Eipsode 29

462 46 0
                                    


« ជុងហ្គុកឈប់!មីងត្រូវការនិយាយជាមួយក្មួយសិន »លោកស្រីសូែរនស្រែកឃាត់ធ្វើឲជុងហ្គុកត្រូវអាក់ដំណើរបែរមករកគាត់វិញភ្លាមៗ។

« អ្នកមីងចង់និយាយពីរឿងទ្រព្យសម្បត្តិមែន ទេ?ខ្ញុំបានប្រាប់ហើយថាខ្ញុំមិនចង់បានទេនរណា ចង់យកអីក៏យកទៅស្អែកខ្ញុំនឹងត្រឡប់ទៅអង់គ្លេសវិញហើយ »ជុងហ្គុក

« មិនបានទេ!..ហ្ហើយឯងនេះល្ងង់ឬយ៉ាងមិចជុងហ្គុក!ទ្រព្យសម្បតិ្តទាំងអស់ជារបស់ប៉ាម៉ាក់ឯងដែលរកមកដោយលំបាកណា៎ហើយមិចក៏ទៅប្រគល់ឲក្មួយនោះងាយៗដូច្នេះ »លោក ស្រីសូរែន

« មែនហើយបងប្រុស! »យូរ៉ាជាបន្ថែមពីក្រោយ

« តែលោកប៉ាជាអ្នកប្រគល់ទ្រព្យនោះឲទៅគេ ដោយខ្លួនឯងមិនអញ្ចឹងខ្ញុំមានសិទ្ធអីត្រូវប្រឆាំង »ជុងហ្គុកតបបែបហីៗមិនខ្វល់ធ្វើឲលោកស្រីសូរែនកាន់តែក្រពុលមុខថែមទៀត ។

« ស្ដាប់មីងណាជុងហ្គុក!..ក្មួយមិនអាចចេះតែ បណ្ដោយឲទ្រព្យសម្បត្តិដ៏មហាសាលរបស់ក្មួយធ្លាក់ទៅក្នុងដៃផាកជីមីនកូនប្រុសរបស់ស្រ្ដីដែលធ្វើឲម្ដាយឯងស្លាប់បានទេ!នេះក្មួយភ្លេចហើយឬថាក្មេងជានរណា?ក្មួយចង់ឲកូនប្រុសរបស់មនុស្សស្រីដែលធ្វើឲម្ដាយឯងស្លាប់រស់ស្រួលជាមួយទ្រព្យសម្បតិ្តរាប់ពាន់លានឬ? »លោកស្រីសូរែនព្យាយាមនិយាយបញ្ចុះបញ្ចូលជុងហ្គុកឲគេគិតសារឡើងវិញ ។

« មីងដឹងថាក្មួយស្អប់ប៉ារបស់ក្មួយតែក្មួយត្រូវចាំថាទោះគាត់ក្លាយទៅជាអីក៏គាត់នៅតែជាប៉ារបស់ក្មួយដដែរ!..ទ្រព្យសម្បត្តិទាំងអស់ត្រូវតែជារបស់ក្មួយ!..ជីមីនគ្រាន់តែកូនបញ្ញើក្អែកដែលចាំតែបំផ្លាញ់គ្រួសាររបស់គេប៉ុណ្ណោះ! »ជុងហ្គុក ហាក់ដូចជាជ្រាបនិងអ្វីដែលលោកស្រីសូរែនមានប្រសាសន៍ហើយគេកំពុងគិតវាឡើងវិញផងដែរត្បិតតែនាយមិនចង់បានទ្រព្យពិតមែនតែនាយក៏មិនអាចប្រគល់ទ្រព្យទាំងនោះទៅឲមនុស្សដែលសែនស្អប់រស់សោយសុខស្រួលៗដូច្នេះដែរ ។

« មែនហើយខ្ញុំដឹង!..តែថាបើខ្ញុំចង់បានទ្រព្យទាំងអស់ពិតមែននោះខ្ញុំត្រូវចុះអេតាសុីវិលរួមរស់ជាមួយគេណាអ្នកមីង »ជុងហ្គុក

Your eye tell me🍇Onde histórias criam vida. Descubra agora