"ចាសបងប្រុសណាមជុន... ពេលនេះបងនៅឯណា?? ហេតុអីក៏បងលើកទូរស័ព្ទរបស់បងជីមីនមកនិយាយ??" ហាណាខំប្រឹងនិយាយឲ្យលឺៗបន្តិច
"បងនៅមន្ទីរពេទ្យ... " ណាមជុន
"អូ... ខឹក... ខឹក... ហេតុអីក៏បងនៅមន្ទីរពេទ្យ??? ឬមានអ្នកមានបញ្ហាអីមែនទេ???" ហាណាចាប់ផ្ដើមស្លន់ស្លោរ
"គឺមាន... ហើយម្នាក់នោះគឺជីមីនហ្នឹងហើយ... គេឈឺហើយក៏ត្រូវបញ្ជូនមកមន្ទីរពេទ្យ" ណាមជុន
"គាត់ឈឺធ្ងន់ណាស់មែនទេទើបត្រូវនាំមកមន្ទីរពេទ្យបែបនេះ???" ហាណា
"គេក្ដៅខ្លួនខ្លាំងណាស់.. ហើយគេសន្លប់អស់៣ថ្ងៃហើយមិនទាន់ដឹងខ្លួនទេហើយកម្ដៅក៏មិនអន់ថយដែរ... ពួកយើងពិតជាបារម្ភពីគេខ្លាំងណាស់..." ណាមជុនចាប់ផ្តើមប្រែប្រួលសម្លេងមកជាស្រងូតស្រងាត់
"សន្លប់??? ចាំខ្ញុំត្រលប់ទៅកូរ៉េវិញ... ខឹក... ខឹក... ខឹក... ដើម្បីមើលគាត់... ខ្ញុំគួរតែទៅមើលគាត់ម្ដងហើយ... ខ្ញុំមិនអាចទុកគាត់ចោលបានទេ... អញ្ចឹងខ្ញុំបិទហើយណាបងប្រុស" ហាណានិយាយចប់ក៏ចុចបិទបាត់ទៅ
*ទឺត... ទឺត... ទឺត...*
________________________២ថ្ងៃក្រោយមក...
"អាឡូបងប្រុស... " នាងក្រមុំហាណាក៏បានទាក់ទងទៅអ្នកកម្លោះថេយ៉ុងបន្ទាប់ពីនាងបានចុះពីលើយន្តហោះ...
"ហាណា... អូនឯងមកដល់កូរ៉េវិញហើយមែនទេ??? ក្រែងសុខភាពរបស់អូនឯង..." ថេយ៉ុងភ្ញាក់ផ្អើលនិងវត្តមានរបស់នាងក្រមុំព្រោះដោយសារអ្នកកម្លោះដឹងពីអាការៈរបស់នាងក្រមុំថាមិនសូវល្អ...
"ចាស... តើពេលនេះបងជីមីនយ៉ាងមិចហើយ???" ហាណា
"គេនៅតែសន្លប់មិនទាន់ដឹងខ្លួនទេ... ហាណាពេលនេះនៅឯណា???" ថេ
"ខ្ញុំទើបមកដល់កូរ៉េដូច្នេះឥឡូវខ្ញុំកំពុងនៅប្រលាន្តយន្តហោះ.... អឺ... មែនហើយ, បងអាចប្រាប់ពីមន្ទីរពេទ្យដែលបងជីមីនគាត់កំពុងនៅទេ??? ខ្ញុំនិងទៅទីនោះ... ខឹក... ខឹក..." ហាណា
"ហាណា, អូនឯងមិនអីទេមែទេ??? " ថេ
"ហាណាមានរឿងអីមែនទេបងណាមជុន" ណាមជុន
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Truyện Ngắn"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....