Eipsode 9

635 55 0
                                    


ព្រឹកថ្ងៃថ្មី៚
ថ្ងៃនេះគឺជាថ្ងៃចុងសប្ពាហ៍ជីមីនបានសម្រាកនិងជួយកិច្ចការនៅក្នុងភូមិគ្រឹះចនជាមួយម្ដាយរបស់គេជាធម្មតា

« ជីមីនហា៎ជួយដើរប្រមូលខោអាវរបស់លោកស្រីលោកប្រុសជំនួសមីងបន្ដិចបានទេមីងឈឺចង្កេះ
ពិបាកនឹងឡើងកាំជណ្ដើរណាស់ »អ្នកបម្រើស្រីរាងចំណាស់ម្នាក់ដើរចូលមកពឹងជីមីនដែលកំពុងតែជួយ ម្ដាយគេក្នុងផ្ទះបាយ ។

« ជីមីនជួយមីងបន្ដិចទៅកូន »អ្នកស្រីចន

« បាទ »ជីមីនតបហើយក៏រហ័សយកកន្រ្ដកពីដៃអ្នកបម្រើស្រីម្នាក់នោះរួចឡើងសម្ដៅទៅបន្ទប់ខាងលើដើម្បីប្រមូលខោអាវម្ចាស់ផ្ទះយកមកបោក។ ពេលឡើងដល់ខាងលើក៏ជួបលោកស្រីចននិង
ស្វាមីដែលចេញពីក្នុងបន្ទប់មក ។

« អរុណសួស្ដីអ្នកមីង!..អរុណសួស្ដីលោកប្រុស »
ជីមីនអោនគោរពតាមការគួរសមចំពោះចាស់ទុំ ។

« ក្មួយមិនបាច់ហៅពូថាលោកប្រុសអីទេហៅថាពូៗធម្មតាទៅបានហើយ »លោកចនបដិសេធនិងការ ហៅរបស់ជីមីនមើលទៅគាត់ជាមនុស្សដែលចិត្តទូលាយណាស់ ។

« មើលចុះពួកគាត់ម្នាក់ៗចិត្តល្អនិងរួសរាយណាស់ខុសអីតែកូនប្រុសគាត់មុខមិនដែលរីកសម្ដីរឹកធំជាងសេ្ដចទៀតគិតថាមានតែឯងមិនចេះគួរសមខុសពីប៉ាម៉ាក់ដាច់តែម្ដង »ជីមីនគិតក្នុងចិត្តទាំងគ្រឺតខ្នាញ់
និងចរិតរបស់ជុងហ្គុកជាខ្លាំងចូលចិត្តណាស់អាគិតថាគេមិនដល់ខ្លួននិងសង្ស័យអង្គុយលើគ្រែស្នែងឲគេលើកឡើងទម្លាប់ខ្លួនហើយមើលទៅ ។

« បាទលោកពូ »ជីមីនរហ័សតបទាំងស្នាមញញឹមទៅពួកគាត់វិញលើកទីមួយហើយដែលបានជួបនិង និយាយជាមួយប៉ារបស់ជុងហ្គុកដូច្នេះព្រោះថារាល់ ដងគាត់រវល់នឹងការងារនៅក្រុមហ៊ុនណាស់មិនសូវបាននៅផ្ទះទេ ។

« ក្មួយមកយកប្រមូលសម្លៀកបំពាក់យកទៅបោកមែនទេ? »លោកស្រីចនសួរទាំងអោនសម្លឹងកន្រ្ដក នៅជាប់ដៃរបស់ជីមីន ។

« បាទ! »ជីមីនតបញឹមៗទៅកាន់លោកស្រីចន

« អញ្ចឹងជួយទៅប្រមូលនៅបន្ទប់ជុងហ្គុកផងណា៎ »លោកស្រីចន

Your eye tell me🍇Onde histórias criam vida. Descubra agora