រសៀលបន្ដិចជីមីនក៏បានត្រឡប់មកដល់ភូមិគ្រឹះវិញព្រោះថាក្រោយពីចំណោយពេលនិយាយគ្នាជាមួយមិត្តចាស់អស់មួយសន្ទុះធំហើយគេក៏បានឆ្លៀតធ្វើដំណើរទៅលេងផ្នូរលោកចននិងលោកស្រីចនផងដែរទើបងងឹតមេឃទៅហើយបានគេមកដល់ភូមិគ្រឹះវិញ ។« អូ៎អ្នកប្រុសមកវិញហើយ!..អញ្ជើញពិសារអីសិនទេ?ខ្ញុំរៀបចំជូន »យីងរហ័សចូលមកសួរពេលឃើញជីមីនដើរចូលមក ។
« ហឹមមិនទាន់ទេ!..ចុះជុងហ្គុកមកវិញហើយនៅយីង? »ជីមីន
« ចាស៎មកវិញតាំងពីមួយម៉ោងមុនម្លេះហើយលោកប្រុសក៏ពិសារអាហារពេលល្ងាចរួចរាល់ហើយដែរ »ក្រោយស្ដាប់យីងនិយាយហើយធ្វើឲជីមីនរាងចម្លែកចិត្តតិចតួចដែរព្រោះរាល់ដងជុងហ្គុកមិនមែនមកលឿនហើយនិងញាំអាហារពេលល្ងាចលឿនបែបនេះទេ ។
« ហឹមអញ្ចឹងទៅធ្វើការវិញចុះ »ជីមីននិយាយចប់ក៏បោះជំហានដើរឡើងទៅបន្ទប់របស់ខ្លួនបន្ដតែពេលនាយរៀបនិងចូលបន្ទប់ស្រាប់តែ....
« ផាកជីមីនឈប់សិន! »ជីមីនសម្រេចចិត្តបង្អាកដំណើរបែររកប្រភេទសម្លេងហើយក៏ឃើញថាជុងហ្គុកកំពុងឈរផ្អែកជញ្ជាំងដោយប្រើក្រសែរភ្នែកមុតស្រួចមួយគូរនោះសម្លក់មកកាន់ជីមីនដូចចង់សុីសាច់ទាំងរស់អញ្ចឹង ។
« មានការអីមែនទេ?..តែ..ឈប់សិនលោកនៅតែហៅខ្ញុំផាកទៀតឬ?ខ្ញុំជាប្រពន្ធលោកដូច្នេះឈប់ហៅខ្ញុំផាកទៅគួរតែហៅខ្ញុំចនទើបត្រូវ! »ជីមីននិយាយតវ៉ាទាំងមុខមាំដាក់ជុងហ្គុកធ្វើឲជុងហ្គុកសើចហួសចិត្តនឹងសម្ដីរបស់មាឌល្អិតភ្លាមៗ។
« អឺនេះឯងនៅចាំថាឯងជាប្រពន្ធយើងដែរឬ? » ជុងហ្គុកបានឪកាសក៏និយាយស៊កសៀតឲជីមីន ភ្លាមៗ ។
« ហើយវាយ៉ាងមិចលោកហ្នឹង? »ជីមីនជ្រួញចញ្ចើមមិនយល់នឹងពីសម្ដីរបស់រាងក្រាស់នេះប្រុងរករឿងច្បាស់ណាស់ ។
« ឆាប់មកនេះយើងមានរឿងត្រូវនិយាយគ្នា »មិនបង្អង់យូរជុងហ្គុកស្ទុះទៅកន្រ្ដាក់ទាញដៃជីមីនអូសចូលក្នុងបន្ទប់ខ្លួនដើម្បីជម្រះបញ្ជីរឿងកាលពីព្រឹកមិញដែលខ្លួនបានឃើញផ្ទាល់នឹងភ្នែកទាំងគូរ។