Cage of life (14) {កុំទៅអ៊ី...មីន}

292 36 3
                                    

Part14

     «យ៉ាងម៉េចឃើញម៉ាក់ក៏ភ័យខ្លាំងយ៉ាងនេះឬ ស៊ូវមី »

     « ជីហូ ឯងប្រាប់ទៅ ជីមីន ទៅពួកគេកំពុងតែចាញ់បោកម៉ាក់របស់ឯងហើយ» លោកយាយហាន់នីដែរត្រូវបានពួកទាំងនោះចាប់គ្រៀកដៃជាប់នោះស្រែកយ៉ាងខ្លាំង។

     «ថាម៉េច!...ម៉ាក់» នាយកម្លោះខលទៅ ជឺម៉ូ ពិតមែនប៉ុន្តែបែរជាគ្មានអ្នកណាលើកទៅវិញប្រាកដណាស់វាជាគម្រោងការណ៍របស់អ្នកស្រីហ្វារីស៍។ ជីហូ បោកទូរស័ព្ទចោលទាំងកំហឹងហើយតម្លើងសម្លេងដាក់ម្តាយ។

     «យើងមិនទាន់ថាឲឯងផងដែរហ៊ានផ្តល់គំនិតឆ្គួតៗឲបងឯងនាំគ្នារត់បែបនេះនូវហ៊ានមកតម្លើងសម្លេងដាក់យើងផងផាក ជីហូ អាក្មេងមិនទាន់ដឹងខ្យល់អី!»

     «...ត្រូវខ្ញុំមិនទាន់ដឹងរឿងរ៉ាវទាំងអស់ពីសង្គមខាងក្រៅទេប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំអាចយល់ពីចិត្តរបស់បងមីនម៉ាក់សុខចិត្តទ្រាំមើលគាត់ឈឺចាប់ជាជាងមានសេចក្តីសុខហ្អេស» កម្លោះតូចខាំមាំក្តាប់ដៃតបទៅអ្នកស្រីហ្វារីស៍វិញជាមុខមាំដែរជាលើកទី១ក្នុងជីវិតដែលគេហ៊ាននិយាយតម្លើងរឹកបែបនេះចំពោះមនុស្សចាស់។

     «វាមិនដែលស្គាល់គ្នាមិនបានប៉ុន្មានស្រឡាញ់គ្នាស្មោះទេអាភ្លើឯងដឹងថាធ្វើបែបនេះធ្វើឲខូចអនាគតអាមីនដែរទេយើងសុខចិត្តឲវាឈឺមុនស្រនុកក្រោយក៏បានឲ្យពួកឯងមើលមកយើងជាមនុស្សអាក្រក់ក៏បានឲតែអនាគតពួកឯងវាថ្គុំថ្គើនទៅបានហើយ» កោតតែអ្នកស្រីនិយាយចេញមករួចជាមួយពាក្យសម្តីទាំងនេះជាម្តាយមួយរូបប៉ុន្តែបែរជាមិនយល់ពីចិត្តរបស់កូនគិតអ្វីត្រូវក៏បង្កាប់នោះវាគួរតែជ្រុលពេកហើយ។

     «ដោះលែងគាត់ទៅម៉ាក់កូនសូមអង្វរឲគាត់មានសេចក្តីសុខទៅណាកុំបំបែកពួកគាត់អីកុំឲបងប្រុសពិបាកចិត្តអីណាម៉ាក់ណា» ជីហូ ក្រវីក្បាលញាប់ឆ្មេរយំអង្វរម៉ាក់របស់ខ្លួនយ៉ាងគួរឲអាណិត។

     «ម៉ាក់សម្រេចចិត្តហើយទៅទាំងអស់គ្នាចេញពីទីនេះ...ពួកឯងយកគេទៅ» អ្នកស្រីហ្វារីស៍ពោលឡើងដោយចិត្តដាច់បំផុតហើយក៏ងាកខ្លួនដើរចេញទៅ។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Where stories live. Discover now