"សួស្ដី..." សម្លេងរបស់មនុស្សស្រីវ័យកណ្ដាលបានបន្លឺឡើងបន្ទាប់ពីទូរស័ព្ទបានលើឡើង....
"អូ... សួស្ដី... បងស្រីគឺ..." ជីមីន
"ខ្ញុំជាបងស្រីរបស់ហាណា..."
"សួស្តីបងហារី..." យ៉ុងគីក៏បន្លឺឡើងមកបន្ទាប់ពីដឹងថាអ្នកណាជាអ្នកទទួល...
"យ៉ុងគីមែនទេ??? សុខសប្បាយជាទេ???" ហារី
"បាទមិនសូវសុខទេព្រោះ chef របស់ខ្ញុំរត់ទៅបរទេសវិញហើយ" យ៉ុងគី
"បងស្រី... តើហាណានៅទេ???" ថេយ៉ុង
"នាង... នាង... អឺ... នាង..." ហារី
"តើនាងនៅទេបងស្រី" ជុងគុក
"នាងនៅ... ប៉ុន្តែនាងទៅបន្ទប់ទឹកបាត់ហើយ" ហារី
"កូនស្រី... ហាណាយ៉ាងមិចហើយ" សម្លេងរបស់ម៉ាក់ហាណាក៏បន្លឺឡើង...
"បងស្រី... ហាណាមានរឿងអីមែនទេ???" ណាមជុន
"អរ... អត់អីទេ... មុននេះនាងមុតដៃបន្ទាប់មកម៉ាក់ក៏សួរ... អញ្ចឹងអ្នករាល់គ្នាមានការអីទេ??? បើគ្មានទេបងបិទហើយណា" ហារី
"បាទ... ប៉ុន្តែ..." គ្រាន់តែឆ្លើយមិនទាន់ចប់ស្រួលបួលផងបងស្រីរបស់ហាណាក៏បិទបាត់ទៅ ដែលទង្វើនេះធ្វើឲ្យអ្នកកម្លោះទាំង៦ឆ្ងល់ជាខ្លាំងរួចជេហូបក៏បន្លឺឡើងមក
"ហេតុអីក៏បិទលឿនយ៉ាងនេះ???" ជេហូប
"មែនហើយយើងក៏ឆ្ងល់ដែរ... " ជីន
"មើលទៅគួរឲ្យសង្ស័យណាស់នៀក" ណាមជុន
"អេ... ជីមីនហា... ឯងយំមែនទេ??? ហើយយំរឿងអីហ្នឹង????" ថេយ៉ុងឆ្ងល់នៅពេលក្រលេកទៅមើលជីមីនដែលកំពុងឈរស្រក់ទឹកភ្នែកទាំងគ្មានមូលហេតុនៅជ្រុងម្ខាងស្របពេលអ្នករាល់គ្នាកំពុងឆ្ងល់រឿងមួយនោះ
"ឯងមានរឿងអីមែនទេជីមីនហា" ជីន
"បងឈឺមែនទេ???" ជុងគុក
"អេហេ... គ្រាន់តែមិនបាននិយាយជាមួយហាណាសោះ, ហេតុអីចាំបាច់យំ???" ជីនក៏ធ្វើជានិយាយលេងសើចជាមួយប្អូនទាំងមិនដឹងហេតុផលច្បាស់លាស់
" ខ្ញុំមិនអីទេ... ខ្ញុំលាទៅក្រៅបន្តិចសិន... " ជីមីននិយាយរួចក៏ដើរចេញទៅជាមួយមុខស្រងូតស្រងាត់លាយឡំជាមួយទឹកភ្នែកជោគថ្ពាល់
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Short Story"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....