Cage of life (16)

301 33 1
                                    

Part16

     *****

     «ម៉េចក៏បងលាក់បាំងរឿងពីខ្ញុំច្រើនម្ល៉េស ជីមីន ខ្ញុំប្រឹងហ្វឹកហាត់ខ្លួនឯងឲដល់ពេលនេះដើម្បីអ្វី?បើបងនៅតែលាក់ភាពឈឺចាប់ខ្លួនឯងពីខ្ញុំ ហ៊ឹក...បងរងទុក្ខខ្លាំងណាស់ហើយត្រូវទេពេលនេះទុកឲខ្ញុំដោះស្រាយវាឲបងណាគេងលក់ឲស្រួលចុះ!?» ជីហូ ងើបខ្លួនទៅថើបថ្ងាសបងប្រុសមួយដង្ហើមរួចដកទូរស័ព្ទមកនិយាយគ្នាជាមួយមនុស្សរបស់គេ។

     «រៀបចំយើងទៅឥឡូវនេះហើយ» កែភ្នែកកំណាចបញ្ចេញឡើងមកនាយដើរចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញដើម្បីទៅរកលោកហ្វារីស៍ប្រដៅចេញ។

     ...ផ្ទះអ្នកស្រីហ្វារីស៍...

     ឡានស្ព័រពណ៌ទឹកប៊ិចឈប់ចតនៅក្នុងផ្ទះដោយមានអ្នកយាមជាអ្នកបើកទ្វាឲ្យ ជីហូ ចុះចេញពីឡានដោយមុខមាំកែវភ្នែកបញ្ជាក់ពីកំហឹងរបស់គេយ៉ាងច្បាស់នៅពេលនេះធ្វើឲអ្នកបម្រើគ្រប់ៗដែរបានឃើញភ័យខ្លាចនឹងគេជាខ្លាំង។

     ~ក្រាក~
     «ឆាប់លែងយើងទៅអាចង្រៃយើងក៏មានឈ្មោះជាឪឯងដែរវើយកុំគិតធ្វើស្អីផ្តេសផ្តាសឲសោះ» លោកហ្វារីស៍ស្រែកគំហកខ្លាំងដោយខ្លួនត្រូវបានចង់ភ្ជាប់នឹងកៅអីមិនឲរើរួច។

     ឌឺក....
     «ជាឪហ្អេសអាចោរម្សៀត ឪចង់រំលោភកូនចុងនឹងមែនទេកោតនិយាយចេញមករួចមានខ្មាស់ខ្លួនឯងទេ!!» ជីហូ ហក់ទៅដាល់គាត់កណ្តាលមុខមួយទំហឹងធ្វើឲគាត់ដួលទៅនឹងដីទាំងគ្មានជំហ។

     «អូ៎...ក៏ព្រោះតែគេបានទាក់ទាញយើង» លោកហ្វារីស៍ងើបក្បាលមកវិញថែមទាំងញញឹមនិយាយឌឺទៅ ជីហូ វិញទៀតផងកាន់តែធ្វើឲនាយក្តៅក្រហាយលើសដើម។

     «ទាក់ទាញក្បាលឯងស្អីអាកញ្ជាស់វាដោយសារឯងៗធ្វើបាបបងយើងយូរប៉ុនណាហើយ» នាយកម្លោះចូលទៅចាប់ក្របួចអាវលោកហ្វារីស៍នឹងស្រែកគំហកខ្លាំងៗ។

     «ប្រហែលជា២ឆ្នាំទេដឹង...ហាស៎ហា»

     «យើងនឹងសម្លាប់ឯងចោលអាមនុស្សអាក្រក់» ជីហូ ខឹងយ៉ាងខ្លាំងរហូតដល់មុខប្រែជាក្រហមសរសៃកចេញមកយ៉ាងច្បាស់ទែង នាយលើកដៃដាល់លោកហ្វារីស៍មិនសំចៃដៃតែក៏ត្រូវមនុស្សរបស់ខ្លួនមកចាប់ចេញនឹងនិយាយសម្រួលអារម្មណ៍នាយឲស្ងប់វិញ។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Where stories live. Discover now