រយៈពេលបីខែដែលគ្រូពេទ្យបានកំណត់កំពុងតែខិតជិតមកដល់ហើយ... ជីមីនដែលធ្លាប់តែរីករាយមិនចាញ់ជេហូបក៏ប្រែមកជាស្ងាត់ស្ងៀម... ទឹកមុខដែលធ្លាប់តែញញឹមក៏ប្រែមកជាស្ងួត... ក្រៅពីធ្វើការនឹងទៅជួបហាណាជីមីនតែងតែសំងំខ្លួនក្នុងបន្ទប់ឬទៅផឹកស្រានៅខាងក្រៅរហូតធ្វើឲ្យអ្នករាល់គ្នាឆ្ងល់បន្ទាប់មកក៏ប្រជុំគ្នាសួរសំណួរទៅកាន់អ្នកកម្លោះ...
"ជីមីនហា...មួយរយៈនេះឯងមានបញ្ហាអីហេតុអីក៏ក្លាយជាបែបនេះ?" វី
"បាយក៏បងមិនសូវញុាំ..." ជុងគុក
"ក្រៅពីស្រាឯងមិននឹកឃើញអ្វីទេ!!!" ជេហូប
"មានរឿងអីជីមីន?? ឯងអាចប្រាប់ពួកបងបានណា" ជីន
"បងប្រុស... ខ្ញុំមិនដឹងប្រាប់ពួកបងយ៉ាងណាទេ, ពេលនេះខ្ញុំស្មុកស្មាញណាស់" ជីមីន
"ពួកយើងប្រៀបដូចជាគ្រួសារតែមួយហេតុអីនិយាយមិនបាន? ស្មុគស្មាញយ៉ាងណាក៏អាចដោះស្រាយបានដែរ" យ៉ុងគី
"បងប្រុស... ខ្ញុំ... ខ្ញុំ... ខ្ញុំស្រលាញ់នារីម្នាក់..ហើយពេលនេះនាង... នាង..." ជីមីន
"នាងមានផ្ទៃពោះមែនទេ!!!" ជុងគុក
"បើមានប្រហែលជាល្អតែនាង... នាង..." ជីមីន
"នាងយ៉ាងមិច? និយាយឲ្យចប់ៗមក" ណាមជុន
"បងប្រុស, ខ្ញុំចង់សួរបងថាបើបងមានមនុស្សស្រីដែលបងស្រលាញ់ហើយនាង...នាងលាក់បាំងនឹងបងរឿងនាងមានជម្ងឺហើយថ្ងៃមួយបងក៏ដឹងពេលដែលបងដឹងគឺនាងសល់ពេលមិនដល់មួយខែផងតើបងនឹងធ្វើយ៉ាងម៉េច?" ជីមីន
"ជម្ងឺ??? ឯងស្រលាញ់មនុស្សស្រីណាទៅប្រាប់ពួកយើងបានទេ?" ណាមជុន
"គឺ.... " ថេយ៉ុង
"គឺអី???" ជេហូបកំពុងនិយាយសុខៗស្រាប់តែយ៉ុងដកក្រដាស់ដែលយកពីបន្ទប់នាងក្រមុំហើយក៏ជ្រុះឯកសាមួយមកដី
"នេះគឺអ្វីហ្នឹង!!!" យ៉ុងគីក៏លាន់មាត់ឡើងមក
"ឯកសារពេទ្យ???" ជីន
"បងឈឺមែនទេ" ជុងគុក
"អត់ទេ" យ៉ុងគីនិយាយចប់ក៏ហូតមើលឯកសារនោះថាជារបស់អ្នកណា... បន្ទាប់ពីអង្គុយមើលចប់សប់គ្រប់យ៉ុងគីក៏បានទម្លាក់ឯកសារទាំងនោះចោលហើយក៏រត់ចេញទៅក្រៅបាត់ស្រមោលដែលធ្វើឲ្យសមាជិកដទៃលើកលែងតែជីមីននិងថេយ៉ុងក៏ឆ្ងល់ហើយទាញឯកសារទាំងនោះមកមើលហើយក៏ភ្ញាក់ផ្អើលជាខ្លាំង...
YOU ARE READING
ចុងបញ្ចប់នៃពេលវេលា [_ចប់_]
Historia Corta"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា... ឆាប់មកវិញមក..." អ្នកកម្លោះរូបសង្ហារមីនយ៉ុងគីកំពុងឈរនិយាយតែម្នាក់ឯងទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់....