Eipsode 27

407 49 1
                                    


     7ឆ្នាំក្រោយ៚
       អ្វីៗគ្រប់យ៉ាងបានប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយវាក៏បានកន្លងផុតទៅអស់រយះពេល7ឆ្នាំដែលជារយះពេលយូរសែនយូរតែចិត្តនឹករលឹកចំពោះមនុស្សជាទីស្រលាញ់នៅតែមាន ។

ផាកជីមីនពេលនេះមានអាយុ25ឆ្នាំគេធំពេញវ័យច្រើនណាស់ប៉ុន្ដែរូបរាងនិងមុខមាត់
នៅតែក្មេងនិងស្រស់ស្អាតដូចដើមសព្វថ្ងៃគេរស់នៅក្នុងភូមិគ្រឹះចននិងជួយមើលថែលោកចនដែលក្រោយពីកូនប្រុសចាកចេញទៅមិនប៉ុន្មានឆ្នាំគាត់ក៏មានបញ្ហាសុខភាពជាទំម្ងន់រហូត ដល់មិនអាចក្រោកដើរបាន ។

        ក្រោក!
« លោកពូ!ដល់ម៉ោងពិសារថ្នាំហើយ »ជីមីនដើរចូលមកដោយមានកាន់កែវនិងទឹកនិងកំប៉ុងថ្នាំព្យាបាលជំងឺប្រចាំកាយរបស់លោកចនជាប់និងដៃ ។

« ហឹម!..យ៉ាងមិចហើយក្រុមហ៊ុននោះក្មួយ? » លោកចនសួរព្រោះសព្វថ្ងៃជីមីនអ្នកជាជួយមើលការខុសត្រូវជំនួសព្រោះលោកចនមិនអាចទៅធ្វើការគ្រប់គ្រងលើសហគ្រាសគាត់ទៀតបានទេ ។

« បាទគឺមិនអីទេលោកពូកុំបារម្ភអី..លោកពូពិសាថ្នាំសិនទៅ»ជីមីននិយាយហើយក៏ប្រគល់ថ្នាំឲលោកចនរួចហុចទឹកបន្ដដើម្បីឲគាត់ផឹកបញ្ជូនជាមួយថ្នាំ ។

« ពូអរគុណក្មួយរាល់រឿងកន្លងមកដែលក្មួយជួយមើលការខុសត្រូវក្រុមហ៊ុនជំនួសពូ »លោកចននិយាយទាំងទឹកមុខគាត់ស្លេកស្លាំងជាខ្លាំង ។

« លោកពូកុំគិតអញ្ចឹងអីខ្ញុំទេដែលត្រូវអរគុណលោកពូដែលបានផ្ដល់កន្លែងស្នាក់នៅនិងផ្នត់ផ្គង់ដល់ការរៀនសូត្ររបស់ខ្ញុំកន្លងមក »ជីមីន

« .............. »លោកចនបានត្រឹមតែញញឹមស្រាលៗទាំងសោះកក្រោះចិត្តគាត់ចាប់ផ្ដើមនឹកដល់ភរិយានិងកូនប្រុសដែលចាកចោលគាត់ទៅអស់គ្មានសល់ ។

« អញ្ចឹងខ្ញុំទៅសិនហើយលោកពូ »ជីមីនរៀបនិងដើរចេញទៅតែត្រូវលោកចនឃាត់ ។

« ឈប់សិនជីមីន! »លោកចន
« មានអីមែនទេលោកពូ? »ជីមីនងាកមកសួរគាត់
« មានបានដំណឹងពីជុងហ្គុកទេ? »ជីមីនក្រោយ លឺពីឈ្មោះជុងហ្គុកធ្វើឲទ្រូងខាងឆ្វេងរបស់គេចាប់ផ្ដើមឈឺពើតផ្សារជាខ្លាំងតែក៏ខំទប់ធ្វើជាធម្មតារួចឆ្លើយតបនិងសំនួរលោកចន ។

Your eye tell me🍇Où les histoires vivent. Découvrez maintenant