Eipsode 8

2.2K 89 6
                                    


          ព្រឹកថ្ងៃថ្មីជីមីនបានរៀបចំស្លៀកពាក់
ឯកសណ្ឋានសាលាយ៉ាងមានរបៀបរៀបរយដើរ ចេញមកក្រៅហើយក៏ឃើញជុងហ្គុកកំពុងតែរៀប នឹងចេញទៅសាលាដូចគ្នា ។

« អូ៎ជីមីននៅឈរធ្វើស្អីត្រង់ហ្នឹងឆាប់មកនេះមក »លោកស្រីចនក្រឡេកទៅឃើញជីមីនដែលឈរមិនឆ្ងាយក៏ស្រែកហៅគេឲមករក។ ជីមីនឯនេះរាងរីករេចិត្តបន្ដិចបន្ដួចដែរតែក៏សម្រេចចិត្តដើរទៅរកតាម
ការហៅរបស់គាត់ ។

« អ្នកមីងហៅខ្ញុំមានការអីដែរ? »ជីមីនសួរព្រមទាំងលួចដៀងទៅរកជុងហ្គុកដែលឈរសម្លក់ខ្លួន ។

« នេះក្មួយរៀនសាលាជាមួយនិងជុងហ្គុកមែនទេ? »
លោកស្រីចនសួរធ្វើឲជុងហ្គុកស្មានដឹងថាម៉ាក់គេ
មានបំណងអីហើយ ។

« អឺម៉ាក់ខ្ញុំដល់ម៉ោងទៅសាលាហើយ »ជុងហ្គុករហ័សរកលេសឆ្លើយមុនជីមីនដើម្បីគេចចំណែក
ជីមីនក្រោយឃើញសកម្មភាពជុងហ្គុកគេចវេចដូច្នេះក៏ចាប់ផ្ដើមមានគំនិតធ្វើបាបនាយ ។

« បាទអ្នកមីងខ្ញុំរៀនជាជុងហ្គុកនេះឯងតែថាតំបន់នេះគ្មានចំណតឡានក្រុងសោះដូច្នេះប្រហែលខ្ញុំត្រូវរកតាក់សុីជិះឬក៏ដើរទៅរៀនហើយ »ជីមីនហាក់មាន
បំណងចង់បញ្ជួសជុងហ្គុកដែលមិនចង់ឲខ្លួនជិះឡានជាមួយដំបូងគេប្រុងរកលេសមិនជិះឡានជាមួយជុងហ្គុកទៅហើយតែថាឃើញអាការៈរាងក្រាស់បញ្ចេញមកដូច្នេះក៏ចង់ធ្វើបាបលេងទៅ!

« ហ្ហើយមិនបានទេដើរយ៉ាងមិចឆ្ងាយថ្នាក់នេះ! មិនអីទេជុងហ្គុកឲប្អូនជិះឡានទៅជាមួយផងយ៉ាងណាក៏ផ្លូវទៅជាមួយគ្នាដដែរហ្នឹង »ថាមែនៗជុងហ្គុកឯនេះក្ដាប់មាត់សម្លក់ជីមីនស្ទើរលៀនទៅហើយខណះ
ឯជីមីនវិញសើចឡើងស្រស់ឌឺដងដាក់គេ ។

« ..........  »ជុងហ្គុកខ្ចិលតាប៉ែច្រើនក៏ដើរចូលក្នុងឡានធ្វើមិនដឹងព្រោះគេក៏មិនមែនប្រភេទចូលចិត្តនិយាយឬប្រកែកតវ៉ាច្រើនដែររីឯជីមីនមិនរងចាំយូរ ក៏ដើរចូលទៅផ្នែកម្ខាងទៀតនៃឡានហើយលើកដៃបាយៗលោកស្រីចន ។

        ឡានស្ពតតម្លៃថ្លៃកប់ពពកបានឆ្ពោះទៅមុខជារឿយៗជីមីនឯណេះក៏ក្រហឹមច្រៀងតិចៗធ្វើហើយ សម្លេងទាំងនេះពិតជារំខានប្រសាទអ្នកដែលចូលចិត្តស្ងៀមស្ងាត់ជាខ្លាំង ។

Your eye tell me🍇Where stories live. Discover now