« អូ៎យកទឹកក្រូចមកអោយឬ? »យូរ៉ាក្រឡេកទៅឃើញជីមីនឈរធ្មឹងទៅមាត់ទ្វាក៏រហ័សសួរព្រមទាំងងើបចេញពីលើភ្លៅជុងហ្គុកទៀតផង ។« អរ៎បាទនេះទឹកក្រូចលោកស្រីចនឲយកមក »ជីមីនរហ័សតបព្រមទាំងដៀងមើលជុងហ្គុកដែលហាក់មិនខ្វល់ពីវត្តមានគេសោះឡើយ ។
« ទុកត្រង់នេះហើយ អរគុណណា៎ »យូរ៉ាប្រាប់ព្រមទាំងញញឹមស្រស់ដាក់ជីមីនទៀតផងមើលទៅនាងដូចជារួសរាយណាស់ ។
« នាងគួរអោយស្រលាញ់បែបនេះហើយទើបអាចឈ្នះចិត្តប្រុសមាយាទអន់នេះបាន »ជីមីនគិតក្នុងចិត្តទាំងស្ងើបសរសើរមើលទៅទិដ្ឋិភាពអំបាញ់វាបានបង្ហាញច្បាស់ៗពីទំនាក់ទំនងពួកគេហើយ ។
« អូ៎លោកឈ្មោះផាកជីមីននោះត្រូវទេ?ពួកយើង
ធ្លាប់គ្នាម្ដង »យូរ៉ាសួរព្រមទាំងសម្លឹងមុខជីមីនហើយញញឹម« បាទមានអីមែនទេ? »ជីមីន
« គ្មានអីទេគ្រាន់តែមិននឹកស្មានថាយើងបានជួបគ្នាម្ដងបែបនេះ...ហើយលើកក្រោយប្រហែលជាបានជួបគ្នាញឹកញាប់ទៀតផង »យូរ៉ាហាក់មានបំណងចង់ប្រាប់ថានាងគឺអាសារមកទីនេះខ្លាំងណាស់ ។
« បា.....»ជីមីននិយាយបានតែបន្ដិចក៏ត្រូវកាត់
« ឯងគួរតែចេញទៅវិញបានហើយ »ជុងហ្គុកនិយាយដេញជីមីនទាំងភ្នែកកំពុងផ្ដោតលើគំនូរដែលខ្លួនកំពុងគូរជីមីនឯនេះក្ដាប់មាត់សម្លក់ទៅកាន់ជុងហ្គុកត្មែរ
នេះស្មានតែគេចង់នៅឬបើកុំតែយូរ៉ានាំនិយាយនោះចេះមកស្ដីដេញគេទៅកើត។« អញ្ចឹងខ្ញុំទៅសិនហើយអ្នកនាង »ជីមីន
« ចាស៎អរគុណម្ដងទៀតសម្រាប់ទឹកក្រូច »ជីមីនញញឹមតិចៗតបនាងរួចក៏ចាកចេញទៅពេលមកដល់ក្រៅបន្ទប់ជីមីនខឹងប្រកាច់ប្រកិលពេញហ្នឹងព្រោះខ្នាញ់នឹងឥរិយាបទរបស់ជុងហ្គុកដែលចាត់ទុកគេដូចអ្នកបម្រើចង់ស្ដីៗចង់ថាៗចង់ប្រើៗតាមតែក្បាលវ៉ាល់
បែបនេះគេគ្រាន់តែមកសុំស្នាក់អាស្រ័យសោះអីមេះៗ ។« ចាំមើលណា៎ចនជុងហ្គុកខ្ញុំនឹងឲលោកតាមសូមទោសនិងអង្វរខ្ញុំវិញនៅថ្ងៃណាមួយឲតតែបាន »ជីមីននិយាយម្នាក់ឯងតិចៗទាំងការគុំគួន ។