Episode 10

264 14 0
                                    


"ហាណាគួរឲ្យស្រលាញ់របស់បង" ជីមីន

"ជីមីនហាកុំប្រើសម្ដីផ្អែមដាក់នាងតូចអីប្រយ័ត្នអ្នកនៅចំពោះមុខផង, មើលទៅមុខមិនរីកសោះ" ជីន

"ហាណាមួយរយៈនេះខានឃើញអូនឯងយូរហើយ"  ជេហូប

"ចាសពិតជាយូរដែរហើយ" ហាណា

"ថ្ងៃនេះពួកបងមកផ្សារមានការអីឬទើបនាំខ្ញុំមកជាមួយ" ហាណា

"បងចង់ឲ្យហាណាមកជួយរើសគ្រឿងអលង្ការឲ្យបងបន្តិចសម្រាប់ទុកជាកាដូរជូនម៉ាក់បងថ្ងៃខួបកំណើត" ជីមីន

"ចាសបាន... ខ្ញុំរីករាយនឹងជួយបង" ហាណា

"ទៅបានឬនៅ???" យ៉ុងគី

"តោះ..." ជីន

"គ្រឿងអលង្ការនៅទីនេះសុទ្ធតែស្អាត.. ពិបាករើសណាស់" ហាណា

"អូនរើសតាមសប្បាយចុះណាមួយឈុតណាក៏បាន" ជីមីន

ស្របពេលដែលអ្នករាល់គ្នាកំពុងតែជ្រើសរើសគ្រឿងអលង្ការកម្លោះសង្ហារយ៉ុងគីរបស់យើងក៏បានសម្លឹងឃើញរបស់ដែលខ្លួនស្រលាញ់ដែរ... តើវាជាអ្វី? (Admin សុំលាក់សិនណា)

"រួចរាល់ហើយមែនទេ?" យ៉ុងគី

"មែនហើយតោះយើងទៅវិញ" ជីន

"ហាណាចង់បានអីទេបងនឹងទិញទុកជាកាដូរឲ្យអូនមួយដែរ" ជីមីន

"អត់ទេខ្ញុំអត់ចង់បានទេ" ហាណា

"អញ្ចឹងយើងទៅវិញ..." ជេហូប

"អ៊ុំស្រី..."

"ហាណាក្មួយសម្លាញ់" អ្នកស្រីមីន

"ម៉ាក់មកទិញអីវ៉ាន់មែនទេ?" ជីន

"ចាសមែនហើយ, ហើយចុះពួកកូនមកមានការអី"

"បាទគឺពួកកូនមករកទិញកាដូរជូនម៉ាក់កូនថ្ងៃខួបកំណើតគាត់" ជីមីន

"អរ..." អ្នកស្រីមីន

"ម៉ាក់អ៊ុំកូនសុំទៅជាមួយផងបានទេ??" ហាណា

"មានអីមិនបាន... ម៉ាក់យកហាណាទៅហើយ" អ្នកស្រីមីន

"បាទ..."

"ពួកយើងរកទៅផឹកស្រាបន្តិចល្អទេ?? ព្រោះពួកយើងខានផឹកយូរហើយ" ជីន

"ល្អ... ម្យ៉ាងនេះជិតល្ងាចហើយផឹកបន្តិចក៏ល្អ" ជេហូប

"ចុះបងយ៉ាងមិចដែរ!" ជីមីន

"បាន...រំសាយអារម្មណ៍ខ្លះក៏ល្អ" យ៉ុងគី

---០៩:១០នាទីយប់---

"នេះយប់ហើយ...ពេលណាគាត់មកវិញ" ហាណានិយាយមិនទាន់ផុតពីមាត់ផងសម្លេងកណ្ដឹងក៏បានបន្លឺឡើងធ្វើឲ្យនាងតូចស្ទុះរត់ប្រញាប់ប្រញាល់ទៅបើកទ្វាភ្លាមៗដោយមិនបង្អង់យូរ

"ហាណា... បងយកគាត់មកវិញហើយ" ជេហូប

"គាត់ញុាំស្រាច្រើនណាស់ទើបមកវិញខ្លួនឯងមិនរួច" ជីមីន

"បងជូនគេមកត្រឹមនេះទេបងទៅវិញហើយ" ជីន

"ចាសអរគុណពួកបងច្រើនណាស់" ហាណា

*ក្រឹប....*

"បងប្រុសអើយ... ញុាំស្រាអីក៏ច្រើនម៉េស? អរនេះក្ដៅខ្លួនហើយ... ខ្ញុំគួរតែទៅយកកន្សែងជូតខ្លួនឲ្យគាត់សិន..." ហាណា

"ហាណា... ហាណា... កុំទៅអី... បងមានរឿងចង់ប្រាប់... កុំទៅអី..." អ្នកកម្លោះយ៉ុងគីចាប់ដៃរបស់នាងក្រមុំជាប់មិនព្រមលែង... សម្លេងនិយាយខ្សឹបៗប៉ុន្តែជាពាក្យដដែលៗ...

"ចង់និយាយអីនិយាយមកខ្ញុំនិងចាំស្ដាប់" ហាណា

"ហាណា~~~បងចង់ប្រាប់ថា... បងចង់ប្រាប់ថា... "យ៉ុងគី

~~~~To be continued~~~~

    រីករាយថ្ងៃចុងសប្ដាហ៍

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now