Cage of life(25) {ស្តាយក្រោយ}

480 39 2
                                    

Part25

     ~ថ្ងៃថ្មី~

     រាងតូចស្ថិតក្នុងសម្លៀកបំពាក់អ្នកជំងឺអង្គុយនៅលើគ្រែក្នុងដៃកាន់សៀវភៅប៉ុន្តែកែវភ្នែកងាករេទៅសម្លឹងមើលឯខាងក្រៅយ៉ាងស្ងប់ស្ងាត់ម្នាក់ឯង ព្រោះលោកស្រីហ្វារីស៍នឹង ជីហូ បានត្រឡប់ទៅផ្ទះចាស់វិញដើម្បីយករបស់មួយតាមសេចក្តីត្រូវការរបស់ ជីមីន។

     «មីន~~» សម្លេងដង្ហើយស្រាលៗរបស់នាងតូចឮឡើងស្របជាមួយការបើកទ្វាបន្ទប់។ ហ្វីយកត្រង់ខ្លួនដៃក្តោបចូលគ្នាដាក់ត្រឹមទ្រូង បង្ហាញទឹកមុខដឹងខុសចំពោះអ្នកចំពោះមុខ។ ជីមីន ងាកមុខមកទាំងមិនបានស្តីអ្វី។

     «យើងសុំទោស ហ៊ឹក» នាងដើរចូលទៅខាងក្នុងឲ្យកាន់តែជិតរាងស្តើងរួចនិយាយ គ្រាន់តែចាប់ផ្តើមនាងក៏ចាប់ផ្តើមយំសារជាថ្មី។

     «ហ្វី...» ជីមីន ភ្ញាក់ផ្អើលបន្តិចដែរសុខៗនាងស្រាប់តែយំចំពោះមុខខ្លួនដូចនេះ។

     «យើងដឹងរឿងទាំងអស់ហើយ ឯងប្រហែលជាស្អប់យើងខ្លាំងណាស់ហើយ អ្ហឹក សុំទោសៗៗពិតមែន»

     «...មិនអ៊ីទេ មិនមែនកំហុសឯងទេសុំទោសយើងធ្វើអ៊ី មិនបាច់យំទេណា» ឮនាងនិយាយហើយ ជីមីន បានយកនាងមកឪបរួចលើកដៃអង្អែលខ្នងលួងលោមចិត្ត កុំឲ្យនាងបន្តយំបែបនេះទៀត។

     «ហ៊ឹក...»

     «ស្តាប់ណា~~យើងមិនបានស្អប់ឯងទេ...ពួកយើងនៅតែជាមិត្តនឹងគ្នារហូតនឹងកុំដាក់សម្ពាធខ្លួនឯងអី...មិនល្អដល់កូនក្នុងផ្ទៃ» រាងតូចចាប់មុខមិត្តជូតទឹកភ្នែកចេញហើយនិយាយទាំងញញឹមនឹងចង្អុលទៅពោះនាងតូចពីចម្ងាយ។

     «ចុះជំងឺឯង...មកនៅពេទ្យបានយ៉ាងម៉េច ឈឺធ្ងន់ធ្ងរមែនទេ!»

     «អូ!គ្មានអ្វីទេគ្រាន់តែជាជំងឺដែរព្យាបាលលែងបាន»

     «ជី...មីន?» ឮហើយនាងតូចចាប់ផ្តើមគាំងចិត្តជាថ្មីសម្លឹងមុខអ្នកជាមិត្តទាំងចិត្តភ័យស្លុតនាងស្តាប់ច្រលំមែនទេ ជំងឺព្យាបាលលែងបានយ៉ាងម៉េច!

     «មកពីយើងខ្លួនឯងដែលមិនព្យាបាលរហូតដល់ពេលនេះយើងមិនចង់លាក់បាំងឯងព្រោះមុននឹងក្រោយក៏ដឹងដូចតែគ្នា...យើងមិនចង់ឲ្យអ្នកគ្រប់គ្នាពិបាកចិត្តរយៈពេលដែរនៅសល់ក៏អាចឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្ត» ជីមីន ពោលឡើងម្តងមួយម៉ាត់ៗជាមួយស្នាមញញឹមស្រាលៗហាក់ដូចជាមិនមានទុក្ខអ្វីនៅក្នុងចិត្ត។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Donde viven las historias. Descúbrelo ahora