Part2
«គ្មានអ្វីទេខ្ញុំគ្រាន់តែចង់សួរថាឯងនឹងរៀនថ្នាក់វិទ្យាសាស្រ្តត្រូវទេ?...គិតថានៅពេលប្រឡងតេស្តសមត្ថភាពនោះពួកយើងអាចរៀនជាមួយគ្នាឬអត់?» ជុងហ្គុក បានងក់ក្បាលនៅពេលដែរ ជីមីន បានសួរសំណួរដំបូងមកទើបរាងតូចក៏ចាប់សួរបន្តទៀតទាំងចង់ដឹងចង់ឮព្រោះថាគេចង់ដាក់ចិត្តដាក់កាយរៀនជាមួយនឹងកម្លោះសង្ហារ ជុងហ្គុក យើងឲបាន។
«វាស្រេចទៅលើពិន្ទុរបស់ឯងដែរថាប៉ុន្មានអាចបានពិន្ទុលើសស្តង់ដារដែរជាគោលការណ៍សាលាឬអត់ព្រោះខ្ញុំប្រាកដថាបានរៀនថ្នាក់សិស្សពូកែហើយ»
«ដូច្នេះខ្ញុំគួរតែគ្មានបញ្ហាទេ» កម្លោះតូចបន្សុតខ្យល់របស់ខ្លួនមួយដង្ហើមចេញទាំងធូរក្នុងទ្រង់ព្រោះថាគេក៏ជាសិស្សពូកែគ្មានបញ្ហាទេដែរយកពិន្ទុឲត្រូវតាមស្តង់ដារសិស្សថ្នាក់ពូកែនោះ។
«ហេតុអ្វីសុខៗក៏សួរបែបនេះចង់រៀនជាមួយខ្ញុំឬ?» រាងក្រាស់សួរសំណួរចំៗទាំងធ្វើមុខស្លើដូចមិនដឹងខ្យល់អ្វីធ្វើឲអ្នកខាងនោះឆ្លើយមិនចង់ចេញ។
«ម...មែនហើយ»
«គ្មានអ្វីចម្លែកទេមនុស្សភាគច្រើនសុទ្ធតែចង់រៀនថ្នាក់ល្អចឹងហើយតោះទៅផ្ទះ» ជុងហ្គុក មិនគិតច្រើនក៏ចាប់ស្មារាងតូចដើរចេញទៅប្រៀបដូចជាអ្នកទាំងពីរស្គាល់គ្នាស្និតស្នាលណាស់អញ្ជឹង។ ជីមីន ដែរត្រូវបានគេធ្វើបែបនេះភ្លាមៗធ្វើខ្លួនមិនត្រូវមានអារម្មណ៍ថាចំហាយក្តៅចេញពីមុខរបស់គេធ្វើឲឡើងក្រហមងាំងតែម្តង។ចំណែកឲរាងក្រាស់ឯនោះវិញឃើញធ្វើឫកពាធម្មតាៗបែបនេះប៉ុន្តែតាមពិតត្រចៀកនាយទាំងពីរក៏ឡើងក្រហមដូចគ្នា។
«...» ដើរចេញមកដល់ខាងក្រៅសាលាទឹកមុខសប្បាយរីករាយរបស់ ជីមីន អំបាញ់មិញបានផ្លាស់ប្តូរទាំងស្រុងក្រោយគេបានឃើញវត្តមានរបស់អ្នកមើលការខុសត្រូវរបស់គេៗបានរុញរាងក្រាស់ចេញយ៉ាងលឿនជៀសវាងឲបុរសចំណាស់ដែរនៅឈរចាំក្បែរឡាននោះមើលឃើញខ្លួនកំពុងស្និតស្នាលនឹងរាងក្រាស់។
«សុំទោសខ្ញុំទៅមុនហើយ» ជីមីន ពោលឡើងដោយឪនមុខចុះនិយាយខ្សាវៗល្មមឲរាងក្រាស់បានឮហើយក៏រត់ទៅរកឡានរបស់គេបាត់ធ្វើឲ ជុងហ្គុក បានត្រឹមតែមើលឡានរបស់គេដែរកំពុងតែបើកចេញទៅនោះ។
ВЫ ЧИТАЕТЕ
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
Разноеការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។
