ជីមីនអង្គុយលើដីដៃក្ដោបកំភួនជើងជាកន្លែងដែលត្រូវពស់ចឹកទាំងទឹកមុខស្លេកស្លាំងជុងហ្គុកឃើញដូច្នេះក៏ស្ទុះមករកគេភ្លាមៗទាំងការបារម្ភ ។« នៅឲស្ងៀមកុំកម្រើក!.. »ជុងហ្គុកនិយាយបម្រាមព្រោះបើកាលណាធ្វើចលនាច្រើនជាតិពិសនឹងជ្រៀបពេញខ្លួនជាក់ជាមិនខាន ។
« អ្ហឹក!..ខ្ញុំចុកណាស់..ហ្ហឹក៎..ជួយខ្ញុំផងជុងហ្គុក »
ជីមីនទ្រាំនិងជាតិពិសពុំបានគេអង្វរសុំជំនួយពីជុងហ្គុក បណ្ដើរយំបណ្ដើរជុងហ្គុកឃើញបែបនេះក៏រឹតតែពិបាកចិត្តថែមទៀតព្រោះមិនដឹងត្រូវជួយបែបណាបើស្ថានភាពកំពុងស្ថិតនៅក្នុងព្រៃបែបនេះ ។ដោយទ្រាំឃើញជីមីនឈឺចាប់មិនបានគេក៏អោបបឺតជញ្ជក់កំភួនជើងរបស់ជីមីនដែលត្រូវពស់ចឹកដើម្បីខ្ជាក់យកពិសចេញមកក្រៅកុំឲជាតិពិសធ្វើទុកជីមីនខ្លាំងពេកត្បិតតែថាវិធីនេះគ្រោះថ្នាក់ក៏នាយនៅតែធ្វើដែរ ។« ទ្រាំបន្ដិចទៅបន្ដិចទៀតលែងអីហើយ »ជុងហ្គុក ប្រាប់ហើយក៏អោនបឺតយកពិសម្ដងទៀតជីមីនឯនេះក៏មើលឡើងភ្លឹកៗពីសកម្មភាពគេ។ បេះដូងចាប់ផ្ដើមរីកមឌលោតញាប់ខុសធម្មតាតើនេះវាជាអារម្មណ៍ស្អីទៅមិចក៏យល់ថារំភើបចិត្តខ្លាំងម្លេះ?( សូមបញ្ជក់ជុងហ្គុកបឺតពិសខ្ជាក់ចេញមិនបានលេបទេណា៎😛😂)
« តាមពិតទៅគេក៏មានសន្ដានចិត្តដែរតាស៎ »ជីមីនគិតក្នុងចិត្តទាំងភ្លេចអស់នូវការឈឺចាប់ក្រោយបឺតយកពិសចេញអស់ខ្លះហើយជុងហ្គុកបានហែងជាវអាវ របស់ខ្លួនបន្ដិចរួចបេះស្លឹកម៉្យាងដែលនៅក្បែរនេះយកមកទំពារហើយបិទលើមុខរបួសនោះទើបយកក្រណាត់អាវដែលខ្លួនបានហែកយកមកចងរុំពីលើយ៉ាងស្អាតបាត។ ហើយស្លឹកដែលជុងហ្គុកបានបេះយកមកបិទលើជើងជីមីននោះគឺជាប្រភេទស្លឹកម៉្យាងដែលជួយឲបណ្ដោញជាតិពិសនិងធ្វើឲត្រជាក់ក្នុងហើយគេដឹងរឿងនេះព្រោះតែបានអានប៉ះចំសៀវភៅរុក្ខជាតិប្លែកៗកាលពីមុនមក។ (សៀវភៅអាចជួយអ្នកបាន😌)
« លោកដឹងបានយ៉ាងមិចថាស្លឹកនេះមានប្រយជន៍ » ជីមីនសួរខ្សោយៗទាំងគ្មានកម្លាំងកំហែង ។
« អានសៀវភៅ»ជុងហ្គុកតបយ៉ាងសោះកក្រោះវិញភ្លែតតែម្ដងមុននេះនៅជាសុភាពបុរសសោះហ្នឹង។
![](https://img.wattpad.com/cover/278239952-288-k853641.jpg)