Eipsode 19🔞

960 53 2
                                    


« ព្រមទាក់ទងគ្នាដែលទេ? »ក្រោយបញ្ចប់ការថើបជុងហ្គុកក៏សួរសារជាថ្មីធ្វើឲជីមីនបញ្ចេញញញឹមដ៏ស្រស់ស្អាតមុននឹងឆ្លើយតបដោយគ្មានការស្ទាក់ ស្ទើរ។

« អូនព្រម! »ជុងហ្គុកញេចមាត់ញញឹមហើយអោនថើបបូរមាត់ដ៏ស្រទន់របស់ជីមីនស្រាលៗរួចក៏ឈរសម្លឹងមុខជីមីនដោយក្នុងចិត្តមិននឹកស្មានថារវាងពួកគេទាំងពីរអាចឈានដល់ចំណុចនេះនោះទេហើយគេក៏មិននឹកស្មានថាខ្លួនលង់ស្រលាញ់ជីមីនដូច្នេះដែរ ប្រហែលព្រហ្មលិខិតតម្រូវពួកគេមកស្រលាញ់គ្នាបែបនេះហើយមើលទៅ ។

« អេស៎!..បងនាំខ្ញុំទៅណា? »ជុងហ្គុកបានចាប់អូសដៃជីមីនចូលទៅក្នុងឡានរបស់ខ្លួនទោះជីមីនសួរក៏មិនឆ្លើយតបសូម្បីមួយម៉ាត់ ។

« ជុងហ្គុកពួកយើងនៅមិនទាន់ដល់ម៉ោងចេញពីរៀនទេ! »ពេលចូលមកដល់ក្នុងឡានជីមីនក៏និយាយបញ្ជក់ម្ដងទៀត ។

« បងដឹង!...»ជុងហ្គុកតបមួយម៉ាត់យ៉ាងខ្លី

« ហើយបងប្រុងនាំអូនទៅណា? »ជីមីនចោទសួរ សារជាថ្មី

« ទៅដល់អូនគង់តែដឹងទេ »ជុងហ្គុកបញ្ឆេះឡានហើយបើកចេញទៅចំណែកជីមីនមានតែស្ងៀមស្ងាត់ព្រោះមិនដឹងត្រូវនិយាយអ្វីទៀតមានតែរងចាំមើលថាគេនឹងនាំខ្លួនទៅណាឲប្រាកដ?

.........................

ឡានស្ពតខ្មៅរបស់ជុងហ្គុកបានចូលក្នុងបរិវេទវីឡាលើភ្នំរបស់លោកតាលោកយាយរបស់ខ្លួនហើយទីនេះហើយជាកន្លែងដែលគេចូលចិត្តមកស្នាក់អាស្រ័យតែឯងនៅពេលដែលមានវស្សមកាលម្ដងៗ ហើយវានៅមិនឆ្ងាយពីទីក្រុងសេអ៊ូលប៉ុន្មាននោះទេ ។

« ដល់ហើយ! »ជុងហ្គុកងាកប្រាប់ជីមីននៅពេលដែលឡានឈប់មុខវីឡា ។

« ទីនេះជាកន្លែងណាហ្នឹង? »ជីមីនចេញពីក្នុងឡានហើយងាកមកសួរជុងហ្គុកក្រោយឃើញវីឡាចំណាស់ដែលនៅចំពោះមុខ ។

« ជាទីកន្លែងដែលជួយឲបងស្ងប់អារម្មណ៍ »ជុងហ្គុកឆ្លើយតបទាំងញញឹមតិចៗមើលទៅគេដូចជាស្រស់ស្រាយណាស់នៅពេលបានមកដល់ទីនេះ ។

« បងនាំខ្ញុំមកទីនេះធ្វើអី? »ជីមីនចោទសួរព្រោះនៅឆ្ងល់នៅឡើយ ។

Your eye tell me🍇Onde histórias criam vida. Descubra agora