Eiposde 50

792 88 4
                                    


ក្នុងបន្ទប់ពិគ្រោះជំងឺ

« លោកច្បាស់ហើយមែនទេថាត្រូវធ្វើបែបនេះ? »លោកដុកទ័រសួរទៅមាឌតូចដែលអង្គុយទល់មុខទាំងភាពស្រងូតស្រងាត់ ។

« បាទច្បាស់ហើយ!..ខ្ញុំមិនអាចទ្រាំឈឺមើលភាពឈឺចាប់របស់គាត់ទៀតនោះទេហើយណាមួយខ្ញុំក៏គ្មានសល់នរណាទៀតដែរតែជុងហ្គុកគឺនៅមានក្រុមហ៊ុននិងទ្រព្យសម្បត្តិដែលត្រូវគ្រប់គ្រង »ជីមីនរៀបរាប់ទាំងអួលដើមកហើយត្រង់ប្រយោគដែលនាយថាគ្មានសល់នរណា នោះគឺមុនពេលការសម្រេចចិត្តពីរថ្ងៃនាយបានទទួលដំណឹងពីខាងប៉ូលីសច្បាស់ៗថាគ្រោងឆ្អឹងមួយនោះពិតជាមានDNAម្ដាយគេពិតមែន ។

« តែលោកនឹងមិនអាចមើលឃើញទៀតបានទេ »លោកដុកទ័របញ្ជាក់ច្បាស់ៗសារជាថ្មីដើម្បីឲជីមីនពិចារណាគិតឡើងវិញ ។

« ខ្ញុំដឹងច្បាស់!..ប៉ុន្ដែខ្ញុំនៅតែជ្រើសផ្លូវនេះដោយសារតែជួយជីវិតខ្ញុំទើបគាត់ក្លាយជាបែបនេះខ្ញុំក៏ត្រូវតែសងគុណគាត់វិញដូចគ្នា »ជីមីន

« បានៗ!..អញ្ចឹងត្រៀមខ្លួនទៅពួកខ្ញុំនឹងចាប់ផ្ដើមធ្វើការវះកាត់ជូនលោកនៅរសៀលថ្ងៃនេះ »លោកដុកទ័រ

« បាទអរគុណលោកដុកទ័រច្រើនណាស់ »ជីមីនអោនលាហើយក៏បោះជំហ៊ានដើរចេញទៅក្រៅនាយដើរទាំងគ្មានប្រលឹងក្នុងខ្លួនសម្ដៅទៅរកជណ្ដើរយន្ដមន្ទីពេទ្យដើម្បីឡើងទៅដំបូលអគារ ។

ផឹប!
រំពេចនោះរាងកាយតូចក៏បុកនិងស្រ្ដីវ័យចំណាម្នាក់ដែលបាំងដោយស្បៃជិត ។

« សុំទោសផងលោកស្រី »ជីមីនអោនសុំទោសហើយក៏ដើរទៅបន្ដទាំងមិនបានចាប់អារម្មណ៍នឹងក្រសែរភ្នែកស្រ្ដីម្នាក់នោះសម្លឹងមកខ្លួនឡើយ ។

« ជីមីន! »ស្រ្ដីម្នាក់នោះលាន់មាត់ទាំងសម្លឹងផ្នែកខ្នងតូចដែលដើរចេញទៅផ្ទុយទិសដៅខ្លួនរហូតដល់ផុតពីភ្នែក ។

...........................

នៅលើដំបូលអគារមន្ទីពេទ្យជីមីនឈរសម្លឹងមើលទៅផ្ទៃមេឃនិងទិដ្ឋិភាពនៃក្រុងឆើយឆាយយ៉ាងស្ងៀមស្ងាត់ជាលើកចុងក្រោយមុននឹងគ្រប់យ៉ាងប្រែជាងងឹតសូន្យសុង។នាយតូចដង្ហើមដកស្រូបយកខ្យល់បរិយាកាសពេញពោះរួចក៏បន្ធូរចេញវិញយ៉ាងធូរស្បើយក្នុងចិត្ត ។

Your eye tell me🍇Donde viven las historias. Descúbrelo ahora