Eipsode 13

587 52 0
                                    


« កូនច្បាស់ហើយថាទៅដើរលេងជាមួយមិត្ត? »
អ្នកស្រីផាកសួរបញ្ជាក់កូនប្រុសបណ្ដើរនិងរៀបចំខោអាវដាក់វ៉ាលីបណ្ដើរ ។

« បាទ!.ព្រោះហូស៊ុកគេទទួចសុំខ្ញុំពេកទើបមិនអាចប្រកែកបានណា៎ម៉ាក់ »ជីមីន( អូយ៎!..តាមពិត ចង់ទៅខ្លួនឯងសោះសុទ្ធតែថាគេទទួចសុំឲទៅជាមួយខូចណាស់ជីមីន )

«ហឹម...តែថាទៅកោះហាវៃត្រូវចំណោយលុយច្រើនណាស់ម៉ាក់មានលុយតែមួយចំនួនប៉ុណ្ណោះកូនចាយគ្រាន់ទេ? »អ្នកស្រីផាក

« មិនអីទេម៉ាក់ខាងសាលាគេអ្នករាប់រងទាំងអស់តាស៎»ជីមីនកហុកម្ដងទៀតហើយក៏ព្រោះមិនចង់ឲម៉ាក់ខ្លួនពិបាកចិត្តរឿងអត់មានលុយឲគេទុកចាយពេលដើរលេង ។

« ពិតមែនឬ?អញ្ចឹងល្អហើយតែយ៉ាងណាកូនក៏ត្រូវយកលុយខ្លះជាប់ខ្លួនដែរ »អ្នកស្រីផាក

« បាទ!..»ជីមីនតប

              ...............................

         ថ្ងៃកំណត់ដែលត្រូវទៅដើរកំសាន្ដនៅហាវៃក៏បានមកដល់ជីមីននិងហូស៊ុកបានបណ្ដើរគ្នាឡើង លើយន្ដហោះដែលខាងសាលាជួលដាច់សម្រាប់ដំណើរកំសាន្ដមួយនេះហើយមានសិស្សប្រហែលជា 20នាក់ជាងប៉ុណ្ណោះដែលបានទៅកោះហាវៃនេះចំណែកសិស្សដ៏ទៃៗទៀតក៏ចាប់ឈ្មោះបានទៅកន្លែងផ្សេងៗឯទៀតជុំវិញពិភពលោកហើយខាងសាលាធ្វើបែបនេះស្ទើរតែរាល់ឆ្នាំក៏ព្រោះចង់ទាក់ ទាញកំណើនសិស្សតែប៉ុណ្ណោះ ។ (អ្នកដែលស្គាល់
ទីផ្សារនិងល្បិចនៃមុខជំនួញនឹងយល់ច្បាស់ពីខ្ញុំនិយាយណាមួយត្រឹមម៉ាថ្លៃសបុត្រយន្ដប៉ុណ្ណឹងវា
មិនស្មើនឹងថ្លៃបង់សាលាដែលសិស្សអ្នកមានៗទាំង នោះបង់អោយរាល់ខែទេ )

« ជីមីនឯងយ៉ាងមិចហ្នឹង? »ហូស៊ុកងាកមកសួរជីមីនដែលកំពុងអង្គុយរួញខ្លួននៅលើកៅអីអ្នកដំណើរ ។

« គឺយើងភ័យហ្នឹងណា៎ »ជីមីនតបទាំងញ័រទទ្រើត ។

« កុំភ័យអីបន្ធូរអារម្មណ៍ចាត់ទុកថាឯងកំពុងជិះរថភ្លើងទៅវាគ្មានអីទេ.... »ហូស៊ុកនិយាយលួងលោមដើម្បីកុំឲជីមីនតានតឹងពេកព្រោះគេយល់ច្បាស់ថាវាជាលើកទីមួយរបស់ជីមីនបើចំពោះគេវិញគឺឡើងចុះៗបរទេសឡើងសុំាទៅហើយដូច្នេះគ្មានអ្វីដែលត្រូវភ័យទេ ។

Your eye tell me🍇Tempat cerita menjadi hidup. Temukan sekarang