Cage of life (18)

298 38 3
                                    

Part18

     «ហ្វីយ៉ាណា...ខានជួបគ្នាយូរហើយ...ជុង» ជីមីន រៀងទម្លាក់សម្លេងខ្សោយបន្តិចនៅពេលដែលបានហៅឈ្មោះរបស់រាងក្រាស់តែមិនទទួលបានការតបមកវិញឡើយ។

     «ខានជួបគ្នាយូរហើយ គ្នានឹកឯងណាស់ដឹងទេបាត់ទៅសូន្យឈឹងមិនឲ្យដំណឹងបន្តិចសោះ» នាងតូច ហ្វីយ៉ាណា ចូលទៅឪបមិត្តពោលឡើងជាមួយការនឹករលឹក ចំណែកឯរាងក្រាស់វិញមិនហ៊ានសម្លឹងមើលចំផ្ទៃមុខរបស់រាងតូចឡើយមនុស្សដែរធ្លាប់តែស្រឡាញ់គ្នាពីមុន។

     «អឺ អ្នកទាំងពីរ...»

     «អូ៎...ពួកយើងហ្អេស!មែនហើយពួកយើងជិតក្លាយជាគ្រួសារតែមួយហើយ» រាងតូចមិនទាន់និយាយចប់ប្រយោគផង ហ្វីយ៉ាណា ចូលទៅឪបដើមដៃរបស់រាងក្រាស់ហើយនិយាយកាត់តែម្តង ស្នាមញញឹមស្រស់ផូផង់មានលើថ្ពាល់ទាំងសងខាងរបស់នាង ដូចជាមានក្តីសុខខ្លាំងណាស់ខុសពីអ្នកដែរស្តាប់ឮហើយបេះដូងសឹងធ្លាក់ដល់ដី។

     «គ្រ...គ្រួសារហ្អេស?» ជីមីន ញញឹមមិនសូវសមសួរម្តងទៀតទាំងត្រដិត ភ្នែកសម្លឹងមើលទៅរាងក្រាស់មិនដក...ហេតុអ្វីជំនួសដោយការនិយាយប្រុសម្នាក់នោះបែរជាងាកមុខចេញទៅវិញ!!

     « ជីមីន...» ហូស៊ុក កាលដែរឃើញកាយតូចដូចមិនស្រួលចង់រកដួលនោះនាយក៏ហា៎ឡើងកាត់សម្តីអ្នកទាំងពីរ។

     «ខ្ញុំ...ខ្ញុំៗគិតថាខ្ញុំគួរតែទៅវិញហើយហ្វី» ជីមីន ព្យាយាមនិយាយទាំងញញឹមគែមមាត់តិចៗទៅកាន់នាងតូចទាំងក្នុងចិត្តប្រឹងទប់ទឹកថ្លាមិនឲ្យស្រក់មក។

     «យើងទើបតែជួបគ្នាមិនទាន់បាននិយាយអ្វីផងឯងទៅវិញហើយហ្អេស!» នាងទម្លាក់ទឹកមុខចុះធ្វើមុខស្អុយ ក្រៀមក្រំ ដែរមិនអាចនៅនិយាយគ្នាឲ្យបានយូរជាងនេះ។

     «ប្រហែលជាពេលក្រោយពួកយើងនឹងជួបណាហ្វី យើងមិនមែនមកទីនេះតែមួយថ្ងៃឡើយ ដំបូងថាចង់មកជួបមនុស្សដែរយើងគិតថាគេរងចាំយើង...តែប្រហែលជាថ្ងៃសយបន្តិចហើយទើបត្រូវទៅវិញ»

     «អ៊ីចឹងឯងនៅសណ្ឋានគារមួយណាយើងនឹងទៅលេងថ្ងៃស្អែកណា» នាងធ្វើភ្នែកម៉ក់ៗកាន់ដៃរាងតូចសួរដោយការចង់ដឹង។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Where stories live. Discover now