ជុងហ្គុកបីខាយលីដើរចូលក្នុងរីសតក្រោយពេលទូកមកដល់កំពង់វិញយ៉ាងមាន
សុវត្ថិភាពណាមួយមើលទៅសភាពខាយលីដូចជាមិនសូវស្រួលទើបនាយប្រញាប់បីនាងឡើងទៅបន្ទប់ដើម្បីសម្រាក ។ជីមីនឯនេះវិញបានត្រឹមតែសម្លឹងមើលរាងក្រាស់បីអតីតមិត្តស្រីពីក្រោយទាំងក្នុងចិត្តឈឺពើតផ្សាររីឯស្នាមដែល នៅលើផ្ទៃមុខដិតដាមក្រហមជាំមិនទាន់បាត់ ។« ឈឺខ្លាំងមែនទេ? »យូរ៉ាចូលមកសួរឌឺដងឲជីមីនទាំងសមចិត្តនាងជាខ្លាំង ។
« មិនឈឺប៉ុន្មានទេទំនេរនាងសាកឲគេទះបានដូចគ្នា »ជីមីនតបតទៅកាន់នាងវិញហើយក៏ឡើងទៅបន្ទប់បាត់ធ្វើឲយូរ៉ាសង្រ្គឺតជើងធ្មេញក្ដាប់ដៃខឹងនឹងសម្ដីរបស់ជីមីនជាខ្លាំង ។
« ត្រូវអញ្ចឹងហើយនៅសម្ដីគ្រាន់បើទៀត!អាម្នាក់នេះ»យូរ៉ារអ៊ូតិចៗហើយក៏ដាក់ខ្លួនអង្គុយលើសារឡុងរីសតដើម្បីសម្រួលអារម្មណ៍សិន ។
...........................
ក្រឡេកមកជុងហ្គុកនៅពេលនេះបានដាក់រាងកាយខាយលីទៅលើពូកថ្នមៗយ៉ាងយកចិត្តទុកដាក់រួចដើរទៅយកថ្នាំលេបបញ្ចុះក្ដៅនៅក្នុងទូរដែលខាងរីសតរៀបចំទុកឲភ្ងៀវពេលមិនស្រួលខ្លួន ។ នាយចាត់ដើរទៅទឹកមួយកែវរួចកាន់មកជាមួយថ្នាំមួយគ្រាប់ប្រគល់ឲនាងក្រមុំលេបក្រោយលេបរួចរាល់ខាយលីក៏បានធូរស្រាលឡើងវិញខ្លះៗ ។
« យ៉ាងមិចហើយអូនធូរស្រាលហើយមែនទេ? »ជុងហ្គុកដាក់ខ្លួនអង្គុយក្បែរនាងហើយសួរដោយការបារម្ភដៃលើកទៅវែកសក់វែងបាំងមុខនាងថ្នមៗ ។
« ហឹមខ្ញុំមិនអីទេតែជីមីនទៅវិញទេដែលអី! »សម្ដីរបស់នាងបានធ្វើឲជុងហ្គុកបញ្ឃប់សកម្មភាពគ្រប់យ៉ាងខណះឯទឹកមុខក៏ប្រែជាស្មើហាក់មិនដឹងថាពេលនេះគេកំពុងគិតអីឡើយ ។
« គេធ្វើដាក់អូនបែបនេះហើយនៅរំលឹកពីគេអីទៀត! »ជុងហ្គុក
« ជុងហ្គុកតើបងច្បាស់ណាស់ឬថាជីមីនច្រាលខ្ញុំ? »សំនួររបស់ខាយលីធ្វើឲជុងហ្គុកគាំងសារជាថ្មីគេមិនប្រាកដក្នុងចិត្តឡើយព្រោះពេលដែលរត់ទៅក៏ឃើញថាខាយលីធ្លាក់ទឹកបាត់ទៅហើយហ្នឹង ។
