3សប្ពាហ៍ក្រោយ៚
រយះមួយខែជាងហើយដែលជុងហ្គុកបាត់បង់កែវភ្នែកហើយក៏ជារយះពេលដែលគេស្ថិតក្រោមការមើលថែរបស់ជីមីនដែរ ។« មោះអូនបិទឡាវឲនឹងអាលបានទៅមន្ទីពេទ្យ»ជីមីនរហ័សដើរទៅជិតជុងហ្គុករួចបិទឡាវអាវឲស្វាមីម្ដងមួយគ្រាប់ៗរហូតដល់រួចរាល់ ។
« បងសង្ឃឹមថានឹងរកបានអ្នកបរិច្ចាកឆាប់ៗទៅចុះព្រោះបងពិតជាចង់ឃើញមុខអូនម្ដងទៀតណាស់ហើយដល់ពេលនោះបងនឹងសម្លឹងមើលអូនឲច្រើនៗជាក់ជាមិនខាន »ជុងហ្គុកនិយាយលាយស្នាមញញឹម« កុំបារម្ភអីបងនឹងអាចមើលឃើញវិញឆាប់ៗហើយអូននឹងនៅក្បែរបងនឹងឈរនៅទល់មុខបងពេលភ្នែករបស់បងមើលឃើញវិញហើយនោះ....ជុប! »ជីមីននិយាយហើយក៏អោនថើបបបូរមាត់ជុងហ្គុកបន្ដិចមុននឹងរហ័សដកថយព្រោះខ្លាចជុងហ្គុកចាប់គេជាប់ថើបយកៗដូចមុនៗទៀត។
« អូននេះតែងតែបំពានបងរហូតអាងតែបងមើលមិនឃើញ »ជុងហ្គុកនិយាយបែបញោះធ្វើឲជីមីនអៀនមុខឡើងក្រហមភ្លាមៗ ។
« ឆើស៎!..ថើបបន្ដិចសោះក៏ថាគេបំពានដែរ..មោះជិតហួសម៉ោងណាត់ជួបលោកដុកទ័រឥឡូវហើយ »ជីមីននិយាយរួចក៏ដើរទៅជួយគ្រាបណ្ដើរជុងហ្គុកចុះទៅជាន់ក្រោម ។
.................
នៅតាមផ្លូវធ្វើដំណើរទៅមន្ទីពេទ្យជីមីននិងជុងហ្គុកចេះតែជជែកគ្នាលេងពីនេះពីនោះមិនឈប់ឡើយដើម្បីកំដរបរិយាកាស ។
« ជុងហ្គុក...បើបងមើលឃើញវិញតើអី្វដែលបងចង់ឃើញមុនគេ? »ជីមីនងាកមកសួរស្វាមីទាំងមានស្នាមញញឹមនៅលើផ្ទៃមុខ ។
« គឺចង់ឃើញអូនមុនគេ »សម្ដីរបស់ជុងហ្គុកធ្វើឲបេះដូងរបស់ជីមីនចាប់ផ្ដើមរីកមាឌមានអារម្មណ៍ថារំភើបញាប់ញ័រយ៉ាងមិចក៏មិនដឹងទេ ។
« ឆើស៎!..ជឿបងឯងសិនទៅ! »ជីមីនពោលឡើងទាំងញញឹមអៀនព្រានភ្នែកសម្លឹងទៅជុងហ្គុកដែលកំពុងញេចចុងមាត់ ។
« វាជាការពិតបងចង់ឃើញមុខមាត់តូចច្រមិចរបស់អូនបងខានឃើញវាយូរក្រែលហើយណា៎ »ជុងហ្គុក
« បន្ដិចទៀតបងហ្នឹងឃើញហើយកុំបារម្ភអី »ជីមីនលូកដៃទៅស្ទៀបអង្អែលខ្នងដៃក្រាស់ថ្នមៗពោរពេញដោយទំនុបចិត្តនិងក្ដីស្រលាញ់ ។
![](https://img.wattpad.com/cover/278239952-288-k853641.jpg)