំនៅថតតុ...ខាង...ខាងឆ្វេងដៃ" ហាណា

"បានចាំបន្តិចបងនឹងទៅយកមកឲ្យអូនភ្លាមណាហាណា" ជីមីន

.........មួយសន្ទុះក្រោយមក.........

"នេះថ្នាំលេបវាទៅ.... យ៉ាងមិចហើយ?ធូរហើយឬនៅ? ហើយបងយ៉ុងគីគាត់នៅឯណា? មិចក៏អូនឯងវានៅក្បែរបន្ទប់គាត់បែបនេះ????"

"គាត់... គាត់នៅក្នុងបន្ទប់កំពុងតែសម្រាក... ហើយខ្ញុំក៏ធូរដែរហើយ... អរគុណបងប្រុសណាស់ក៏ប៉ុន្តែហេតុអីបងមកត្រលប់មកវិញឆាប់បែបនេះ??? ក្រែងបងត្រូវទៅថតមែនទេ" ហាណា

"ត្រូវហើយបងត្រូវថតតែបងមានអារម្មណ៍មិនស្ងប់ក៏ត្រលប់មកវិញហើយអ្នកណាទៅដឹងថាអារម្មណ៍នោះវាឆុតមែន, ហាណាបងសួរអូន...តើពេលណាអូនប្រាប់អ្នករាល់គ្នាពីអាការៈរបស់អូន???" ជីមីន

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now