Episode 31

541 51 1
                                    


            ជីមីនពេលនេះមិនអាចអីធ្វើបានមានតែស្នាក់នៅបន្ទប់ក្បែរបន្ទប់ជុងហ្គុកនេះឯងពី ព្រោះជុងហ្គុកមិនអនុញ្ញាតឲនាយគេងជាមួយ
ទេ ។(ចរឹតប្រុសស្អាតហា៎បុិ🙄)

         ក្រោយរៀបចំទុកដាក់របស់រួចរាល់ជីមីនក៏បានដើរសម្ដីទៅរកវេរង់ដាដើម្បីស្រូបខ្យល់
អាកាសនឹងគយ់គន់មើលបរិយាកាសនាពេលរាត្រីដ៏ស្រស់ត្រកាល ។

« ម៉ាក់!..តើពេលនេះម៉ាក់នៅទីណា?ហេតុអីខ្ញុំតាមរកម៉ាក់មិនឃើញដូច្នេះ »ជីមីនចោទសួរព្រមទាំងសម្លឹងទៅមើលដួងចន្ទ័ដែលរះសែនខ្ពស់បញ្ចេញពន្លឺដ៏ស្រស់ស្អាតបំភ្លឺលោកកាលនាពេលយប់ងងឹត ។

« តែមិនថាយ៉ាងណាខ្ញុំក៏មិនបោះបង់ក្នុងការ
តាមរកម៉ាក់ឲឃើញដែលខ្ញុំជឿជាក់ថាអ្នកម៉ាក់មិនទាន់ស្លាប់ទេ »ជីមីននិយាយម្នាក់ឯងដោយភាពជឿជាក់និងជឿថាម្ដាយរបស់គេនៅរស់មកទាល់ពេលនេះជីមីនមិនដែលបោះបង់ក្នុងការតាមរកអ្នកស្រីផាកម្ដងណាឡើយទោះវាកន្លងផុតទៅច្រើនណាក៏ដោយ។ ក្រោយឈរស្រូបខ្យល់អាកាសបានមួយសន្ទុះមាឌល្អិតក៏បាន
ត្រឡប់មកក្នុងបន្ទប់វិញព្រោះអាកាសធាតុចុះ
ត្រជាក់ខ្លាំងខ្លាចផ្ដាសសាយ ។
                 ........................

        ព្រឹកថ្ងៃថ្មីចូលមកដល់ជីមីនបានរៀបចំខ្លួនទៅធ្វើដូចរាល់ដង។ពេលចុះមកដល់ជាន់ក្រោមក៏ឃើញជុងហ្គុកកំពុងតែញាំអាហារពេលព្រឹកដូចសព្វរាល់ដងទើបជីមីនដើរចូលទៅរួមតុជាមួយគេដែរតែថាជុងហ្គុកមិនមាត់មិនកគិតតែសង្ខំញាំអាហារពេលព្រឹករបស់ខ្លួនធ្វើមិនដឹងព្រោះមិនចង់ជ្រលក់មាត់ជាមួយនិងជីមីនទេ ។ (ចរិតមិនចេះរាប់ញាតិតែប៉ុណ្នឹងឯង🤤)

« ជុងហ្គុក!...និយាយចឹងលោកលាឈប់ពីការងារនៅអង់គ្លេសហើយឬនៅ? »ជីមីនផ្ដើមសួរកុំឲបរិយាកាសអួលអាប់តែសំនួររបស់គេធ្វើឲជុងហ្គុកជ្រួញចញ្ចើមងាកមកសម្លក់មុខគេភ្លាមៗ ។

« រឿងអីខ្ញុំត្រូវឈប់!..ឯងសួរបែបនេះចង់មានន័យថាមិចហាស៎? »ជុងហ្គុកចោទសួរទាំងមិនពេញចិត្ត ។

« គឺថាចាប់ពីពេលនេះទៅលោកត្រូវទៅស្នងដំណែងជាប្រធានក្រុមហ៊ុនជំនួសលោកប៉ារបស់លោកហេតុដូច្នេះទើបខ្ញុំសួរលោកថាលាឈប់ពីការងារចាស់ហើយឬនៅ »ជីមីន

Your eye tell me🍇Where stories live. Discover now