ងាកមកយូរ៉ានិងលោកស្រីសូរែនវិញពេលនេះកំពុងតែឈ្លោះប្រកែកគ្នាពេញផ្ទះព្រោះក៏តែ យូរ៉ាខឹងដែលម៉ាក់របស់នាងហ៊ានបញ្ចុះបញ្ចូលជុងហ្គុកឲរៀបការជាមួយនិងជីមីនកាត់មុននាង។« យូរ៉ាស្ដាប់ហេតុផលផងបានទេ!..កូនកុំចេះតែខឹងខុសរបៀបបែបនេះអី »លោកស្រីសូរែនស្ដីឲកូនស្រីដែលនាងមិនព្រមស្ដាប់គាត់ទាល់តែ សោះ
« អត់ទេ!ម៉ាក់អាក្រក់ណាស់ហេតុអីក៏ឲបងជុងហ្គុកទៅចុះអេតាសុីវិលជាមួយក្មេងនោះដូច្នេះដឹងទេថា7ឆ្នាំមុនខ្ញុំប្រឹងប្រែងយ៉ាងមិចខ្លះ?ឥឡូវវារលាយហើយ! »នាងស្រែកយំផងខឹងផងទាំងការមិនសុខចិត្ត
« ស្ងប់អារម្មណ៍សិនទៅ!ឬឯងចង់ឲទ្រព្យសម្បត្តិធ្លាក់លើដៃអាក្មេងម្នាក់នោះ?បើម៉ាក់មិនធ្វើអញ្ចឹងធ្វើមិចជុងហ្គុកបានទ្រព្យសម្បត្តិមកហើយបើទោះជាឯងបានរួមរស់ជាមួយជុងហ្គុកក៏គ្មានសេចក្ដីសុខដែលបើគ្មានលុយនោះម៉ាក់ធ្វើនេះគ្រាន់តែគិតដល់អនាគតឯងប៉ុណ្ណោះយូរ៉ាកុំបារម្ភអីត្រឹមតែមួយឆ្នាំប៉ុណ្ណោះ »លោកស្រីសូរែន ព្យាយាមនិយាយសម្រុះសម្រួលកូនស្រីដើម្បីឲនាងស្ងប់ចិត្ត ។
« ចុះបើពួកគេកើតចិត្តស្រលាញ់គ្នាឡើងវិញ នោះ? »យូរ៉ា
« កុំបារម្ភអីរឿងនេះគឺមិនអាចកើតឡើងឡើយ!...ឯងត្រូវចាំបើជ្រុលជាលូកហើយត្រូវលូកឲកប់ដល់គោលដៅ!ហើយម៉ាក់មិនដូចជាឯងឡើយបើម៉ាក់ធ្វើម៉ាក់នឹងមិនខ្លាចលទ្ធិផលវាទៅជាបែបណាទេ »សម្ដីរបស់លោកស្រី
សូរែនធ្វើឲយូរ៉ាយកទៅពិចារណាគិតយ៉ាងស្ងៀមស្ងាត់ ។« ងូតទឹកសម្អាតខ្លួនទៅម៉ាក់ទៅវិញហើយ...» លោកស្រីសូរែននិយាយចប់ក៏ដើរចាកចេញពីបន្ទប់របស់យូរ៉ាទៅបាត់ទុកឲនាងអង្គុយធ្មឹងគិត ម្នាក់ឯង ។
....................
ព្រឹកថ្ងៃថ្មី៚
ជីមីនក្រោកតាំងពីព្រឹកដើម្បីរៀបចំខ្លួនទៅធ្វើការព្រោះថាគ្មានអ្នកមើលការខុសត្រូវទេ ។ក្រោយរៀបចំរួចរាល់ជីមីនក៏បានដើរចូលមកក្នុងភូមិគ្រឹះដើម្បីនិយាយគ្នាជាមួយនិងជុងហ្គុកពីរឿងចុះអេតាសុីវិលឲច្បាស់សិនមុននឹងទៅធ្វើការ ។(បញ្ជាក់ជីមីនអត់ទាន់រើទៅនៅក្នុងភូមិគ្រឹះទេពោលគឺគេគេងនៅផ្ទះស្នាក់ខាងក្រោយនៅឡើយ)