ខឹក!...ខឹក!..ខឹក!...
ជុងហ្គុកពេលនេះរសាត់អណ្ដែតមកទីណាក៏មិនដឹងឡើយនាយក្អកចេញទឹកខឹកៗរួចបើកភ្នែកព្រិចៗទាំងសភាពធីងធេងភ្នែកស្រវាំងមើលអ្វីមិនសូវច្បាស់ឡើយ ។« អួយ៎! »រំពេចនោះគេស្រាប់តែទទួលដឹងពីការឈឺចាប់នៅក្បាលផ្នែកខាងក្រោយជាខ្លាំងប្រហែលជាទូកវាយត្រូវក្បាលគេខ្លាំងហើយទើបឈឺដល់ថ្នាក់នេះ ។នាយក្រោកឈរទាំងភ្នែកមើលឃើញព្រាលៗតែអ្វីដែលរត់ចូលខួរក្បាលនាយនៅពេលនេះគឺជីមីន!
« ជីមីន!..ជីមីន! នេះតើគេនៅឯណាទៅ? » ជុងហ្គុកឆ្លេឆ្លាស្វែងជីមីននៅតាមបណ្ដោយឆ្នេរខ្សាច់គេព្យាយាមអោបជីមីនជាប់ហើយតែទីបំផុតនៅតែបែកគ្នាឲទាល់តែបាន ។
« ជីមីន!...ជីមីន! »ជុងហ្គុកស្រែកបណ្ដើររត់រកជីមីនបណ្ដើររំពេចនោះក៏ប្រទះឃើញរាងកាយតូចដេកផ្ដាប់មុខនៅលើដុំថ្មីដែលមានរលកបោកបក់ប៉ះរាងកាយតូចជារឿយៗជុងហ្គុកមិនបង្អង់យូររត់ទៅរកភ្លាមៗ ។
« ជីមីន!..ជីមីន!..ដឹងខ្លួនឡើងជីមីន! »នាយចាប់ក្រសោបកាយតូចបីមកលើខ្សាច់វិញរួចលើកដៃទះថ្ពាល់ក្រពុំដែលពេលនេះមានការដាច់រលត់ស្នាមតិចតួចស្រាលៗដើម្បីដាស់សតិ ។
« ហឹម!... »ជីមីនក្រហឹមតិចៗទាំងអស់កម្លាំងរាងតូចបើកភ្នែកតិចៗឃើញផ្ទៃមុខព្រួយបារម្ភរបស់ជុងហ្គុកដែលកំពុងម្លឹងមកខ្លួន។
« យ៉ាងមិចហើយ?មានឈឺត្រង់ណាទេ? »ជុងហ្គុកសួរនាំព្រមទាំងចាប់ដៃចាប់ជើងមើលរបួសស្នាមតែគ្មានអ្វីធ្ងន់ធ្ងរឡើយ ។
« ជុងហ្គុក... »ជីមីនហើបមាត់ហៅឈ្មោះស្វាមីខ្សឹបៗរួចក៏ប្រាស់ខ្លួនអង្គុយទាំងនៅធីងធេង នៅឡើយ ។
« អត់ឈឺត្រង់ណាទេមែនទេ? »ជុងហ្គុកនៅតែបន្ដសួរពីសុខទុក្ខរបស់ជីមីនទាំងដែលខ្លួនឯងនេះជាអ្នកត្រូវខ្លាំងជាងគេទៅទៀត ។
« ហឹមអត់ទេ!ខ្ញុំមិនអីទេ...ចុះលោក? »ជីមីនសួរព្រោះដឹងថាជុងហ្គុកទទួលរងច្រើនជាងខ្លួន។
« មិនអីទេ...ខ្ញុំមិនអីទេ! »ជុងហ្គុកតបរួចលើកដៃញីភ្នែកខ្លួនឯងពីរដងព្រោះវាចេះតែស្រវាំងទៅៗ។