Cage of Life (10) {ជាហ្គេយ៍ខុសដែរទេ?}

314 30 0
                                        

Part10

     «ហឹស! មើលទៅឯងដូចជាស្គាល់យើងហើយនិយាយតាមត្រង់យើងមកជួបឯងថ្ងៃនេះព្រោះតែរឿងនេះ...យកវាហើយ ចេញពីជីវិតកូនរបស់យើងទៅ» អ្នកស្រីហ្វារីស៍សើចចុងមាត់បន្តិចនិយាយហើយដកយកលុយមួយដុំក្រាស់ខ្មឹកមកដាក់នឹងមុខនាយ។

     «...អ្នកស្រីធ្វើបែបនេះមិនបានទេ» នាយកម្លោះទម្លាក់ទឹកមុខចុះដៃក្តាប់អៀមយ៉ាងណែននេះមើលងាយគេពេកហើយ។

     «ហេតុអ្វីយើងធ្វើមិនបានវាជាកូនយើងហើយឯងជាស្អីរាល់ថ្ងៃជាខ្ទើយ!!មានស្អីខ្លះឲកូនយើងគ្មានម៉ែឪច្បាស់លាស់សល់លុយប៉ុន្មានលានហើយយកពិននឹងក៏ទុកថាជាសំណាងឯងទៅហើយក្នុងខួរមានគិតខ្លះទេថាអនាគតពួកឯងទៅជាយ៉ាងណា» អ្នកស្រីហ្វារីស៍ក្រោកឈរស្រែកលែតៗព្រមទាំងចង្អុលក្បាលរាងក្រាស់ចំៗ។

     «យ៉ាងណាក៏ខ្ញុំមិនទទួលលុយអ្នកស្រីដែរទោះជាខ្ញុំក្រប៉ុន្តែមិនប្រាកដថាខ្ញុំអាចធ្វើឲ ជីមីន លំបាកដែរ...ទោះពួកយើងនៅក្មេងតែពួកយើងស្រឡាញ់គ្នាពិតមែនសូមលោកស្រីកុំបំបែកពួកយើងអី» កម្លោះសង្ហារពោលឡើងតិចៗល្មមឲអ្នកម្ខាងទៀតទទួលដឹងឮ។

     «ហឹស...ឯងគិតថា ជីមីន ស្រឡាញ់ឲយកងាប់រស់ឬចន ជុងហ្គុក បើវាស្រឡាញ់ឯងមែនវាប្រាប់ហើយថារៀនចប់វាទៅរៀនបន្តនៅបរទេសឯងអាចទៅរៀនជាមួយវាឬ?»

     «បើ-បើគេមិនមែនជាអ្នកឲខ្ញុំចេញខ្ញុំនឹងមិនចេញពីជីវិតរបស់គេទេលោកស្រីបើអស់ការហើយខ្ញុំសូមលា» រាងក្រាស់និយាយទាំងកែវភ្នែករលីងរលោងពេលដឹងថាមនុស្សដែរខ្លួនស្រឡាញ់នឹងរៀនបន្តនៅក្រៅប្រទេស។

     «ចង្រៃយ៍នេះស្តាប់ឲច្បាស់ណាកុំធ្វើឫកដូចជាស្មោះស័្មគ្រនឹងមុខយើងវើយ...លុយដែរយើងឲគេហើយគឺខ្ពើមយកវិញជាពិសេសមនុស្សដូចជាឯងបើឯងមិនព្រមចេញឆ្ងាយពីជីវិតកូនយើងកុំថាយើងអាក្រក់ឲសោះហើយបើទោះជាកូនយើងស្រឡាញ់ប្រុសក៏យើងរកប្រុសណាដែរល្អជាងឯងដែរចាំក្នុងខួរផងថាយើងមិនមែនអង្គុយមើលពួកឯងនៅជាមួយគ្នាឡើយ» អ្នកស្រីហ្វារីស៍បានជះកាហ្វេរបស់ខ្លួនដាក់មុខរាងក្រាស់ស្រែកគំហកខ្លាំងៗហើយចុងក្រោយលុយមួយដុំនោះត្រូវបានគាត់គប់កណ្តាលមុខរបស់នាយតែម្តងហើយក៏ដើរចេញទៅទាំងខឹងសម្បារ។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Место, где живут истории. Откройте их для себя