*ក្រាក... *
"ពួកបងឆាប់ចូលមក" ហាណា
"ល្អ... " ជីន & ថេយ៉ុង
*ក្រឹប... *
"ឆាប់អង្គុយចុះមក... ខ្ញុំទៅយកទឹកមកឲ្យពួកបង " ហាណា
"ហុឹម..."
"ញុាំទឹកសិនទៅ " ហាណា
"នេះបងមិនមែនសុបិន្តទេមែនទេ?" ថេយ៉ុង
"មិនមែនទេ... " ហាណា
"តាមពិតយ៉ុងគីពិតជាមិនបានកុហកនោះទេ... គេពិតជាចំណាំអូនបានមែន" ជីន
"គាត់ចំណាំខ្ញុំបាន??? ម្សិលមិញមែនទេ???" ហាណា
"មែនហើយ... គេទៅស្ថានីយទូរទស្សន៍កូរពេញទីនោះ" ជីន
"ប្រាប់រឿងរ៉ាវមក..." ថេយ៉ុង
"រឿងរ៉ាវ... ហុឹម... រឿងនេះគួរតែនិយាយពីកាលពីជិត១ឆ្នាំមុន... ដែលកាលនោះខ្ញុំបានស្លាប់... កាលនោះខ្ញុំពិតជាដាច់ដង្ហើមមែនតែមិនដឹងថាមានរឿងអ្វីខ្ញុំក៏ភ្ញាក់មកវិញហើយពេលនោះខ្ញុំកំពុងគេងក្នុងក្ដាមមឈូសទៅហើយៗគេរៀបនឹងបិទគម្របទៀតផង... " ហាណា
"ចុះបន្ទាប់មក" ជីន
"បន្ទាប់មកដោយសារចង់លាក់បាំងពីរឿងនេះគ្រួសាររបស់ខ្ញុំបានបញ្ជូនខ្ញុំទៅមន្ទីរពេទ្យវិញហើយខាងមន្ទីរពេទ្យក៏បានទាក់ទងទៅមន្ទីរពេទ្យនៅអាមេរិកហើយក៏បញ្ជូនខ្ញុំទៅអាមេរិកភ្លាមៗព្រោះថាអាការៈរបស់ខ្ញុំវាប្លែកពេកទើបត្រូវគ្រូពេទ្យនៅទីនោះយកខ្ញុំទៅពិសោធន៍នេះពិសោធន៍នោះចុងក្រោយខ្ញុំក៏បានធ្វើការវះកាត់មួយនៅរយៈពេល២ខែក្រោយពេលខ្ញុំទៅអាមេរិក... " ហាណា
"ចុះពេលនេះ" ថេយ៉ុង
"ពេលនេះខ្ញុំពិនិត្យឃើញថាជម្ងឺមួយនោះបានជាសះស្បើយហើយក្រោយពេលគេយកខ្ញុំទៅពិសោធន៍អស់រយៈពេល២ខែ... វាជារឿងអច្ឆរិយៈណាស់មែនទេបងប្រុស..." ហាណា
"អូនឯងមកសេអ៊ូលតាំងពីពេលណា???" ថេយ៉ុង
"អឹម... ប្រហែលជាក្រោយពេលខ្ញុំវះកាត់បាន៣ខែ... បើគិតទៅប្រហែលជា៥-៦ខែហើយ" ហាណា
"ហេតុអីមិនប្រាប់ពួកយើង??? នាងតូចដឹងទេថាជីមីនសឹងតែក្លាយជាមនុស្សប្រមឹកហើយយ៉ុងគីវិញគេ fake អារម្មណ៍ណាស់" ជីន
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Cerita Pendek"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....