ព្រឹកថ្ងៃថ្មី៚
ជីមីននិងជុងហ្គុកបានជិះឡានទៅសាលា រៀនជាមួយគ្នាដូចរាល់ដងតែលើកនេះរាងប្លែកជាងមុនៗបន្ដិចព្រោះពេលនេះពួកគេបានបើកជំហរទំទាក់ទំនងពេញលេញទៅហើយ ។« ថ្ងៃស្អែកជាថ្ងៃចុងសប្ពាហ៍បងចង់នាំអូនទៅដើរលេងកន្លែងមួយយល់យ៉ាងមិចដែរ? »ជុងហ្គុកងាកសួរជីមីនបណ្ដើរបើកឡានបណ្ដើរ ។
« តែថា....»ជីមីនបប្រុងហ្នឹងនិយាយមិនទាន់អស់ប្រយោគផងនោះក៏ត្រូវជុងហ្គុកកាត់ភ្លាមៗព្រោះនាយបានដឹងពីអ្វីដែលជីមីនចង់និយាយហើយ ។
« មិនបាច់តែស្ករអីទេពួកយើងទាក់ទងគ្នាហើយអូន
កុំមកបដិសេធអីអ្នកមីងនិងប៉ាម៉ាក់របស់បងគឺសុទ្ធតែដឹងលឺទាំងអស់នៅតែអីទៀត!»ជុងហ្គុកស្ដីថាផាំងៗធ្វើឲជីមីនស្ងៀមទ្រឹងស្ងាត់មាត់លែងតវ៉ា ។« អញ្ចឹងក៏បាន!..ប៉ុន្ដែបងចង់នាំខ្ញុំទៅទីណា? »ជីមីន
« មិនប្រាប់ទេ »ជុងហ្គុកសើចស្ងេញដាក់ជីមីនហើយងាកមកផ្ដោតលើការបើកបរវិញធ្វើឲជីមីនខាំមាត់តិចៗខ្នាញ់នឹងគេ ។
« ឆើស៎...តែអញ្ចឹងអោយរហូត »ជីមីនរអ៊ូហើយក៏ងាកទៅមើលទដ្ឋិភាពតាមកញ្ចក់ទ្វាឡាវិញចំណែកជុងហ្គុកលួចសើចតិចៗ ។
.............................
ពេលមកដល់ចំណតឡានសាលាជុងហ្គុកនិងជីមីនក៏បានបណ្ដើរគ្នាទៅថ្នាក់រៀនរំពេចនោះថេយ៉ុ ងនិងយ៉ុនហ្គីដែលមិនដឹងចេញពីណានោះទេលិចចេញមកគៀកកពួកគេទាំងពីរនាក់ទាំងសងខាងរួច និយាយប្រាប់រឿងដែលកំពុងល្បីនៅក្នុងសាលានាពេលនេះ ។
« នែក៎ឯងមានដឹងទេពេលនេះទំនាក់ទំនងរបស់ពួកឯងបានល្បីទូទាំសាលាហើយវើយ! »យ៉ុនហ្គីដែលគៀកកជុងហ្គុកៀកផ្ដើមនិយាយ ។« ស្អីគេ?ហើយដោយរបៀបណា?បើខ្ញុំមិនបាន
នរណាផងក្រៅពីហូស៊ុកមិត្តល្អរបស់ខ្ញុំ? »ជីមីនលាន់មាត់ទាំងមិនយល់ហើយហូស៊ុកក៏មិនមែនប្រភេទមនុស្សបែបហ្នឹងដែរគេជឿជាក់ ។« ពួកឯងសាកគិតឲច្បាស់ទៅមើលថាមានប្រាប់
នរណាទៀតឬអត់? »ថេយ៉ុង« យើងប្រាប់ឯងហ្នឹងហើយ!..មាននរណាទៀតបើឯងមិននិយាយតើនរណាអ្នកនិយាយ? »ថេយ៉ុងគ្រាន់តែលឺសម្ដីជុងហ្គុកដូច្នេះគេក៏ចងចញ្ចើមមួម៉ៅភ្លាមៗ ។
