ជុងហ្គុកបានដេញតាមជីមីនពីក្រោយរហូត ដល់មុខរបងផ្ទះរបស់សូរីហើយក៏រហ័សចាប់កដៃ
មាឌល្អិតឡើងណែនមិនអោយដើរទៅមុខតទៅ ទៀត ។
« លែង!! »ជីមីនបែរមកស្រែកសម្លុតអោយជុងហ្គុក ទាំងខ្លួនប្រាណញ័រទទ្រើតព្រោះរងាដោយសារ សម្លៀកបំពាក់របស់នាយសើមស្ទើរទាំងស្រុងទៅ ហើយ ។« ឯងគិតថាទះយើងហើយដើរចេញទៅស្រួលៗឬ? ឆាប់សូមទោសយើងភ្លាម!»ជុងហ្គុកនិយាយជាមួយ នឹងទឹកមុខគួរអោយខ្លាចមើលទៅគេខឹងខ្លាំងណាស់ហើយព្រោះតាំងពីធំដឹងក្ដីមកគេមិនដែលត្រូវនរណា វៃសូម្បីតែមួយដៃព្រោះមានតែអ្នកថ្នាក់ថ្នមនិងស្រលាញ់លើកតម្កើងដូចពេជ្រ ។
« ឆើស៎!រឿងអីត្រូវសុំទោស?មួយកំប្លៀងនេះវាមិនសមមាត្រនឹងទង្វើដែលពួកលោកធ្វើមកលើខ្ញុំទេ! »ជីមីនមិនខ្លាចរអា៎នឹងតបតគេវិញឡើយព្រោះថា
ខ្លួននេះវាអស់នឹងទ្រាំទៅហើយ ។« យើងធ្វើស្អីឯង?យើងបានច្រាលឯងទម្លាក់ទឹក?» ជុងហ្គុកចោទសួរទាំងមុខក្រម៉ូវលើសដើមគេអង្គុយស្ងៀមៗនៅលើតុសោះក៏ត្រូវមួយដៃសឹងតែបាក់ ធ្មេញដែរ ។( មកពីពូឯងផ្គើនពេកហ្នឹងណា🙄)
« លោកមិនបានធ្វើតែលោកជាដើមហេតុដែលពួកគេតាមធ្វើបាបខ្ញុំ!...កន្លងមកពួកគេធ្វើទាំងអស់នោះគឺសុទ្ធតែចង់ផ្គាប់ចិត្តលោកទាំងអស់ចនជុងហ្គុក...ស្មានតែខ្ញុំដឹងឬថាលោកប្រើប្រាស់ពួកគេដើម្បីធ្វើបាបខ្ញុំ?ឈប់ពាក់ស្រោមមុខមនុស្សល្អបរិសុទ្ធទៀតទៅខ្ញុំវាឆ្អើម! »ជីមីននិយាយតែប៉ុណ្នឹងក៏ក្រវៀសដៃគេហើយដើរចេញទៅចំណែកជុងហ្គុកក៏មិនដឹងត្រូវតបតអ្វីដែលមានតែឈរសម្លឹងផែនខ្នងមាឌល្អិតពីក្រោយ ។
....................
ជីមីនបានដល់ភូមិគ្រឹះវិញទាំងខ្លួននៅតែសើមជោកពេញខ្លួន..គេដើរដូចមនុស្សគ្មានកម្លាំងកំហែងសម្ដៅទៅផ្ទះស្នាក់របស់ខ្លួនដែលនៅខាងក្រោមភូមិគ្រឹះ។ពេលចូលមកដល់ក្នុងបន្ទប់ក៏ឃើញថាម៉ាក់របស់គេបានគេងបាត់ហើយនាយក៏រហ័សទាញសម្លៀកបំពាក់ដេកយប់ដើរសម្ដៅទៅបន្ទប់ទឹកភ្លាមដើម្បីឲ
កុំពេលអ្នកស្រីផាកភ្ងាក់មកឃើញសភាពរបស់ខ្លួន នៅពេលនេះ ។
STAI LEGGENDO
Your eye tell me🍇
Storie d'amoreសេចក្ដីផ្ដើមនិងសេចក្ដីបញ្ចប់រវាងផាកជីមីននិងចនជុងហ្គុក