ប្រាវ!!..
« អាយ៎!!..ជុងហ្គុក! »យូរ៉ាលើកដៃខ្ទប់ត្រចៀកស្រែកភ័យស្លន់ស្លោរក្រោយឃើញជុងហ្គុកលើថូរដ៏មានតម្លៃក្នុងផ្ទះមានបោកចោលទាំងកំហឹង ។« ជុងហ្គុកស្ងប់អារម្មណ៍ទៅក្មួយ!..»លោកស្រីសូរែនរហ័សចូលមកនិយាយលួងលោមតែមើលទៅជុងហ្គុកហាក់មិនស្ដាប់ឡើយ ។
« មិចក៏អ្នកមីងនិងកូនស្រីហ៊ានធ្វើដាក់គ្រួសារខ្ញុំដូច្នេះ?ហ្ហាស៎?!ក្រែងលោកប៉ាជាបងប្រុសអ្នកមីងមិនអញ្ចឹង?មិចក៏អ្នកមីងឃោរឃៅចំពោះសាច់ញាិតឯងដល់ថ្នាក់ហ្នឹងហាស៎អ្នកមីង?! »ជុងហ្គុកស្រែកសម្លុតទាំងសតិបាត់បង់ស្ទើរទាំងស្រុង ។
« ជុងហ្គុកហា៎មីងពិតជាសុំទោសពិតមែនមីងដឹងខុសហើយមីងមិនគួរធ្វើបែបនោះឡើយប៉ុន្ដែវាបានហួសទៅហើយ »លោកស្រីសូរែននិយាយទាំងអួលដើមកក្រោយនឹកដល់ហេតុការណ៍នោះ ។
« កុំបន្ទោសអ្នកម៉ាក់អីគឺមកពីខ្ញុំនោះទេខ្ញុំសុំទោសចំពោះគ្រប់យ៉ាងផងចុះ!..អ្ហឹក៎!..អ្ហឹក៎..បងអហោសកម្មឲខ្ញុំផងណា៎ »យូរ៉ាលិតជង្គង់សុំទោសជុងហ្គុកទាំងអណ្ដឺតអណ្ដក់ ។
« ឆើស៎!..ទង្វើរបស់នាងខ្ញុំនិងគ្រួសារគ្មានថ្ងៃដែលខ្ញុំត្រូវអហោសកម្មអោយឡើយ!...ខ្ញុំស្ដាយពេលវេលាកន្លងមកដែលឲតម្លៃនិងគោរពអ្នកទាំងពីរដូចជាគ្រួសារតែតាមពិតអ្នកដែលបំផ្លាញ់គ្រួសារខ្ញុំគឺជាអ្នកទាំងពីរនេះសោះ! »ជុងហ្គុក
« ហ្ហឹក៎!...ហ្ហឹក៎..សុំទោសខ្ញុំសុំទោស..ហ្ហឹក៎..»យូរ៉ាមិនមែនអ្វីក្រៅពីលើកដៃសុំទោសជុងហ្គុកញ័រទទ្រើត ។
« បើឯងមិនលើកទោសឲពួកយើងអញ្ចឹងឯងគិតចង់ប្ដឹងចាប់មីងនិងយូរ៉ាដាក់គុកឬ? »លោកស្រីសូរែនសួរត្រង់ៗទាំងទឹកមុខប្ដូរមកស្មើរវិញ ។
« រឿងវាកន្លងទៅច្រើនឆ្នាំហើយសំណុំក្ដីក៏ត្រូវបិទដូចគ្នា!..ខ្ញុំមិនអាចចាប់អ្នកទាំងពីរដាក់គុកទេតែខ្ញុំនិងធ្វើឲអ្នកទាំងពីររស់ពិបាកជាងស្លាប់! »ជុងហ្គុកនិយាយទាំងទឹកកំណាច ។
« ជុងហ្គុកនេះឯងប្រុងអ្វីស្អី? »លោកស្រីសូរែនចាប់ផ្ដើមស្លន់ ។
