អូប័របានបើកមកដល់កោះដែលជាគោលដៅត្រូវមកហើយក្រុមសិស្សទាំងនោះក៏បាននាំគ្នាចុះពីលើអូប័រមកលើកោះទាំងសប្បាយរីករាយអ្នកខ្លះក៏រហ័សទាញកាមេរ៉ាផ្ដិតយកទដ្ឋិភាពនៅលើកោះព្រោះថាទីនេះប្រៀបដូចជាឋានសួគ៍ក្រោមមេឃមួយអញ្ចឹងដោយសារតែមិនទាន់អភិវឌ្ឍន៍ទើបគ្រប់យ៉ាងគឺនៅជាលក្ខណះធម្មជាតិទាំងអស់ ។« ជីមីនជួយថតឲយើងមួយមក »ហូស៊ុកប្រញាប់ហុចកាមេរ៉ាឲជីមីនដើម្បីថតរូបឲខ្លួនជាមួយទេសភាព
មាត់សមុទ្រនៅពីក្រោយខ្នងយ៉ាងស្រស់ស្អាត ។« ហឹម!....រួចហើយ! »ជីមីនក៏បានប្រគល់កាមេរ៉ាឲហូស៊ុកវិញរួចបន្ដដើរមើលជុំវិញនេះទៀតណាមួយគេមិនសូវចូលចិត្តថតរូបដូចអ្នកដ៏ទៃឡើយគេសុខចិត្តផ្ដិតយករូបភាពទាំងនេះដោយកែវភ្នែកនឹងរក្សារទុកក្នុងការចងចាំគេវិញល្អជាង ។(ដូចខ្ញុំណាស់ជីមីន )
នៅពេលដែលដើរមកដល់កន្លែងមួយក៏ឃើញជុងហ្គុកកំពុងត្រូវយូរ៉ាចាប់ថតជាមួយយ៉ាងកៀកកើយធ្វើដូចជាសង្សារនឹងគ្នាអញ្ចឹង ។
« បងប្រុសញញឹមបន្ដិចទៅណា៎ »យូរ៉ាស្នើរសុំទៅកាន់ជុងហ្គុកដែលឈរថតជាមួយនាងទាំងមុខស្មើដូចគល់ឈើគ្មានញេចស្នាមញញឹមឲស្រស់អីបន្ដិចសោះឡើយតែបន្ទោសនាយក៏មិនត្រូវដែលព្រោះនាយ
មិនដែលថតរូបសូម្បីម្ដងផងឲដឹងថាធ្វើយ៉ាងមិចទើបថតរូបស្អាតទៅនិងសមទៅ?ជុងហ្គុកព្យាយាមស្ញេញតាមនាងប្រាប់ប៉ុន្ដែមើលទៅហាក់ដូចជាផ្គងណាស់ធ្វើឲជីមីនដែលសម្លឹងមើលពួកគេសើចឡើងរឹងពោះដោយសារភាពឆ្គាំឆ្គងរបស់ជុងហ្គុកហ្នឹងឯង ។
« នែក៎!..ឯងសើចស្អី! »ជុងហ្គុកស្រែកស្ដីឲជីមីនក្រោយក្រឡេកទៅឃើញគេកំពុងខ្ទប់មាត់សើចមកកាន់ខ្លួន ។
« មាត់ខ្ញុំតាស៎ខ្ញុំមិនបានខ្ចីមាត់លោកសើចឯណា?» ជីមីនតបមួយប្រាយហើយក៏ធ្វើជាដើរចេញទៅបាត់ទុកឲជុងហ្គុកក្ដាប់មាត់ខ្នាញ់នឹងភាពប្រហើនរបស់គេជាខ្លាំងនេះម្សិលមិញក្អួតដាក់គេហើយថ្ងៃនេះនៅហ៊ានមកសម្ដីបានដាក់ទៀត ។
« បានហើយបងជុងហ្គុក!..ឆាប់ផ្ដោតមកកាមេរា
ភ្លាមទៅ! »យូរ៉ា