ព្រឹកឡើងពួកគ្នាម្នាក់ៗបានរៀបចំសម្លៀកបំពាក់សម្រាប់ដំណើរកំសាន្ដរួចរាល់អស់ក៏អូសវ៉ាលីចេញមកក្រៅរៀងៗខ្លួននៅពេលមកដល់ខាងក្រៅភូមិគ្រឹះក៏មានឡានពីរគ្រឿងចតចាំយ៉ាងស្រេច ។មិនបង្អង់ពេលយូរជុងហ្គុកក៏បានដើរទៅបើកគូទឡានមួយក្នុងចំណោមពីរនោះដើម្បីដាក់វ៉ាលីរំពេចនោះដែលយូរ៉ាក៏ប្រុងនឹងដើរទៅរកជុងហ្គុកជាមួយនឹងវ៉ាលីរបស់នាងដូចគ្នាតែត្រូវខាយលីចាប់ដៃជាប់ឃាត់មិនឲទៅ ។« អេស៎ហើយនាងប្រុសទៅណា? »ខាយលីសួរទាំងមុខស្មើធ្វើឲយូរ៉ាងាកមកសម្លក់នាងភ្លាមៗ ។
« ខ្ញុំយកវ៉ាលីទៅទុកក្នុងឡានហើយវាយ៉ាងមិចនាង? » យូរ៉ានិយាយបែបហីៗហើយប្រុងនឹងបេះដៃខាយលីចេញ ។
« អត់ទេនាងត្រូវជិះឡានជាមួយខ្ញុំហើយជីមីនជិះឡានមួយជុងហ្គុកទៅ! »ខាយលីនិយាយជាមួយយូរ៉ាហើយក៏ងាកទៅប្រាប់ជីមីនដែលឈរមីងមាំងមើលសកម្មភាពពួកគេសន្ទាគ្នា ។
« ហេតុអី? »ជីមីនសួរទាំងឆ្ងល់
« ក្រែងជីមីនប្រាប់ថាមិនចេះបើកឡានមិនអញ្ចឹងហើយខ្ញុំក៏មិនចេះបើកឡានដូចគ្នាតែអ្នកនាងយូរ៉ាចេះបើកឡានដូច្នេះគឺត្រូវជិះជាមួយអ្នកដែលមិនចេះបើកឡានអញ្ចឹងហើយ »ខាយលីនិយាយព្រមទាំងងាកទៅព្រិចភ្នែកដាក់ជីមីនឲអឺអើតាមសម្ដីនាង ។
« អរ៎..មែនហើយខ្ញុំមិនចេះបើកឡានទេ! »ជីមីន ដែលយល់ស្ថានការណ៍រហ័សនិយាយយល់ ស្របធ្វើឲយូរ៉ាចាប់ផ្ដើមមិនមួម៉ៅជាខ្លាំង ។
« ខាយលីអូននៅឈរដល់ណាមិចមិនយកវ៉ាលីទុកក្នុងឡានមក! »ជុងហ្គុកចូលមកនិយាយកាត់ការសន្ទារបស់ពួកគេក្នុងបំណងចង់ជិះឡានជាមួយនឹងខាយលីហើយវាក៏ធ្វើឲជីមីនធ្លាក់ទឹកមុខរាងអន់ចិត្តតិចតួចដែលព្រោះថាប្រពន្ធខ្លួនឯងមិនហៅឲជិះជាមួយទេបែរជាហៅអតីតមិត្តស្រីឲជិះឡានជាមួយទៅវិញ ។
« តែថាជុងហ្គុក..... »ខាយលីរកបដិសេធហើយទៅហើយក៏ត្រូវជុងហ្គុកកាត់សម្ដី ។
« នៅតែថាដល់ណា?មោះ!..ឆាប់មក! »នាយចូលមកចាប់អូសវ៉ាលីរបស់នាងក្រមុំទៅទុកគូទឡានដោយមិននិយាយអីច្រើនហើយខាយលីរាងមីងម៉ង់តិចតួចដែរដល់ខុសពីការគ្រោងអញ្ចឹងតែក៏សម្រេចចិត្តជិះឡានជាមួយជុងហ្គុកទៅ ព្រោះមិនចង់វែងឆ្ងាយដោយជីមីននិងយូរ៉ាជិះឡានជាមួយគ្នា(តែយូរ៉ាធ្វើជាតៃកុង )។
